Ask
Websites Login

Answer 1


user icon សីលធម៌ 2018-09-14

សេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាជាម្ចាស់មាន ប្រការ ៖

ក. អត្ថិភាព សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មាស ប្រាក់ វត្ថុជំនួយសំរាប់តំរូវការក្នុងការនៅគ្រប់គ្រាន់ ៤ យ៉ាង

          ១. សំលៀកបំពាក់ សំពត់ ខោអាវ គ្រឿងអលង្អការ តុបតែង និងសំរា​​ប់បិទបាំងខ្លួនអោយបានសមរម្យ ។

          ២.​ ម្ហូបអាហារ បាយទឹក ស្រូវអង្គរ មើមឈើ ផ្លែឈើ បង្អែម ចំណី...សំរាប់បំបាត់ការស្រេកឃ្លាន និងធ្វើអោយរាងកាយចំរើនលូតលាស់ធំធាត់

         ៣. គេហដ្ឋាន សមជារបស់ខ្លួ​ន និងតំរូវការផ្សេងៗដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ

         ៤. ថ្នាំសង្ហូវ សំរាប់ព្យាបាល គ្រូពេទ្យ ។ ពាក្យដែលថា មាននេះមានន័យថា មានល្មមនឹងតំរូវការជាចាំបាច់ សមរម្យ ពុំមែនមានរហូតដល់ហូរហៀរនោះទេ ព្រោះតំរូវការរបស់មនុស្សគ្មានព្រំដែនដូចជាពាក្យគេពោលថា តំរូវការរបស់មនុស្សដូចជា ថង់ធ្លុះបាត ដាក់ប៉ុនណាក៍ មិនពេញដែរ

ខ. ភោគសុខ កើតពីបានប្រើប្រាស់ទ្រព្យសម្បត្តិ ដោយរីករាយសប្បាយចិត្តគឺថា ខ្លួនបានប្រើប្រាស់ទ្រព្យដែលខ្លួនបានមកដោយសុចរិតចិញ្ចឹមគ្រួសារខ្លួនធ្វើបុណ្យ ទាន ​និងជួយអ្នកដទៃ ។

គ. អន​ណសុខ ( អៈន៉ន់ណៈសុក) សុខព្រោះគ្មានបំណុល

(មិនជំពាក់គេមិនមែនជាខ្ញុំបំរើដាច់ថ្លៃ នរណាម្នាក់ ។ សុខកើតពីទ្រព្យសម្បត្តិដែលខ្លួនមាន ។

ឃ.​ អនវិជ្ជសុខ ( អៈន៉ៈវច៉ជៈសុក) កើតមកពីការប្រព្រឹត្តតាមគន្លងធម៍មានការងារ សុចរិតធ្វើជាបង្គោលជាប់លាប់ធានារកទ្រព្យ ​ប្រាក់កាសមិនជំពាក់បំណុលគេ ។

ង. សន្តិ ប្រែថាស្ងប់ មិនមានភាពច្របូកច្របល់ មិនមានភាពក្តៅក្រហាយ សង្គ្រាម គ្មានការលំបាក សេចក្តីទុក្ខ ។ ពិភពលោកស្ងប់គឺអ្វីៗស្ងប់ទាំងអស់មានសន្តិភាព ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login