Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-25 12:43

ក្នុងពេលម៉ោងធ្វើការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺហាមផ្តាច់មិនឱ្យសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាម្នាក់ទៅធ្វើនយោបាយទេ តែបើចង់ធ្វើនយោបាយ គឺត្រូវបំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ ឧទាហរណ៍ ករណីឯកឧត្តម សឺន ស៊ូបែរ្តិ៍ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៃអាណត្តិទី៤ ។ ឯកឧត្តមជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៃគណបក្សសិទ្ធិមនុស្សនៅមណ្ឌលខេត្តបន្ទាយមានជ័យ ពេលនោះឯកឧត្តមត្រូវធ្វើពាក្យសុំច្បាប់ពិសេស គឺមានរយៈពេលច្រើនខែ ។ ពេលនោះ ឯកឧត្តមចង់ចូលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញក៏មិនបានដែរ គឺទាល់តែក្រោយលទ្ធផលស្ថាពរនៃការបោះឆ្នោត ទើបឯកឧត្តមអាចត្រលប់ចូលប្រជុំវិញបាន ។ នេះគឺដើម្បីកុំឱ្យធ្វើជាអាជ្ញាកណ្ដាលផង ធ្វើជាអ្នកទាត់បាល់ផង។ លោកអាចធ្វើបាននៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ នេះជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពជាមួយមុខងារមួយចំនួនដូចជា ប្រធាន អនុប្រធាន គណបក្សនយោបាយ ចៅក្រមក្នុងមុខតំណែង ឬមានមុខរបរផ្សេងទៀតដូចជាមិនអាចបើកភោជនីយដ្ឋានបានទេ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login