Ask
Websites Login
ពីប្រធានបទៈផ្នែកទីផ្សារ
ដោយ: ទីផ្សារ ​ នៅ 2019-06-04

ផ្នែកទីផ្សារ (ភាគ៣)


By: ទីផ្សារ on 2019-06-04

សំណួរ

១១- ដូចម្តេចហៅថាផលិតប្រើប្រាស់ ? ចែកចែញជាប៉ុន្មាន ?

១២- អ្វីទៅជាផលិតផលឧស្សហកម្ម ? ចែកចេញជាប៉ុន្មានចំណុច ?

១៣- តើវដ្តជីវិតនៃផលិតផល (The product life cycles) គឺជាអ្វី ? មានប៉ុន្មានដំណាក់កាល ?

១៤- អ្វីជាផលិតផលថ្មី ? មានអ្វីខ្លះ ?

១៥- តើផែនការផលិផលថ្មីមានអ្វីខ្លះ ?

ចម្លើយ

១១- ផលិតប្រើប្រាស់ គឺជាផលិតផលដែលអតិថិជនទិញយកទៅប្រើប្រាស់ជាចុងក្រោយ ។

+ ផលិតផលត្រូវបានបែងចែកចេញជា៤ក្រុមសំខាន់ទៀតគឺ ៖

  • ផលិតផល(ទំនិញ) ងាយស្រួយទិញ
  • ផលិតផល(ទំនិញ) ត្រូវដើររកទិញ​ទីញដោយប្រៀបធៀប
  • ផលិតផល(ទំនិញ) ពិសេស
  • ផលិតផល(ទំនិញ) ឬសេវាកម្មមិនបានស្វែងរក

១២- ផលិតផលឧស្សហកម្ម គឺជាផលិតផលដែលទាក់ទងទៅនឹកការទិញ ហើយកទៅកែច្នៃ ឬផលិតផលថ្មី និងលក់បន្តទៀតដើម្បីរកប្រាក់ចំណេញ ។ ត្រូវបានគេបែងចែកជា៥ចំណុចសំខាន់គឺ ៖

  • សម្ផារៈជាមូលធន                     
  • គ្រឿងបន្លាស់
  • គ្រឿងបន្ថែម
  • សម្ភារៈប្រតិបត្តិការណ៍              
  • វត្ថុធាតុដើម     

១៣- វដ្តជីវិតនៃផលិតផល (The product life cycles) គឺជាសញ្ញាមួយបញ្ជាក់នូវព្រំដែននៃការបង្កើតចំណេញសម្រាប់ក្រុមហ៊ុន ។ វដ្តជីវិតផលិតផលមាន៤ដំណាក់កាលគឺ ៖

  • កើតឬ​ ឧទ្ទេសនាម ជាផលិតផលត្រូវឧទ្ទេសនាមចូលទីផ្សារ ។
  • រីកចំរើនផលិតផលថ្មីមានកាទាក់ទាញឆ្លើយតប់ចំពោះអតិជនហើយបរិមាណលក់ក៏នឹងកើនយ៉ាងឆាប់រហ័សគួរជាទីមោទនៈ ។
  • បក្កភាព ឬ ទ្រឹង ការលក់មានល្បឿនយឺតរហូតដល់ទ្រឹងតែម្តង ។
  • ឪនថយឬឪនភាព អំឡុងពេលនេះបរិមាណលក់ និងប្រាក់ចំណេញនៅតែបន្តធ្លាក់ចុះ ។

១៤- ផលិតផលថ្មី គឺមានលក្ខណៈថ្មីក្នុងបែបណាមួយពាក់ព័ន្ធនឹងក្រុមហ៊ុន មានដូចជា ៖

  • ការបង្កើតផលិតផលថ្មីស្រឡាង។​
  • ការកែប្រែផលិតផលបច្ចុប្បន្ន។
  • ការនាំចូលផលិតផលពីប្រភពផ្សេងទៅក្នុង ទីផ្សារថ្មី។

១៥- ផែនការផលិផលថ្មីមានដូចជា ៖

  • ជារឿងតែធ្វើដោយខានមិនបាន ។
  • តម្រូវកាអតិថិជនដែលជានិច្ចកាលតែងតែផ្លាស់ប្តូរ ។
  • ការប្រកូតប្រជែងគឺមានសភាពខ្លាំក្លា និងយ៉ាងសកម្មនៅស្ទើរតែគ្របើទីផ្សារទាំអស់ ។
  • ការធ្វើផែនការផលិតផលថ្មី គឺដើម្បីទៅនិងសកម្មភាពរបស់គូប្រកូតប្រជែង ។
  • ដើម្បីអត្ថិភាពនៅក្នុងទីផ្សារដែលជានិច្ចកាលតែងតែប្រែប្រួលជានិច្ច ។

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login