Lights
Profile Head

ចំណេះដឹងទូទៅ

...

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 618

2019-06-06 02:23

តើអ្វីទៅជាវិសហមជ្ឈការ?

#Tages: វិសហមជ្ឈការ

Last Answer

ចំណេះដឹងទូទៅ last answer

វិសហមជ្ឈការ គឺជាបច្ចេកទេសមជ្ឈការ មានគោលដៅកាត់បន្ថយនូវគុណវិបត្តិរបស់មជ្ឈការ ដែលពីមុនអំណាចទាំងអស់ត្រូវស្ថិតក្នុងកណ្ដាប់ដៃរបស់អំណាចកណ្ដាលតែម្នាក់ឯង ការបែងចែកនេះគឺដោយសារអំណាចកណ្ដាលមានការងារច្រើកពេកធ្វើមិនអស់ ។

Read More


2019-06-06 02:22

តើអ្វីទៅជាការរំលែកអំណាច?

#Tages: ការរំលែក អំណាច

Last Answer

ចំណេះដឹងទូទៅ last answer

ការរំលែងអំណាចគឺជាអំណាចកណ្ដាលធ្វើការរំលែកអំណាចខ្លះៗទៅឪ្យអាជ្ញាធរដែលបំពេញមុខងារនៅតាមមណ្ឌលរដ្ឋបាលនានាសម្រេចក្នុងនាមអំណាចកណ្ដាល នេះគឺវិធានមួយដែលធ្វើឪ្យរាជការបាននៅជិតប្រជារាស្រ្ដ ប៉ុន្ដែរាស្រ្ដគ្មានសិទ្ធិចូលរួមធ្វើសេចក្ដីសម្រេចទេ គឺរាជការជាអ្នកធ្វើសេចក្ដីសម្រេចក្នុងន័យនេះគេហៅថាជា វិសហមជ្ឈការ ។

Read More


2019-06-06 02:20

តើអ្វីទៅជាការប្រមូលផ្ដុំអំណាច?

#Tages: ការប្រមូលផ្ដុំ អំណាច

Last Answer

ចំណេះដឹងទូទៅ last answer

ការប្រមូលផ្ដុំអំណាច គឺប្រព័ន្ធគ្រប់គ្រងដែលអាជ្ញាធរចំណុះដោយផ្ទាល់ និងមិនផ្ទាល់របស់រាជរដ្ឋាភិបាលឪ្យតាំងទីនៅស្នាក់ការរដ្ឋាភិបាលតែម្ដង ។ ដូច្នេះមានតែរាជារដ្ឋាភិបាលទេដែលមានអំណាចសម្រេចនិងដាក់បញ្ជា ។ ភ្នាក់ងាររដ្ឋដែលមាននៅតាមមណ្ឌលរដ្ឋបាលនីមួយៗគឺមានភារកិច្ច និងតួនាទីអនុវត្តរាល់សេចក្ដីសម្រេច ដែលចេញដោយអាជ្ញាធរជាន់ខ្ពស់នៅរាជធានីតែប៉ុណ្ណោះ ។

Read More


2019-06-06 02:19

តើអំណាចកណ្ដាលគឺជាអ្វី?

#Tages: អំណាចកណ្ដាល

Last Answer

ចំណេះដឹងទូទៅ last answer

អំណាចកណ្ដាលគឺជាអំណាចរដ្ឋបាលរបស់រដ្ឋាភិបាលដែលកាន់កាប់ដោយនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងប្រធាន ស្ថាប័នរដ្ឋទាំងឡាយ ។ នៅក្នុងរបបមជ្ឈការគឺ អំណាចក្នុងការសសម្រេច និងបញ្ជាចេញពីអំណាចកណ្ដាល ហើយត្រូវអនុវត្តដោយភ្នាក់ងាររដ្ឋគ្រប់ជាន់ថ្នាក់ដោយផ្ទាល់ ។ ខាងផ្នែកបច្ចេកទេសនៃការចាត់តាំងមជ្ឈការអាចមាន រូបភាព ២ គឺ ការប្រមូលផ្ដុំអំណាច និងការរំលែកអំណាច ។

Read More


2019-06-06 02:18

តើអ្វីទៅជាមជ្ឈការ?

#Tages: មជ្ឈការ

Last Answer

ចំណេះដឹងទូទៅ last answer

មជ្ឈការគឺជាការប្រមូលផ្ដុំអំណាចរដ្ឋបាលទាំងអស់ឪ្យស្ថិតលើអាជ្ញាធរកណ្ដាល ជាអ្នកសម្រេចគ្រប់ការងារទាំងអស់ ។

Read More


2019-06-05 09:45

តើកម្មសិទ្ធិដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

#Tages: កម្មសិទ្ធិដីធ្លី នៅក្នុងព្រះរាជាណាចក្រកម្ពុជា

Last Answer

ចំណេះដឹងទូទៅ last answer

យោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១ និងក្រមរដ្ឋប្បវេនី ឆ្នាំ២០០៧ កម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជាចែកចេញជា៦ ប្រភេទកម្មសិទ្ធិ ដូចខាងក្រោម ៖

  • កម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ
  • កម្មសិទ្ធិសមូហភាព
  • កម្មសិទ្ធិអវិភាគ
  • សហកម្មសិទ្ធិ
  • កម្មសិទ្ធិសាធារណៈរបស់រដ្ឋ
  • កម្មសិទ្ធិឯកជនរបស់រដ្ឋ ។

Read More


2019-06-05 09:44

តើយន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

#Tages: យន្តការដោះស្រាយ ទំនាស់ដីធ្លីនៅកម្ពុជា

Last Answer

ចំណេះដឹងទូទៅ last answer

យន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជាមាន៥ប្រភេទគឺ ៖

  • យន្តការដោះស្រាយតាមរយៈក្រុមប្រឹក្សាឃុំសង្កាត់
  • យន្តការដោះស្រាយតាមរយៈ គណៈកម្មការសុរិយោដី
  • យន្តការដោះស្រាយតាមរយៈគណៈកម្មការរដ្ឋបាល
  • យន្តការដោះស្រាយតាមរយៈតុលាការ ។

Read More


2019-06-05 09:44

តើសម្បទានអ្វីខ្លះ ដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាល ?

#Tages: សម្បទាន ដែលមិនស្ថិត នៅក្រោមបទបញ្ញាត្តិ ច្បាប់ភូមិបាល

Last Answer

ចំណេះដឹងទូទៅ last answer

សម្បទាន ដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាលមាន ៖

  • សម្បទានរ៉ែ
  • សម្បទានកំពង់ផែ
  • សម្បទានព្រលានយន្តហោះ
  • សម្បទានរៀបចំតំបន់់ឧស្សាហកម្ម
  • សម្បទាននេសាទ​

Read More


2019-06-05 09:43

អ្វីទៅជាគោលបំណង នៃគោលនយោបាយជាតិស្តីពីលំនៅឋាន ?

#Tages: គោលបំណង គោលនយោបាយជាតិ ស្តីពីលំនៅឋាន

Last Answer

ចំណេះដឹងទូទៅ last answer

គោលបំណង នៃគោលនយោបាយជាតិស្តីពីលំនៅឋានគឺ ៖

  • ផ្តល់ដល់ប្រជាពលរដ្ឋទូទៅ នូវលទ្ធភាព មធ្យោបាយ ដែលអាចទទួលបានលំនៅឋានសមរម្យ ឬជួសជុលកែលម្អលំនៅឋាន ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម ទាបនិងក្រុមជនងាយរងគ្រោះ ដើម្បីទទួលបានសិទ្ធិលនៅឋានសមរម្យ
  • ជំរុញការអភិវឌ្ឍទីក្រុង ទីប្រជុំជន និងជនបទ
  • ដោះស្រាយជូនប្រជាជន ដែលរស់នៅបណ្តោះអាសន្នក្នុងទីតាំងមិនរៀបរយ ដើម្បីទទួលបានលំនៅឋានសមរម្យ មានសុវត្ថិភាពនិងផាសុកភាពសម្រាប់ការស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិត
  • ជំរុញកិច្ចសហការជាមួយដៃគូអភិឌ្ឍន៍ សង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជន ដើម្បីកសាងកម្មវិធីលំនៅឋានជាតិ និងថ្នាក់ក្រោមជាតិរយៈពេលខ្លី មធ្យម និងវែង។

Read More


2019-06-05 09:43

តើវិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដូចម្តេច ?

#Tages: វិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា

Last Answer

ចំណេះដឹងទូទៅ last answer

វិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដូចជា ៖

  • បង្កើនការងារ មុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ
  • កាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេស ដែលជាមូលហេតុធ្វើឱ្យកម្ពុជា ខ្វះខាតកម្លាំងពលកម្ម
  • កាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើ
  • ជំរុញការវិនិយោគ និងទុនវិនិយោគក្នុងប្រទេស
  • បង្កើនចំណូលពន្ធដារ ពន្ធគយ និងជួយរុញច្រានឱ្យមានកំណើនសេដ្ឋកិច្ច
  • លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ទីប្រជុំជននិងជនបទ
  • ជួយកសាងសមត្ថភាពបុគ្គលិក ក៏ដូចជាមន្ត្រី ដែលទទួលបន្ធុការងារនេះ
  • សម្រេចបាននូវគោលនយោបាយជាតិស្តីពីលំនៅឋាន របស់រាជរដ្ឋាភិបាល
  • ប្រជាពលរដ្ឋមានលទ្ធភាព ទទួលបានលំនៅឋានរស់នៅផ្ទាល់ខ្លួនដោយសមរម្យ និងស្របច្បាប់។

Read More


About ចំណេះដឹងទូទៅ

Question: 6171

Article: 225


More

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login