Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-05-09 12:04

ទ្រឹស្តីផ្សេងៗនៃវិបាកវិនិច្ឆ័យមាន៖

  • វិបាកវិនិច្ឆ័យតាមបែបប្រពៃណីៈ យល់ថាគឺជាសេរីភាពអាជ្ញារបស់អ្នកមានពិរុទ្ធដែលធ្វើឱ្យការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវ មកពីមនុស្សនេះបានសម្រេថានឹងប្រព្រឹត្តអំពើអកុសល ដោយស្គាល់ហេតុផលច្បាស់លាស់ទើបមនុស្សនេះត្រូវតែទទួលទោសនៅជំនាន់ដើមមិនមែនតែមនុស្សទេ ដែលទទួលទោស សូម្បីតែវត្ថុ ឬសត្វក៏ដោយ។ ជួនកាលគេធ្វើវិបាកវិនិច្ឆ័យលើសាកសព (ស.វទី១៧) ឬគេដាក់ទណ្ឌកម្មសាច់ញាតិរបស់អ្នកជាប់ពិរុទ្ធជនដែលបានប្រមាថព្រះចេស្តារបស់ស្តេច។
  • វិបាកវិនិខ្ឆ័យតាមបែបសង្គមវិវត្តន៍នីតិសាស្ត្រៈ វិបាកវិនិច្ឆ័យយោងទៅតាមវិវិត្តន៍នីតិសាស្ត្រ។ គេយកមនុស្សទោកាត់ករដោយម៉ាស៊ីន (ឧ.ស្តេចល្វី ទី១៦  ត្រូវរាស្ត្រដាក់ទណ្ឌកម្មដោយកាត់ក) ឬគេព្យួរកនៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។ (ឧ.នៅអង់គ្លេសសម័យកណ្តាល)។
  •  វិបាកវិនិច្ឆ័យនាសម័យសង្គមបច្ចុប្បន្នៈ ពួកអ្នកសីលវិជ្ជាបានធ្វើការរិះគន់ចំពោះវិបាកវិនិច្ឆ័យតាមបែបសង្គមខាងលើ ព្រោះគេយល់ថា ការសម្លាប់ ឧក្រិដ្ឋជនមិនមែនមានន័យថាបំបាត់ឧក្រិដ្ឋកម្មទេ។ ប៉ុន្តែបន្ថែមឧក្រិដ្ឋកម្មទៅវិញ។ គេយល់ថាការធ្វើទណ្ឌកម្មហួសកម្រិតដល់ពិរុទ្ធជនពុំបានឱ្យគេរាងចាលឡើយគឺរិតតែពន្យុះចិត្តគេឱ្យកាន់តែមានភាពរឹងរូសហើយប្រព្រឹត្តនូអំពើឧក្រិដ្ឋកម្មកាន់តែច្រើនឡើង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login