ស្វែងរកសៀវភៅដែលអ្នកចង់បាន
								 
								
							
| រៀបរៀងដោយ: | Readipas | 
| ឆ្នាំបោះពុម្ព: | |
| ផ្នែក: | អាជីវកម្ម | 
| ភាសា: | Khmer | 
| ប្រភេទ: | PDF Book | 
| ចំនួនទំព័រ: | 109 | 
| តម្លៃ: |  | 
| ចំនួនអ្នកចូលមើល: | 3963 | 
ឈុតនេះរួមមានសៀវភៅចំនួនបីក្បាល
ភាពវៃឆ្លាតខាងអារម្មណ៍
សៀវភៅ ភាពវៃឆ្លាតខាងអារម្មណ៍ (Emotional Intelligence) ជាសៀវភៅលំដាប់ពិភពលោកដែលលក់ដាច់ជាង ៥លានក្បាល។ សៀវភៅនេះរៀបរាប់អំពីប្រតិបត្តិការធម្មជាតិរបស់ភាពវៃឆ្លាតខាងអារម្មណ៍ និងបង្ហាញពីគុណប្រយោជន៍ដ៏វិសេសវិសាលនៃភាពវៃឆ្លាតខាងអារម្មណ៍ដែលអាចអនុវត្តបានក្នុងស្ថានភាពជាច្រើនក្នុងជីវិត។ បន្ថែមពីនេះវាក៏ចង្អុល បង្ហាញអំពីវិវឌ្ឍនភាព និងរបៀបដែលយើងអាចពង្រឹងភាពវៃឆ្លាតខាងអារម្មណ៍របស់យើង។ សៀវភៅនេះក៏បង្ហាញជូនដល់មិត្តអ្នកអានអំពីទស្សនៈថ្មីៗក្នុងទំនាក់ទំនងរវាងភាពជោគជ័យ និងសមត្ថភាពស្វែងយល់ ព្រមទាំងការមើលឃើញក្នុងផ្លូវវិជ្ជមានដើម្បីអភិវឌ្ឍជីវិតឱ្យប្រសើរឡើង ។
មូលដ្ធានអាជីវកម្មបង្កើតថ្មី
សៀវភៅមូលដ្ឋានអាជីវកម្មបង្កើតថ្មី [០-១] មួយក្បាលនេះពន្យល់មិត្តអ្នកស្តាប់អំពីការប្រមើលមើលអនាគត និងវិធីអនុវត្តដើម្បីធានាឱ្យបាននូវភាពជោគ ជ័យសម្រាប់អាជីវកម្មថ្មីថ្មោង ឬ (Start-Up) ជាទូទៅ។ អ្នកនិពន្ធសៀវភៅនេះ បានបញ្ចូលសិល្បៈនៃការចែកចាយចំណេះដឹងប្រកបដោយភាពរីករាយ និងផ្តល់ជូនសារសំខាន់ៗ ដែលជាបទពិសោធផ្ទាល់របស់លោកដល់មិត្តអ្នកអានផងដែរ។
រៀបចំអនាគតអ្នក
សៀវភៅ “រៀបចំអនាគតអ្នក” ដែលបានផលិតក្នុងឆ្នាំ ២០១៧ មួយក្បាលនេះគឺជាមគុទេសក៍សម្រាប់ដឹកដៃអ្នកដើរចេញពីអន្ទាក់នៃភាពសុខស្រួលរយៈពេលខ្លីដើម្បីនាំអ្នកឆ្ពោះទៅកាន់អនាគតដែលបង្កើតបានក្តីពេញចិត្ត និងភាពរីករាយពិតប្រាកដ។ ដោយមានភ្ជាប់ជាមួយនូវទស្សនៈដែលអាចអនុវត្តជាក់ស្តែងបានមួយចំនួន ព្រមជាមួយនឹងវិធីសាស្ត្រសម្រាប់ផ្លាស់ប្តូរទិសដៅជីវិតរបស់អ្នកដូចដែលមាននៅក្នុងសៀវភៅសង្ខេបមួយក្បាលនេះ មិត្តអ្នកអាននឹងបានជ្រាបពីយុសាស្ត្រដឹកនាំជីវិតក្នុងនាមអ្នកជាម្ចាស់យ៉ាងពិតប្រាកដ។
សៀវភៅផ្សេងទៀតមើលទាំងអស់