Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2020-10-04 11:45

បុព្វហេតុដែលធ្វើឲ្យមនុស្សមានការធ្លាក់ទឹកចិត្ត៖

  • ការបាត់បង់មនុស្សជាទីស្រឡាញ់
  • បាត់បង់ប្រាក់កាស ទ្រព្យសម្បត្តិផ្ទះសម្បែង
  • ការខកចិត្តទៅលើអ្វីមួយដែលជាទីសង្ឃឹម
  • ចាញ់បោកគេ
  • ត្រូវរងនូវការរំលោភបំពាន រំលោភសិទ្ធិ
  • រងនូវកភាពអាម៉ាស់
  • ខ្វះគំនិតច្នៃប្រឌិតក្នុងការងារ ជាហេតុធ្វើឲ្យទទួលបានទិន្នផលទាប
  • បាត់បង់កិត្តិយស និងកេរ្តិ៍ឈ្មោះ
  • បាត់បង់ការងារ ររកការងារធ្វើមិនបាន
  • រងនូវភាពអយុត្តិធម៌
  • ជ្រុលជ្រួសក្នុងរឿងស្នេហា ឬមានផ្ទៃពោះខុសប្រពៃណី
  • ការបែកបាក់ជីវីតអាពាហ៍ពិពាហ៍ ឬគូស្នេហ៍បែកចិត្ត
  • ធ្លាប់រៀនពូកែបែរជាចាញ់គេ ឬដឹងខ្លួនថាបានប្រឡងធ្លាក់
  • ពុំទទួលបានការស្រឡាញ់ពីអ្នកខ្លូនពេញចិត្ត

កើតមានជំងឺរុំារ៉ៃ ពុំអាចព្យាបាល


Answer 2


user icon
Narith82
2020-10-05 10:40

កត្តា​5​យ៉ាង​ដែល​នាំ​ឱ្យ​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត

១-​ការ​ផ្លាស់​ប្តូរ​អារម្មណ៍
-​មាន​អារម្មណ៍​ឯកោ ។
-​មាន​អារម្មណ៍​ស្រងូតស្រងាត់ ឬ​ធ្លាក់​ទឹកចិត្ត​ស្ទើរតែ​រាល់ថ្ងៃ ។
-​បាត់បង់​ការ​ចាប់អារម្មណ៍​និង​ភាព​សប្បាយ​ស្ទើរតែ​គ្រប់​សកម្មភាព​ក្នុង​ជីវិត​រស់នៅ ។
-​មាន​អារម្មណ៍​បរាជ័យ​គ្រប់​សកម្មភាព ។ ស្តីបន្ទោស​ខ្លួនឯង ឬ​ដាក់​ទ​ណ្ខ​កម្ម​លើ​ខ្លួនឯង ។
-​អសមត្ថភាព ឬ​ថមថយ​ក្នុង​ការ​សម្រេចចិត្ត និង​ដោះស្រាយ​បញ្ហា​ប្រចាំ​ថ្ងៃ ។
-​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ។
-​មានគំនិត​មិន​ចង់​រស់ ឬ​ធ្លាប់​ធ្វើ​អត្តឃាត​ម្តង ឬ​ច្រើន​ដង​រួច​មក​ហើយ ។
-​មានគំនិត​មនុស្សឃាត ។

២-​អាការ​មាន​លើ​រាង​កាយ
-​វិបត្តិ​ដំណេក​(​ភ្ញាក់​ពី​ព្រឹក​ពេក​) ។
-​ញ៉ាំ​ពុំ​បាន ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ឡើង​ទម្ងន់ ។
-​ចលនា យឺត​ៗ ឬ​មាន​ភាព​ឡេះឡះ ។
-​បាត់បង់​ចំណង់​ផ្លូវភេទ ។
-​អស់កម្លាំង​ល្ហិតល្ហៃ​ស្ទើរ​គ្រប់ពេលវេលា ។
-​ទល់លាមក រដូវ​មិន​ទៀង​(​ស្ត្រី​) ។

៣-​ការ​ផ្លា​ល់​ប្តូរ​តួនាទី​មុខងារ​ក្នុង​សង្គម
-​ដកខ្លួន​ចេញពី​សង្គម ។
-​ថយ​ចុះ​មុខងារ​ថែរក្សា​ខ្លួន និង​អសមត្ថភាព​ថែរក្សា​អ្នក​ដទៃ ។
-​អសមត្ថភាព​បំពេញការងារ ការ​សម្រេចចិត្ត និង​ធ្លាក់​ចុះ​ការ​ចង់​ដឹង​ហេតុផល ។

បើសិនជា​លោក​អ្នកមាន​អាការ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ សូម​គិត​ទៅ​ដល់​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ត្រូវ​ស្វែងរក​ដៃគូ​ពិភាក្សា មិន​ត្រូវ​លាក់​ទុក​ក្នុង​ចិត្ត​យូរ​ពេល​នោះ​ទេ ពិសេស​គួរតែ​ស្វែងរក​អ្នកជំនាញ​ដើម្បី​ព្យាបាល​ទើប​ជា​ការ​ប្រសើរ ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login