Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សាខាគយ និងរដ្ឋាករ នាំចេញមានមុខងារនិងភារកិច្ចធ្វើជាសេនាធិការឲ្យ អគរ លើការងារបំពេញបែបបទ គយលើទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀតដូចជាមានចែងក្នុងប្រការ៤ នៃប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី ១៧ ខែ មិមថុនា ឆ្នាំ២០១០ ការត្រួតពិនិត្យរូបវ័ន្តទំនិញនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញត្រុវធ្វើឡើងតែម្តងរួមគ្នារវាងមន្រ្តីគយនិងរដ្ឋាករ​និងមន្រ្តីកាំកុងត្រូល លើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា គឹកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ ( សេចក្តីណែនាំលេខ ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ សីហា ២០០៤ សេចក្តីជូនដំណឹងស្តីពីការកែសំរួលនីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្មនិងសេចក្តីណែនាំលេខ ៤៦៨៣ សហវ. ចុះថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០០៤ ស្តីពីការ បង្កើតការិយាល័យសហព័ន្ធរវាងអង្កភាពគយនិងរដ្ឋាករនិងកាំកុងត្រូល របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ) ។ ទំនិញនាំចេញដែលជាកម្មវត្ថុនៃការធ្វើបែបបទគយនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ គឹជាទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគនៅតាមបណ្តាសន្និធិគយបណ្តោះអាសន្ន និង ឬអាជីវកម្មដ្ឋាននានា របស់វិនិយោគគិននិងទំនិញនាំចេញផ្សេងទៀត តាមការកំណត់របស់ អគរ ។ ក្រោយពេលត្រួតពិនិត្យរូបវ័ន្តទំនិញផ្ទុកក្នុងកុងតឺន័ររួចរាល់ មន្រ្តីគយនៃសាខាគយនិងរដ្ឋាករនាំចេញនិងមន្រ្តីកាំកុងត្រូលធ្វើការកិបសៀលគយនិងសៀលកាំកុងត្រូលរៀងៗខ្លួន ។ សៀលគយនាំចេញកិប នៅផ្នែកខាងស្តាំនៃទ្វាកុងតឺន័រ និងត្រូវកាត់ចេញវិញមុនពេលលើកឡើងមធ្យោបាយដឹកជញ្ឌូននាំចេញ ដោយមន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចនៅមាត់ច្រកចេញនិងពិនិត្យផ្ទៀងផ្ទាត់លេខរសៀល ជាក់ស្តែង និងឯកសារគយនាំចេញ ( សេចក្តីណែនាំលេខ ៨២២ គ.រ​ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០០៣ ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login