Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើរដ្តទឹកមានប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ?

២. ចូរពន្យល់ពីដំណាក់កាលនៃវដ្តទឹក ដែលទឹកធ្វើចលនាចូលក្នុងមណ្ឌលអាកាស ។

៣. ចូរចុះបញ្ជីប្រភពទឹកសំខាន់ៗ នៅលើភពផែនដី ។     

៤. តើប្រភពទឹកសាបណាខ្លះដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ចូរលើកឧតាហរណ៍ជាក់ស្តែង ។   

ចម្លើយ

១. វដ្តទឹកមានបីដំណាក់កាល គឺ ៖​

  • រំហួត
  • កំណក
  • កំណកអាកាស ។

២. ដំណាក់កាលនៃវដ្តទឹកដែលធ្វើចលនា​ចូលក្នុងមណ្ឌលអាកាសគឺ ៖

  • រំហួត គឺជាការកែប្រែទឹករាវនៅលើផែនដីឲ្យទៅជាឧស្ម័ន គឺក្លាយជាចំហាយទឹកដែលអាច​នាំយកទៅមណ្ឌលអាកាសបាន
  • កំណក ដំណើរនៃការកែប្រែចំហាយទឹកដែលនាំពីលើដី ទៅក្នុងមណ្ឌលអាកាស តាមរយៈខ្យល់ក្តៅ ។ ពេលចំហាយទឹកបានជួបជាមួយភាគល្អិតនៃធូលីតូចៗ ឬផ្សែងដែលមាននាទីជា ស្នូលបង្កើតបានជាពពកក្នុងមណ្ឌលអាកាស ។ តំណក់ចំហាយទឹកកាន់តែធំនៅក្នុងកំណក់អាកាស កាលណាចំហាយទឹកកាន់តែ ច្រើន បណ្តាលឲ្យមានមាឌទឹក ។
  • កំណក់អាកាស កាលណាមាឌទឹកកាន់តែធំមានកំណកកាន់តែធំ បន្ទាប់មកដំណក់ទឹកដែលមានទំរង់ធំក៏ធ្លាក់មកផែនដីក្រោម រូបភាព ជាភ្លៀង ព្រិល ភ្លៀងលាយព្រិល ហើយវាបាន ហូរចូលក្នុងប្រភពទឹកនៅលើផែនដីរួចរងនូវរំហួតជាបន្ត​បន្ទាប់ទៀត ។

៣. ប្រភពទឹកសំខាន់ៗនៅលើផែនដីមា​ន ៖

  • ទឹកសាបសម្រាប់ប្រើប្រាស់ ដូចជា ទឹកស្ទឹង បឹងទន្លេ និងទឹកក្រោមដី គឹសម្រាប់មនុស្សនិងរុក្ខជាតិសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។ ទឹកសាបសំរាប់ការបំរើឲ្យវិស័យទេសចរណ៍ដូចជា ទឹកជ្រោះ ទន្លេ បឹងធម្មជាតិ ​និងខ្លះទៀត បានប្រើប្រាស់សម្រាប់ជាទំនាស់វារីអគ្គិសនីផ្តល់ភាពងាយស្រួល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
  • ទឹកសមុទ្រសម្រាប់ប្រើប្រាស់ជាវិស័យទេសចរណ៍ និងឧស្សាហកម្ម ដូចជា រ៉ែ និងឧស្ម័នជាដើម ។

៤. ទឹកសាបដែលមានសារៈសំខាន់បំផុតសំរាបមនុស្សនិងរុក្ខជាតិមានដូចជា ទឹកស្ទឹង បឹងទន្លេ និងទឹកក្រោមដី  ។

ឧទាហរណ៍                                               

  • សំរាប់ការប្រើប្រាស់ជាប្រចាំថ្ងៃរបស់ មនុស្ស សត្វ និងរុក្ខជាតិដូចជា ហូប ដាំស្ល និងការប្រើប្រាស់សម្រាប់ការលូតលាស់របស់រុក្ខជាតិ ....។
  • សំរាប់វិស័យកសិកម្ម ដំនាំស្រូវ ពោត សណ្តែក ជាដើម
  • ប្រើប្រាស់សំរាប់វិស័យទេសចរណ៍ ទឹកជ្រោះ បឹងធម្មជាតិ .... ។
  • ប្រើប្រាស់សំរាប់វិស័យឧស្សាហកម្ម ទំនប់វារីអគ្គិសនី និងជំនីកយករ៉ែជាដើម
  • ការប្រើប្រាស់សំរាប់វិស័យគមនាគមន៍ គឺមានភាពងាយស្រួល ក្នុងការធ្វើំដំណើរមានតំលៃថោកមានការសន្សំ សំចៃខ្ពស់ និងលឿនរហ័ស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login