Point Center Login Help

exchange item photo

១៥ ច្បាប់មាសនៃការអភិវឌ្ឍខ្លួនឯង

រៀបរៀងដោយ:សៀវភៅនៃការចែករំលែក
ឆ្នាំបោះពុម្ព:2019
ផ្នែក:អភិវឌ្ឍន៍ខ្លួន
ភាសា:Khmer
ប្រភេទ:Paper Book
ចំនួនទំព័រ:336
តម្លៃ: $5.00
ចំនួនអ្នកចូលមើល:1694

អំពីសៀវភៅ

           ការអភិវឌ្ឍខ្លួនឯង មើលទៅដូចជាប្រធានបទងាយនិងបានឃើញសៀវភៅប្រភេទនេះជាច្រើននៅតាមបណ្ណាគារ រហូតធ្វើឲ្យក្លាយជារឿងធម្មតាទៅហើយ ។ បច្ចុប្បន្នមានមនុស្សជាច្រើនពេញចិត្តនិងជោគជ័យចាស់ៗដែលធ្លាប់បានទទួល ។ មានអ្នកខ្លះគ្រាន់តែរៀនចប់ក៏ឈប់អានសៀវភៅ ឈប់អភិវឌ្ឍន៍ខ្លួនឯងទាំងការពិតនៅមិនទាន់បានបង្ហាញសមត្ថភាពពិតប្រាកដនៅឡើយ ឬនៅមិនទាន់ឈានជើងចូលដល់ចំណុចកំពូលនៃសក្តានុពលរបស់ខ្លួននៅឡើយ បណ្តោយឲ្យសក្តានុពលនៅខាងក្នុងឈប់ដំណើរការយ៉ាងគួរឲ្យស្តាយ ។ តែកុំភ្លេចថាបើមិនព្រមអភិវឌ្ឍន៍ខ្លួនឯងទេ ស្មើនិងយើងឈរស្ងៀមនៅមួយកន្លែង ។ សាកសួរខ្លួនឯងក៏បានថាយើង នៅពូកែឡើងជាងនេះឬទេ ។ នៅអាចជោគជ័យខ្លាំងជាងពេលនេះឬទេ ? 

            មនុស្សជាច្រើនគិតថា កាលបើពេលវេលាកន្លងទៅខ្លូនគេនិងរីកចម្រើនទៅមុខដោយស្វ័យប្រវត្តិ ។ ចន ម៉េកវេលល៍ បញ្ជាក់ថានេះជាគំនិតខុសធ្ងន់ហើយវាជាអន្លង់ទីមួយដែលធ្វើឲ្យយើងមិនព្រមងាកមកអភិវឌ្ឍន៍ខ្លួនុឯងយ៉ាងតាំងចិត្ត ។ គាត់បញ្ជាក់ទៀតថា ការអភិវឌ្ឍន៍មិនមែនជារឿងចៃដន្យឡើយ ហើយបានណែនាំ ១៥ច្បាប់មាសនៃការអភិវឌ្ឍន៍ខ្លូនឯង ដែលជាកំណប់ទ្រព្យផ្នែកគំនិតដែលបានសន្សំទុកតាមរយៈបទពិសោធន៍ការអភិវឌ្ឍន៍ខ្លូនឯងមកជាង៥០ឆ្នាំ ។ ច្បាប់មាសទាំង ១៥ចំណុចនេះផ្តោតឲ្យយើងបង្កើតយុទ្ធសាស្រ្តនៅក្នុងការអភិវឌ្ឍន៍ខ្លួនឯងមិនមែនបណ្តោយខ្លួនឲ្យរីកចម្រើនតាមយថាកម្មឡើយ ។ វាជាច្បាប់ដែលងាយយល់យកទៅអនុវត្តន៍បានពិតប្រាកដ ធ្វើឲ្យយើងបើចិត្តទទួលយកហានីភ័យហ៊ានសាកល្បងរឿងថ្មីៗ រហូតផ្តោតឲ្យយើងអភិវឌ្ឍន៍ខ្លួនឯង និងសិក្សាស្វែងយល់ពេញជីវីត ។ 

         ចន  ស៊ី ម៉េកវេល៍ ថែមទាំងបានរក្សាស្តងដារនៃការសរសេរនិងទម្រង់នៃការធ្វើបទបង្ហាញបានយ៉ាងល្អឥតខ្ចោះនៅក្នុងសៀវភៅ ១៥ ច្បាប់មាសនៃការអភិវឌ្ឍន៍ខ្លួនឯង ។ គាត់ជាអ្នកនិពន្ធដែលតែងតែធ្វើរឿងពិបាកឲ្យក្លាយជារឿងដែលងាយយល់ ។ 

                                              ១៥ ច្បាប់មាសនៃការអភិវឌ្ឍន៍ខ្លួនឯង 

   ចម្រាញ់គន្លឹះសំខាន់ៗនៃការអភិវឌ្ឍន៍ខ្លួនឯងចេញមកជាច្បាប់មាសទាំង ១៥ប្រការ ដែលមនុស្សគ្រប់ភេទគ្រប់វ័យ គ្រប់វិជ្ជាជីវះអាចយកទៅអនុវត្តប្រើបាន ។ សៀវភៅមួយក្បាលនេះជួយឲ្យដឹងច្បាស់ថា ការអភិវឌ្ឍន៍ខ្លួនឯង ជារឿងសំខាន់បំផុតនៅក្នុងជិវីតហើយថែមទាំងបង្កើតកម្លាំងជំរុញចិត្តដល់អ្នកអាន ឲ្យក្រោកឡើងមកអភិវឌ្ឍខ្លួនឯងនិងឈានជើងឆ្ពោះទៅរកសក្តានុពលខ្ពស់បំផុតរបស់ខ្លួនបាន ។  

ទំនាក់ទំនងសួរ




×

ខ្ញុំត្រូវការទិញសៀវភៅនេះ

ខាងក្រោមជាព័តមានរបស់ខ្ញុំ

  • ថ្លៃដឹកជញ្ជូន 6,000រៀល ដល់ ១០,០០០រៀល
  • ទំនាក់ទំនងបន្ថែម: 012 818 525 / 081 85 02 86


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login