Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-25 12:35

វិវាទកម្មទាក់ទងការបោះឆ្នោតជាសមត្ថកិច្ចរបស់ គ.ជ.ប និង ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច ហើយក្រុមប្រឹក្សាធម្មនុញ្ញអាចជាសាលាកាត់សេចក្តីចុងក្រោយ តែបើទាក់ទងបទល្មើសថ្មីទៀតជាសមត្ថកិច្ចរបស់តុលាការ ។ ឧទាហរណ៍ ការចុះបញ្ជីបោះឆ្នោត វិវាទកម្មជុំវិញការឃោសនាបោះឆ្នោត ភាពមិនប្រក្រតីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ជាសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងរចនាសម្ព័ន្ធរបស់ គ.ជ.ប ពីក្រោម ដល់ថ្នាក់កណ្តាល គ.ជ.ប ហើយចុងក្រោយគេគឺក្រុមប្រឹក្សាធម្មនុញ្ញ។ បើក្រុមប្រឹក្សាធម្មនុញ្ញកាត់សេចក្តីចប់ហើយមិនអាចប្ដឹងទៅណាទៀតបានទេ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនស្ថិតក្នុងរចនាសម្ព័ន្ធតុលាការនោះទេ តែជាស្ថាប័នមួយដោយឡែកមានតែមួយពោល គ្មានខ្សែបណ្តោយ ចុះក្រោម គ្មានខ្សែទទឹង ។ ត្រង់នេះខ្ញុំសូមភ្ជាប់សំណួរថា តើមានទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលឬទេ ? គឺពិតជាមានឯករាជ្យនៅពេលនេះ គឺឯករាជ្យតែក្នុងសមត្ថកិច្ចរបស់ខ្លួន តែទំនាក់ទំនងរដ្ឋបាល និងហិរញ្ញវត្ថុ គឺទាក់ទងគ្នារហូត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login