Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អំពើប្រល័យពូជសាសន៍នៅកម្ពុជាផ្តល់នូវផលវិបាកដូចជាខាងក្រោម ៖

  • ផ្នែកធនធានមនុស្ស : កុមារសម័យនោះបាត់បង់ឪកាសរៀនសូត្រ និងទទួលរងនូវសម្ពាធផ្លូវចិត្តជាច្រើនដូចជា ភាពភ័យខ្លាច ភាពឯកោហើយដល់ពេលកុមារទាំងនោះត្រូវបន្តវេនជាអ្នកចូលរួមការដឹកនាំសង្គមជាតិនិងប្រឈមមុខជាមួយនិងការខ្វះស​មត្ថភាព ។
  • ផ្នែកសដ្ឋកិច្ច : ប្រជាពលរដ្ឋគ្មានឪកាសប្រកបអាជីវកម្មដើម្បីលើកកម្ពស់កម្រិតជីវភាព ដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ចជាតិជួបប្រទះនូវឪនភាព ។ គ្មានការវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីដើម្បីបង្កើន ឬជួយផ្តល់ការងារដល់ប្រជាពលរដ្ឋ ។
  • ផ្នែកសង្គមកិច្ច : បន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ ដែលជាបន្ទុកធន់ធ្ងរសម្រាប់រដ្ឋាភិបាល ។
  • ផ្នែកទំនាក់ទំនង : បែកបាក់សាមគ្គីភាព បាត់បង់ជំនឿទុកចិត្តគ្នាទៅវិញទៅមក ។

ផ្នែកវប្បធម៌ អរិយធម៌ និងសាសនា : វត្តអារាមនៅក្នុងប្រទេសត្រូវបានលុបបំផ្លាញ ហើយការប្រតិបត្តិជំនឿសាសនាត្រូវបានលុបបំបាត់ចោលទាំង ស្រុង ផ្នែកសិល្បៈ តន្រ្តី អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ពិធីបុណ្យប្រពៃណីជាតិ បុណ្យសាសនានានាក៏ត្រូវបំភ្លេចចោលទាំងអស់ ។ ហើយដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានជាថ្មីម្តងទៀត គឺត្រូវ ៖

  • ផ្សព្វផ្សាយឲ្យយល់ច្បាស់អំពើវិនាសកម្មដល់មនុស្សគ្រប់ជំនាន់ ដែលបណ្តាលមកអំពើនេះ ។
  • ត្រូវរកយុត្តិធម៌ឲ្យជនរងគ្រោះដោយរៀបចំតុលារការ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវនសតបបនេះ ។
  • អប់រំមនុស្សកុំឲ្យមានចរិត សាហាវព្រៃផ្សៃ ប្រើអំពើហឹង្សា ។
  • ផ្សព្វផ្សាយពីព្រហ្មវិហារធម៌ចំពោះមនុស្សផងគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login