Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ShareOne
2017-06-30 00:57

ពន្យល់ថា លោកគ្រូ អ្នកគ្រូ ជាវិស្វករ ព្រលឹង

វិស្វករ មានន័យជាអ្នកសាងសង់។

ព្រលឹង មានន័យថាជាវិញ្ញាណដែលស្ថិតនៅក្នុងខ្លួនមនុស្ស។ មនុស្សគ្មាព្រលឹង ប្រាកដជាក់ជាស្លាប់មិនខាន។

គ្រូបង្រៀន ត្រូវបានគេចាត់ទុកថា ជាវិស្វករព្រលឹងមានន័យថា គ្រូបង្រៀនខុសពីមន្ត្រីរាជការឯទៀត។ វិស្វករព្រលឹង របស់គ្រូគឺសម្តៅលើតួនាទីរបស់គ្រូក្នុងការកសាងមនុស្សឲ្យក្លាយទៅជាអ្នកមានព្រលឹង ពោលគឺមនុស្សដែលមានចំណេះដឹងជ្រៅជ្រះប្រកដដោយមនសិការ សីលធម៍ និងគុណធម៍។ ឯវិស្វករសំណង់មានតួនាទីជាអ្នកសាងសង់នូវអាគារ ស្ពាន សាលារៀន ផ្លូវថ្នល់ជាដើម។ ការសាងសង់ អាគារស្ពានធំៗវាមានភាពងាយស្រួលជាងការកសាងបណ្តុះបណ្តាលធនធានមនុស្ស ព្រោះរាល់វត្ថុដែលយកមកប្រើប្រាស់សុទ្ធតែជាវត្ថុដែលគ្មានវិញ្ញាណ។ ផ្ទុយទៅវិញចំពោះគ្រូបង្រៀនពិតមានការលំបាកណាស់ក្នុងការបណ្តុះបណ្តាលមនុស្សឲ្យមានធនធាន។ មនុស្សមានធនធាន៦យ៉ាងគឺ៖

  • ចំណេះដឹង
  • ជំនាញ
  • សីលធម៍
  • បំណិនប្រសព្វ
  • បញ្ញា
  • កាយសម្បទាមាំមួន

ម្យ៉ាងវិញទៀតគ្រួបង្រៀនប្រសិនបើអប់រំមនុស្សខុស គឺខុសមួយជីវិតនេះជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់អាជីពជាគ្រូបង្រៀន។ ដូច្នេះគ្រូបង្រៀនត្រូវតែមានបម្រុងប្រយ័ន្នខ្ពស់ក្នុងការអប់រំមនុស្សទើបសក្តិសមទៅនឹងពាក្យថា គ្រូបង្រៀនជាវិស្វករ


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login