Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-10 09:05

កត្តាដែលនាំអោយជះឥទ្ធិពលដល់ថ្លៃគឺៈ

ក.កត្តាសេដ្ឋកិច្ចៈ  សភាពបច្ចុប្បន្ន និងអនាគតនៃសេដ្ឋកិច្វជាញឹកញាប់ ជាកត្តាគន្លឹះក្នុងការកំរិតថ្លៃរបស់វា ។ ឧទាហរណ៍ៈ រយៈពេលសេដ្ឋកិច្ចងន់ថយអាចជាសញ្ញាប្រាប់ពេលវេលាដែលត្រូវការធ្វើម៉ូដែលណាថ្លៃថោកៗ​ ឬក៏ជាពេលវេលាត្រូវការកាត់បន្ថយថ្លៃ ។ ផ្ទុយទៅវិញកាលណាភាពចំរើនរុងរឿង ហាក់ដូចជាខិតមកជិត ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចទៅមុខលេចជាសញ្ញាហើយនោះ ការជ្រើសរើសយកម៉ូដែលថ្លៃខ្ពស់ និងមានប្រណិតភាព និងប្រហែលត្រូវទទួលយកបាន​។

ខ. ការផ្គត់ផ្គង់ និងសេចក្តីត្រូវការៈ  សេចក្តីត្រូវការ ត្រូវបានគេគិតថា​ជាបរិមាណសរុបនៃរបស់មួយដែលអ្នកទិញនិងទិញនៅក្នុងមួយថ្ងៃនីមួយៗ ដែលអាចធ្វើទៅបាន  ។ ជាទូទៅកាលណាថ្លៃរិតតែទាបទៅនឹងបរិមាណដែលគេត្រូវការរីតតែច្រើនឡើងៗ ។​

គ. ភាពយឺត «​ អាចប្រែប្រួល »  ក្នុងខណៈដែលច្បាប់នៃការផ្គត់ផ្គង់និងតម្រូវការ ( ច្បាប់ធម្មជាតិលក់ទំនិញ ) អនុវត្តជាទូទៅសេចក្តីត្រូវការចំពោះរបស់របរប្រភេទខ្វះឆ្លើយតប ភ្លាមៗទៅនឹងការផ្លាស់ប្តូរថ្លៃជាងសេចក្តីត្រូវការចំពោះរបស់របរដទៃទៀត ។ ភាពយឺត ( អាចប្រែប្រួលបាន ) នៃសេចក្តីត្រូវការ គឹជាការវាស់នូវសម្ព័ន្ធភាពរវាងការផ្លាស់ប្តូរកំណត់ណាមួយនៅក្នុងតម្លៃរបស់របរ និងការផ្លាស់ប្តូរដែលជាលទ្ធផលនៅក្នុងបរិមាណដែលគេត្រូវការ  ។ សេចក្តីត្រូវការត្រូវបានគេពោលថាយឺត បើសិនការផ្លាស់ប្តូរកំណត់ណាមួយនៅក្នុងតម្លៃរបស់របរនាំឲ្យមានការផ្លាស់ប្តូរលើសពីសមាមាត្រទៅទៀត នៅក្នុងបរិមាណដែលគេត្រូវការ ។ សេចក្តីត្រូវការរយយន្តថ្មីត្រូវបានគេនិយាយថាយឺតពីព្រោះនៅថ្ងៃទាបគេទិញច្រើនជាងកាលវានៅថ្លៃខ្ពស់ ។

ឃ. ភាពយឺត « មិនអាចប្រែប្រួល » បើសិនជាការផ្លាស់ប្តូរកំណត់ណាមួយនៅក្នុងតម្លៃ និងនាំឲ្យមានការផ្លាស់ប្តូរតិចជាងសមាមាត្រនៅក្នុងបរិមាណនៃសេចក្តីត្រូវការ ។​អំបិលនិងអង្ករចាឧទាហរណ៍ចាត់ជាតម្រាបាន​ ។ ការផ្លាស់ប្តូរនៅក្នុងតម្លៃរបស់ទាំងពីរនេះមិននាំឲ្យមានការផ្លាស់ប្តូរជាសមាមាត្រនៅក្នុងបរិមាណនៃសេចក្តីត្រូវការរបស់របរទាំងពីរមុខនេះទេ ។

ង. ការប្រកួតប្រជែងៈ  ប្រភេទនៃការប្រកួតប្រជែងសេដ្ឋកិច្ចដែលប្រឈមមុខក្រុមហ៊ុនមួយអាចអនុញ្ញាតិឲ្យក្រុមហ៊ុននោះមានភាពទូលំទូលាយក្នុងការធ្វើសេចក្តីសំរេចចិត្តកំណត់តម្លៃ ឬកំណត់តឹងរ៉ឹងបំផុតនូវសមត្ថភាពកំណត់តម្លៃរបស់ក្រុមហ៊ុននោះ ។ សេដ្ឋកិច្ចវិទូនានាទទួលស្គាល់ការប្រកួតប្រជែងមានបីពួកធំៗៈ

  • ការប្រកួតប្រជែងដោយសេរីៈ ការប្រកួតប្រជែងដោយសេរីកើតមានកាលណាមានផលិតករតូចៗជាច្រើនមានផលិតផលស្រដៀងគ្នាក្នុងកំរិតដែលថាគ្មានផលិតករណាមួយមានការត្រួតត្រាគ្រប់គ្រាន់លើការផ្គត់ផ្គង់ ដើម្បីធ្វើឲ្យមានឥទ្ធិពលដល់តម្លៃទំនិញ ។
  • ឯកាជីភាពៈ ​​​ឯកាឆិភាពវាផ្ទុយស្រឡះពីការប្រកូតប្រជែងដោយសេរី ។នៅទីនេះមានតែក្រុមហ៊ុនមួយ ឬក្រុមហ៊ុនខ្លះប៉ុណ្ណោះដែលផលិតផល ដូច្នេះហើយមានការត្រួតត្រាទាំងស្រុងលើថ្លៃទំនិញ ។ លើកលែងតែឯកាធិភាពខ្លះដែលមានការត្រួតត្រាតាមផ្លូវច្បាប់ចេញ « ក្រុមហ៊ុនបំរើប្រយោជន៍សាធារណៈ » ការធ្វើឯកាធិភាពខុសច្បាប់ ។
  • ការប្រកួតប្រជែងបែងឯកាធិភាពៈ ការប្រកួតប្រជែងបែបការធិភាព ( គេស្គាល់ម្យ៉ាងទៀតថាជាវិស័យដែលមានការត្រួតត្រាថ្លៃ ) គឹជាការប្រឈមមុខគ្នារវាងការប្រកួតប្រជែងដោយសេរី និងកាធិភាព ។ នៅទីនេះផលិតករជាច្រើនផលិតផលដូចគ្នាប៉ុន្តែម្នាក់មានជោគជ័យក្នុងការធ្វើឲ្យផលិតផលរបស់ខ្លួនខុសពីផលិតផលអ្នកដទៃក្នុងបែបខ្លះ ។

សោហ៊ុយផលិតៈ ថ្លៃដើមគឺជាក់កំរិតទាបបំផុតក្នុងការកំណត់ថ្លៃព្រោះបើថ្លៃរបស់មិនមានគ្រប់គ្រាន់សំរាប់សោហ៊ុយផលិតរយៈវែងទេ លទ្ធផលគឹការខាតដែលទូទាត់ស្រេច ។ ដូច្នេះអ្នកជំនួញភាគច្រើនបច្ចុប្បន្ននេះប្រហែលជាប្រើសណ្ខានខ្លះៗនៃសោហ៊ុយផលិតតបូក និងការកំណត់តម្លៃ ។ ប្រព័ន្ធនេះទាក់ទងនឹងការកំណត់ជាភាគរយខ្លះៗអំពីសោហ៊ុយដើមផលិតផលដោយរួមបញ្ចូលទាំងចំណាយប្រតិបត្តិការផង ហើយលៃឲ្យមានកំរៃខ្វះផង ។

គោលបំណងចាត់ចែងការៈ ក្នុងការកំណត់ថ្លៃផលិតផលរបស់គេ ក្រុមហ៊ុនខ្លះខ្វះគ្រាន់តែចង់ឲ្យបានសំរេចគោលបំណងនៃការចាត់ចែងការប៉ុណ្ណោះ ។ ការចេះជាទូទៅទាក់ទងនឹងកត្តាផ្សេងៗដូចជា ទំហំការលក់ ការរួមចំណែកនៅក្នុងផ្សារ អត្រាប្រាក់កំរៃ ដែលបានមកពីមូលធនដាក់ជាវិនិយោគ ។

ឧស្សាហកម្មៈ ក្រុមហ៊ុនខ្លះត្រូវបានកំណត់យ៉ាងតឹងរ៉ឺងនៅក្នុងកំរិតនៃសេរីភាពក្នុងការកំណត់ថ្លៃរបស់ខ្លួនព្រោះមកពីប្រភេទនៃឧស្សាហកម្មរបស់គេ ។ ការនាំមុខក្នុងការដាក់ថ្លៃដែលជាស្ថានការណ៍មញួយដែលក្រុមហ៊ុនមួយតែងតែត្រូវបានគេទទូលស្គាល់ថាជាអ្នកនាំមុខក្នុងការកំណត់ថ្លៃនិងជាឧបករណ៍មួយ ។ ព្រោះមកពីរឿងនេះក្រុមហ៊ុនដទៃទៀតនៅក្នុងឧស្សាហកម្មតែមួយ និងមិនព្យាយាមតម្លើងថ្លៃមុខអ្នកនាំមុខទេ ប៉ុន្តែបើអ្នកនាំមុខធ្វើ ក្រុមហ៊ុនដទៃទៀតក៏ធ្វើតាម ។

បណ្តាញចែកចាយៈ ក្នុងការកំណត់ថ្លៃ គណៈចាត់ចែងការត្រូវតែដឹងថា ថៃ ដែលកំណត់នោះត្រូវតែនៅត្រឹមកំរិតមួយដែលនឹងផ្តល់ឲ្យឈ្មួញនូវកំរៃគ្រប់គ្រាន់ដែលជាការផ្ទុយពីផលិតផលប្រជែងគ្នា ។ បើមិនដូច្នេះទេឈ្មួញអាចនឹងមិនពេញចិត្តស្តុកផលិតផលអ្វិទាំងអស់ ។ រឿងនេះអាចជាការសំខាន់ជាពិសេសកាលណាគេព្យាយាមនាំផលិតផលថ្មីបញ្ចូលក្នុងទីផ្សារ ។

ការត្រួតពិនិត្យរបស់រដ្ឋាភិបាលៈ ការត្រួតពិនិត្យរបស់រដ្ឋាភិបាលជាញឹកញយជាកត្តាសំខាន់ក្នុងការកំណត់តម្លៃ ដែលទាក់ទងនឹងការដាក់ថ្លៃឲ្យនៅនឹង ការរើសមុខក្នុងការដាក់ថ្លៃ និងការអនុវត្តន៍ដទៃទៀតដែលនាំទៅរកឯកាធិភាពឬនាំឲ្យមានអតិផរណា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login