Point Center Login Help

exchange item photo

ដឺស៊ីក្រេតផ្លាស់ប្តូរជីវិតខ្ញុំ

រៀបរៀងដោយ:គឹម ចាន់ណា
ឆ្នាំបោះពុម្ព:2020
ផ្នែក:អភិវឌ្ឍន៍ខ្លួន
ភាសា:Khmer
ប្រភេទ:Paper Book
ចំនួនទំព័រ:246
តម្លៃ: $5.00
ចំនួនអ្នកចូលមើល:1510

អំពីសៀវភៅ

           បន្ទាប់ពីបោះពុម្ពផ្សាយ ដឺស៊ីក្រេត ឲ្យពិភពលោកបានស្គាល់មកមនុស្សរាប់ម៉ឺននាក់បានសរសេរលិខិតផ្ញើរមកដល់យើងដើម្បីចែករំលែករឿងរ៉ាវជាច្រើនថាតើពួកគេប្រើអាថ៌កំបាំងដើម្បីស្រូបទាញយករឿងផ្សេងៗដែលខ្លួនចង់បាននោះដូចម្តេចខ្លះមិនថាជារឿងសុខភាព, ទ្រព្យសម្បត្តិស្តុកស្តម្ភ , ការមានគូគ្រងសមប្រកប,តួនាទីការងាររលូន,ជីវីតអាពាហ៍ពិពាហ៍និងសម្ពន្ធភាពដែលត្រឡប់មកផ្អែមល្ហែមឡើងវិញ ,ការទទួលបានមកវិញនូវអ្វីដែលបានបាត់បង់ទៅ,រួមទាំងសេចក្តីសុខដែលចូលមដើម្បូកជំនួសទុក្ខគ្រាំគ្រាហួសប្រមាណនោះ ។ នៅពេលបានប្រតិបត្តិទៅតាមគោលការណ៍របស់ ដឺស៊ីក្រេតអ្នកទាំងអស់នោះដែលមានប្រភពមកពីគ្រប់វប្បធម៌គ្រប់ប្រទេសនៅលើពិភពលោកនេះ បានផ្លាស់ប្តូរជីវីតដើមរបស់ពួកគេឲ្យក្លាយទៅជាជីវីតដ័សែនអស្ខារ្យ ។ ពួកគេអាចធ្វើរឿងដែលមនុស្សតែងនិយាយតៗគ្នាថាគ្មានផ្លូវធ្វើកើត ប៉ុន្តែពួកគេជ្រាបយ៉ាងច្បាស់ថា គ្មានអ្វីដែលមិនកើតនោះឡើយ ។ 

         រឿងរ៉ាវដែលដកស្រងមកក្នុងសៀវភៅច្បាប់នេះ ជាចំណែកមួយនៃរឿងរ៉ាវស្តីពីអាថ៌កំបាំងដែលកើតចេញពីជីវីតពិត ប្រៀបដូចបាដិហារិយ៍ ដែលបានបង្កើតជាកម្លាំងជំរុញទឹកចិត្ត និងបំផុសទឹកចិត្តមនុស្សបានយ៉ាងល្អ , ជារឿងរ៉ាវដែលសម្រិតសម្រំាងចេញពីរឿងរ៉ាវទាំងអស់ដែលយើងស្តាប់ពេញរយៈពេលដប់ឆ្នាំ ។ លុះពេលយកមកបូកបញ្ចូលគ្នា រឿងរ៉ាវទាំងនេះនឹងនាំអ្នកទៅកាន់ការធ្វើដំណើរមួយដែលមិនអាចបំភ្លេចបាន ហើយដែលកម្ចាត់ដែនកំណត់ក្នុងចិត្តអ្នកឲ្យរលាយបាត់សូន្យ ។ រឿងរ៉ាវទាំងនេះសុទ្ធតែជាគំរូដែលសបញ្ជាក់ឲ្យឃើញយ៉ាងប្រត្យក្សថាមិនថាអ្នកជានរណា អ្នកសុទ្ធតែប្រើអាថ៌កំបាំងនេះដើម្បិបង្កើតនូវអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់បាន។

             ពេញប៉ុន្មានឆ្នាំមកនេះនាងខ្ញុំបានបណ្តាលឲ្យអ្វីគ្រប់យ៉ាងនៅក្នុងបញ្ជីឈ្មោះនៃរបស់ដែលខ្លួនប្រាថ្នា ដែលមើលទៅវែងអន្លាយមិនចប់មិនហើយបានកើតឡើងអស់ហើយ ប៉ុន្តែតាមពិតការបានស្តាប់រឿងរ៉ាវរបស់បុគ្គលជាច្រើនដែលជីវីតផ្លាស់ប្តូរដូចបហិរិយ៍ទៅវិញទេទើបជាអំណាចមានតម្លៃបំផុតដែលអាថ៌កំបាំងបានផ្តល់ឲ្យខ្ញុំ ។ វត្ថុនិងរបស់របរក្រៅកាយនាំឲ្យយើងរីករាយ ប៉ុន្តែការធ្វើអ្វីមួយដើម្បីជួយមនុស្សជាតិឲ្យមានជីវិតកាន់តែប្រសើរឡើង នោះទើបហៅថាជាក្តីសុខដែលនៅជាប់នឹងខ្លួនអ្នកជានិច្ចរហូតតទៅ ហើយសេចក្តីសុខរមែងជារបស់ដ៏ឧត្តុង្គឧត្តមបំផុតដែលយើងគ្រ​ប់រូបតែងប្រាថ្នាចង់បាន ។ 

              ខ្ញុំចង់សម្រាបលោកអ្នកថា មនុស្សយើងអាចផ្លាស់ប្តូរជីវិតបានដោយងាយស្រួលណាស់ ។ យើងមិនចាំបាច់ត្រូវខំប្រឹងខ្វែងដៃខ្វែងជើងដើម្បិបញ្ជាឲ្យជីវីតមានភាពរលូនទៅតាមសភាពដែលខ្លូនចង់បាននោះទេ ។ អ្នកអាចផ្លាស់ប្តូរវិធីគិត,បន្ទាប់មកជីវីតអ្នកក៏និងផ្លាស់ប្តូរតាម ។ 

 

ទំនាក់ទំនងសួរ




×

ខ្ញុំត្រូវការទិញសៀវភៅនេះ

ខាងក្រោមជាព័តមានរបស់ខ្ញុំ

  • ថ្លៃដឹកជញ្ជូន 6,000រៀល ដល់ ១០,០០០រៀល
  • ទំនាក់ទំនងបន្ថែម: 012 818 525 / 081 85 02 86


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login