Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើផ្ទៃទ្វីបនិងផ្ទៃទឹកមួយណាមានផ្ទៃធំជាងគេ ?​ចូរបញ្ជាក់ ។

២. ​តើផ្ទៃទឹកសមុទ្រទាំងអស់ចែកចេញជាអ្វីខ្លះ ? ចូររៀបរាប់ ។

​៣. តើមហាសមុទ្រណាមួយដែលមានទំហំធំជាងគេនិងតូចជាងគេ ?

៤​​. តើសណ្ឋានដីបាតសមុទ្រមានលក្ខណៈដូចម្ដេច ?

៥. តើគេអាចដឹងពីសណ្ឋានដីបាតសមុទ្របានដោយសារអ្វី ?

៦.ហេតុអ្វីបានជាគេថា សមុទ្រជាឃ្លាំងអំបិលនៃពិភពលោក ?

៧. ហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃ ? ចូរបញ្ជាក់ ។       

៨. ហេតុអ្វីបានជាទឹកសមុទ្រមានដង់ស៊ីតេខ្ពស់ជាងទឹកសាប ?   

ចម្លើយ

១. ផ្ទៃទ្វីបនិងផ្ទៃទឹកគឺផ្ទៃទឹកធំជាង ដោយសាគរវិទូបានប៉ាន់ស្មានថា មហាសមុទ្រនិងសមុទ្រមានវិសាលភាពធំធេងណាស់ស្មើរនឹង ៧០% នៃផ្ទៃផែនដី រីឯផ្ទៃទ្វីបវិញមានតែ ៣០% ប៉ុណ្ណោះ ។

២. ផ្ទែទឹកសមុទ្រទាំងអស់ចែកចេញជាមហាសមុទ្រនិងសមុទ្រ ។ មហាសមុទ្រទាំងអស់មានមហាសមុទ្រប៉ាស៊ីភីច  មហាសមុទ្រអាត្លង់ទិច មហាសមុទ្រឥណ្ឌា និងមហាសមុទ្រទឹកកកសមុទ្រអាកទិច ។ ចំណែកសមុទ្រសំខាន់ៗមានមេឌីទែរ៉ានេ សមុទ្រចិន សមុទ្រការ៉ាអ៊ីប សមុទ្រក្រហម សមុទ្របាល់ទិច ...។

៣. មហាសមុទ្រដែលមានទំហំធំជាងគេ គឺមហាសមុទ្រប៉ាស៊ីភិច ។

  • មហាសមុទ្រដែលមានទំហំតូចជាងគេ គឺមហាសមុទ្រទឹកកកអាកទិច  ។

៤. សណ្ឋានដីបាតសមុទ្រមិនអាចអ្វីខុសប្លែកពីសណ្ឋានដីនៅលើទ្វីបទេ ។ គេប្រទះឃើញវាលទំនាប ខ្ពង់រាប ភ្នំប្រជុំភ្នំ ជួរភ្នំ ជ្រោះ ជ្រលងទន្លេ ភ្នំភ្លើងរស់ ភ្នំផ្លើងងាប់ បាតុភូតរញ្ជួយដី... ព្រមជាមួយនេះរុក្ខជាតិមានដុះផងដែរ ។

៥. គេអាចដឹងពីសណ្ឋានដីបាតសមុទ្រចានដោយប្រើប្រាស់ប្រដាប់បញ្ចាំងពន្លឺ ។ បច្ចុប្បន្ន គេស្ទង់បាតសមុទ្រដោយប្រើឧបករណ៍ទំនើប គឺប្រើសូរសំឡេង ជាពិសេសសូរអ៊ុលត្រា និងប្រើតារារណប ។

៦. បានជាគេថា សមុទ្រជាឃ្លាំងអំបិលនៃពិភពលោកពីព្រោះក្នុងទឹកសមុទ្រមួយគីឡូម៉ែត្រគូប មានអំបិលខនិជរលាយចំនួន ៣៩តោនជាមធ្យម ។                   

៧. បានជាទឹកអំបិលមានរស់ជាតិប្រៃ ព្រោះបណ្ដាលមកពីមានសារធាតុអំបិលច្រើនយ៉ាងរលាយក្នុងទឹកសមុទ្រ ។

៨. បានជាទឹកសមុទ្រមានដង់ស៊ីតេខ្ពស់ជាងទឹកសាប ព្រោះដោយសារភាគអំបិលដ៏សំខាន់ដែលមាននៅក្នុងទឹក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login