Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា « ពួកគេកសាងប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់ » ។ ការអះអាងនេះពុំត្រឹមត្រូវទេព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាននិងប្រជាជនថ្មិ​។

  • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជាមុនថ្ងៃទី១៧ ខែ មេសា​ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកចេញជា២ទៀត គឹប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិគឹប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ។ ចំណែកឯកប្រជាជនត្រៀម គឹប្រជាជនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ឬក្នុងរបបសីហនុ ។
  • ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានាក្រោយថ្ងៃ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺជាប្រជាជនភៀសសឹកមកពីជនបទគេចពីសង្គ្រាម ។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេព្រោះគេបានចាត់ទុកថាពួក១៧ មេសាជា ជនបញ្ញើក្អែកជាអ្នកចាញ់សង្គ្រាម និងជាឈ្លើយសឹក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login