Ask
Websites Login

ចូរឱ្យនិយមន័យការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។

952 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ការបង្កាត់ជិត គឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬមេបានឹងកូនរបស់វា។

ការបង្កាប់ឆ្ងាយ គឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នា ឬប្រភេទខុសគ្នា។

user icon
ជីវៈវិទ្យា
នៅ 2018-06-20
សួរអំពី៖ស្ប៉រ៉ូភីត កាម៉ែ

តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីតនិងកាម៉ែតូភីតឆ្លងកាត់វគ្ញអ្វីខ្លះ? ចូររៀបរាប់វគ្គនីមួយៗ។

781 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ឆ្លងកាត់វគ្គអាប្លូអ៊ីត និងវគ្គឌីប្លូអ៊ីត

  • វគ្គអាប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតបង្កកំណើត
  • វគ្គឌីប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតមេយ៉ូស។

ដូចម្តេចដែលហៅថាស្ប៉រ៉ូភីត? កាម៉ែតភីត?

1865 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ស្ប៉រ៉ូភីតជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉អាប្លូអ៊ីត។ កាម៉ែតូភីតជាទម្រង់នៃរុក្ខជាតិដែលមាននាទីផលិតកាម៉ែត។

ចូរពិណ៌នាពីនាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន។

696 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

នាទីរបស់ ARNt និង ARNr ក្នុងចលនាសំយោគប្រូតេអ៊ីនៈ

  • ARNt (ARN ដឹកនាំ) មាននាទីដឹកនាំអាស៊ីតអាមីនេពិស៊ីតូប្លាសចូលទៅក្នុងរីបូសូម និង ទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARNm ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិច ឱ្យទៅជាប្រូតេអ៊ីន។
  • ARNr (ARN នាំសារ) មាននាទីភ្ជាប់ជាមួយ ARNm សំយោគប្រូតេអ៊ីន។ វាជារោងជាងសាងសង់ប្រូតេអ៊ីន។
user icon
ជីវៈវិទ្យា
នៅ 2018-06-20
សួរអំពី៖អរម៉ូន ក្រពេញ

តើអរម៉ូន LH និង អរម៉ូន FSH ផលិតដោយក្រពេញណា? ហើយមមានទំនាក់ទំនងជាមួយក្រពេញភេទដូចម្តេច? ចូរពន្យល់ដោយសង្វេប។

1457 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

អរម៉ូន LH និង អរម៉ូន FSH គឺផលិតដោយក្រពេញ អ៊ីប៉ូភីសមុខ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជាៈ

ចំពោះអូវែ ឬក្រពេញភេទញីៈ

  • អរម៉ូន LH ធ្វើឱ្យកោសិការផូលេគុលដឺក្រាបផ្ទុះបែក និងបញ្ចេញអូវុល។ ផូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេស្តេរ៉ូន និងអរម៉ូនអឺស្ត្រូសែន។
  • អរម៉ូន FSH ភ្ញោចកោសិកាផូលេគុលនៃអូវែឱ្យបញ្ជេញអរម៉ូនអឺស្ត្រូសែន។

ចំពោះពងស្វាស ឬក្រពេញភេទឈ្មោល

  • អរម៉ូន LH ភ្ញោចកោសិកាផូលេគុលអាំងស្ទែស្យែលឱ្យបញ្ចេញអរម៉ូនតេស្តូស្តេរ៉ូន
  • អរម៉ូន FSH ភ្ញោចកោសិកាស៊ែគូលីក្នុងបំពង់សីមីនីភែ ដើម្បីធានាកំណកាម៉ែត។

ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្តេចខ្លះ?

1147 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គាយដូចជា ប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជីវិតដែឡបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ។ ក្នុងដំណើរប្រព្រឹត្តិទៅនៃសារពាង្គកាយ ប្រូតេអ៊ីនមាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៊ីនទម្រង់ ជាអ្នកដឹកនាំ និងជាអ្នកធ្វើចលនា។

ប្រូតេអ៊ីនជាអ្វី? ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថាអ្វី?

2119 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីមួយឬច្រើន។ ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទីត ឬប៉ូលីប៉ិបទីត។

user icon
ជីវៈវិទ្យា
នៅ 2018-06-20
សួរអំពី៖ករនេ ប្រយោជន៍

ករនេគឺជាអ្វី? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី?

1347 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ករនេ គឺជាផ្នែកមួយដែឡស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែក ដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លា ហើយប៉ោង។ ករនេមានរូបរាងកោងជាងទម្រង់របស់ភ្នែកទាំងមូល។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំរស្មីនៃពន្លឺដែលចាំងចូលក្នុងកែវភ្នែកឱ្យរួមជួបជាមួយគ្នានៅកន្លែងតែមួយលើភ្នាសរេទីន។

user icon
ជីវៈវិទ្យា
នៅ 2018-06-20
សួរអំពី៖លំអង

ដំណើរលំអងមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។

4060 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ដំណើរលំអងមាន ២បែបគឺ ដំណើរលំអងកាត់ និងស្វ័យដំណើរលំអង។

  • ដំណើរលំអងកាត់ៈ គឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយទៀត។ វាប្រព្រឹត្តិទៅបានដោយសារទឹក ខ្យល់ និងសត្វ។
  • ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងពីប្លោកលំអងទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិតែមួយ។

ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោះទេ។ ចូរបញ្ជាក់ពីអំណះអំណាង។

997 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោលទេ ព្រោះអូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូស និងបន្តពូជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា ៧ ហើយក្នុងនោះមានអូវូស្វ៊ែមួយដែលជាកោសិកាបន្តពូជញី។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត។

×

×

One more step

Please login to share your idea

Register Login