Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-10 08:49

វដ្តជីវីតនៃផលិតផលគឺ ជាសញ្ញាមួយដែលផលិតផលមាននូវព្រំដែននៃការបង្កើតប្រាក់ចំណេញសំរាប់ក្រុមហ៊ុន ។ ជីវីតនេះអាចទៅដល់រាប់ខែ ឆ្នាំ ឬទស្សវត្សដោយចំណុះទៅតាមសមត្ថភាពទាក់ទាញរបស់ផលិតផលចំពោះអតិថិជន ។

ក. ដំណាក់កាលកកើត ឬទ្ទេសនាមៈ  នៅពេលការធ្វើជំនួញផលិតផលដំបូង គេចាត់ទុកជាដំណាក់កាលឧទ្ទេសនាមផលិតផល ។ អំឡុងពេលនេះបញ្ហាដែលត្រូវខំប្រឹងប្រែងគឺធ្វើយ៉ាងណាឲ្យអតិថិជនសក្តានុពលអាចដឹង និងស្គាល់ពីផលិតផលរបស់អ្នក និងអត្ថប្រយោជន៍ដែលវានឹងផ្តល់ឲ្យអតិថិជន។ នេះគឺជាសំណាក់កាលដែលយើងត្រូវចំណាយច្រើនក្នុងការផ្សព្វផ្សាយ និងឲ្យអតិថិជនសាក់ល្បងផលិតផល ។ ដូច្នេះផលចំណេញពេលដំបូងមិនទាន់កើតមានឡើងទេ និងអាចខាតបង់ទៀតផង ។

ខ. ដំណាក់កាលរីកចំរើនៈ  ប្រសិនបើផលិតផលរបស់អ្នកមានការទាក់ទាញនឹងឆ្លើយតបគ្រប់គ្រាន់ចំពោះអតិថិជន វានឹងឈានដល់ដំណក់កាលរីកចំរើន ដោយបរិមាណលក់មានការកើនឡើងយ៉ាងឆាប់រហ័ស ។ អំឡុងពេលបានបង្ហាញនូវប្រាក់ចំណេញ  ។ ហើយដំណាក់នេះអាចកើតមាននផលិតផលរបស់ក្រុមហ៊ុនដទៃទៀតនិងឧទ្ទេសនាមឡើង  ។

គ. ដំណាក់កាលវត្តភាព « ទ្រឹង »  នៅដំណាក់កាលនេះ នឹងកើតមានឡើងនូវបរិមាណលក់មានល្បឿនយឺត ដើមដំបូងនៃដំណាក់កាលនេះផលិតផលទទួលបានប្រាក់ចំណេញខ្ពស់ ប៉ុន្តែដោយសារតែកើនឡើងនៃគូប្រជែង បានដឹកនាំឲ្យថ្លៃថយចុះ ហើយប្រាក់ចំណេញថយចុះ ។ នៅចុងដំណាក់កាលនេះ បរិមាណលក់ក៏ធ្លាក់ចុះផងដែរ ។

ឃ. ដំណាក់កាល​ឱនភាពៈ អំឡុងពេលនេះបរិមាណលក់និងប្រាក់ចំណេញបន្តធ្លាក់ចុះ ។ ក្រុមហ៊ុនតែងតែប្រមូលផ្តុំភាគច្រើន ឬបង្កើនវេទការផ្សព្វផ្សាយដើម្បីទ្រទ្រង់អាយុជីវីតផលិតផល ដោយសង្ឃឹមថាអាចទប់អោយផលិតផលផ្តល់នូវប្រាក់ចំណេញបានខ្លះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login