Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកិច្ចសហប្រតិបត្តិការអាស៊ីរួមមានអ្វីខ្លះ ?

២. តើតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ( ASEAN Free trade area ) កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខានៅថ្ងៃខែឆ្នាំណា ?

៣. តើកិច្ចប្រជុំកំពូលអាស៊ានត្រូវរៀបចំឡើងប៉ុន្មានដងក្នុងមួយឆ្នាំ ?

៤. តើទស្សនៈវិស័យអាស៊ាននៅឆ្នាំ២០២០ធ្វើឡើងនៅទីក្រុងណាហើយនៅថ្ងៃខែឆ្នាំណា ?

៥. តើទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០មានអ្វីខ្លះ ?

ចម្លើយ

១. កិច្ចសហប្រតិបត្តិការអាស៊ីរួមមាន ៖

  • មហាអនុតំបន់ទន្លេមេគង្គ (GMS)
  • កិច្ចប្រជុំ អាស៊ី-អឺរ៉ុប (ASEM)
  • កិច្ចសហប្រតិបត្តិការ អាស៊ី-ប៉ាស៊ីហ្វិក(APEC)

២. តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ( ASEAN Free trade area ) កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩២ ក្នុងប្រទេសសឹង្ហបូរី ។

៣. កិច្ចប្រជុំកំពូលអាស៊ាន ត្រូវរៀបចំឡើង ២ដង ក្នុងមួយឆ្នាំ ក្នុងរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាន ។

៤. ទស្សនៈវិស័យអាស៊ាន ឆ្នាំ២០២០ ធ្វើឡើងនៅទីក្រុងកូឡាឡាំពូ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧ ។

៥. ទស្សនៈវិស័យរបស់អាស៊ាន សម្រាប់ឆ្នាំ២០២០ គឺ ៖

  • ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍
  • ភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍប្រកបដោយថាមពល
  • សហគមន៍មួយ ដែលជាសង្គមចេះយកអាសាគ្នា
  • អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login