Point Center Login Help

exchange item photo

រៀនពីកំហុសឆ្គង

រៀបរៀងដោយ:សៀវភៅនៃការចែករំលែក
ឆ្នាំបោះពុម្ព:2017
ផ្នែក:អភិវឌ្ឍសមត្ថភាព
ភាសា:Khmer
ប្រភេទ:Paper Book
ចំនួនទំព័រ:261
តម្លៃ: $5.00
ចំនួនអ្នកចូលមើល:1711

អំពីសៀវភៅ

              សម្រាប់អ្នកអានដែលធ្លាប់អានស្នាដៃរបស់ចន មែកវេលល៏ ស្រាប់ហើយ សៀវភៅរៀនពីកំហុសឆ្គង នឹងធ្វើឲ្យស្គាល់ពីគាត់កាន់តែច្បាស់ ការរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន កំហុសឆ្គង និងបរាជ័យ ធ្វើឲ្យមានអារម្មណ៍ថា ចន មែកវេលល៏ ជាមិត្តនឹងយើង។

          បើធ្វើតាមការណែនាំរបស់ ចន ហើយសម្លឹងបរាជ័យជាឱកាសក្នុងការសិក្សាឈ្វេងយល់ដើម្បីអភិវឌ្ឍន៍ខ្លួនឯងយើងនឹងលែងបរាជ័យតទៅទៀត ។

       សៀវភៅរបស់ចន មិនត្រឹមតែជាមគ្គុទេសក៏ក្នុងក្នុងប្រតិបត្តិដើម្បីឆ្លងផុតគ្រាលំបាកតែម្យ៉ាងប៉ុណ្ណោះទេ តែថែមទាំងផ្តល់ក្តីសង្ឃឹម ដែលជាការដូដ៏មានតម្លៃបំផុតទៀតផង ។ 

       ជាញឹកញាប់ ពេលមនុស្សយើងបរាជ័យ យើងច្រើនតែបានលឺសម្តីប្រហែលថា ៉ មនុស្សយើងឈ្នះខ្លះ ចាញ់ខ្លះ មិនជាថ្វី  ៉ បន្ទាប់មកក៏បញ្ឈប់ការតាំងចិត្តឬក៏ព្យាយាមធ្វើដំណើរបន្តដោយវិធីដដែលៗភ្លេចគិតថា រឿងសំខាន់បំផុតពេលបរាជ័យកើតឡើងគឹត្រូវសិក្សាឈ្វេងយល់ពីកំហុសឆ្គង ដើម្បីកុំឲ្យធ្វើខុសដដែលទៀត អភិវឌ្ឍខ្លួនឯង និងឈានទៅឲ្យដល់គោលដៅដែលបានកំណត់ទុក ។ 

       សៀវភៅ រៀនពីកំហុសឆ្គង ជួយឲ្យយើងមិនខ្លាចប្រឈមនិងបរាជ័យ និងជួយឲ្យយល់ថាការសិក្សាឈ្វេងយល់មានជាប់ជានិច្ច គ្មានថ្ងៃបញ្ចប់ គ្មានកន្លែងណាក្នុងជីវីតដែលមិនមានមេរៀនឡើយ បើនៅមានជីវីតរស់បង្ហាញថានៅមានឱកាសសិក្សាឈ្វេងយល់រង់ចាំនៅក្នុងមុខហើយរាល់លើកដែលបរាជ័យ ឬធ្វើខុសឆ្គង យើងត្រូវសួរខ្លួនឯងជានិច្ចថា ៉ យើងបានឈ្វេងយល់អ្វីខ្លះហើយ ? ៉ 

        ចន ស៊ី មែកវេលល៍ នៅតែរក្សាស្តង់ដាការនិពន្ធ និងរបៀបនៃការធ្វើបទបង្ហាញបានយ៉ាងល្អនៅក្នុងសៀវភៅ រៀនពីកំហុសឆ្គង ។ គាត់ជាអ្នកនិពន្ធដែលធ្វើឲុ្យរឿងពិបាកក្លាយជារឿងងាយស្រួល និងគួរឲ្យចាប់អារម្មណ៍បានរហូត ។ 

       សម្រាប់អ្នកអានដែលធ្លាប់អានស្នាដៃរបស់ចន មែកវេលល៍ ស្រាប់ហើយ សៀវភៅរៀនពីកំហុសឆ្គង និងធ្វើឲ្យស្គាល់ពីគាត់កាន់តែច្បាស់ ការរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន កំហុសឆ្គង និងបរាជ័យ ធ្វើឲ្យមានអារម្មណ៍ថា ចន​វេលល៍ជាមិត្តនិងយើង​ ។​

 

 

ទំនាក់ទំនងសួរ




×

ខ្ញុំត្រូវការទិញសៀវភៅនេះ

ខាងក្រោមជាព័តមានរបស់ខ្ញុំ

  • ថ្លៃដឹកជញ្ជូន 6,000រៀល ដល់ ១០,០០០រៀល
  • ទំនាក់ទំនងបន្ថែម: 012 818 525 / 081 85 02 86


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login