Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចំពោះការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស តើច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩មានចែងដូចម្តេចខ្លះ ?

២.​ តើសំបុត្រកំណើតមានប្រយោជន៍អ្វីខ្លះ ?

៣. តើការបោះបង់គ្រួសារត្រូវមានទោសទណ្ឌដូចម្តេច ?

៤. តើអ្នកដែលញុះញង់ឱ្យមានការរើសអើងចំពោះអ្នកណាមួយឬចំពោះអ្វីមួយមានទោសដែរឬទេ ?

៥. តើច្បាប់រដ្ឋធម្មនុញ្ញមាត្រទីប៉ុន្មានដែលនិយាយទាក់ទងនឹងគ្រួសារ ? ហើយចែងដូចម្តេច ?

ចម្លើយ

១​. ការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ

  • មាត្រា ២៩៧ នៃច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ​ ២០០៩ចែងថា(បទស្រវឹងជាក់ស្តែង) បុគ្គលណាមិនស្ថិតក្នុងស្ថានភាពស្រវឹងជាក់ស្តែងលើផ្លូវសាធារណៈ ត្រូវផ្តន្ទាទោស បើពិន័យជាប្រាក់ពី ៥០០០រៀល (ប្រាក់ពាន់រៀល) ទៅ១០ ០០០រៀល (ដប់ពាន់រៀល) ។
  • មាត្រា ២៩៨ បទហៅអ្នកដទៃនៅទីសាធារណៈ បុគ្គលណាដែលហៅ អ្នកដទៃនៅទីសាធារណៈដើម្បីញុំាងឱ្យមានទំនាក់ទំនងផ្លូវភេទត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥ ០០០រៀល (ប្រាំពាន់រៀល) ទៅ ៥០ ០០០រៀល (ហាសិបពាន់រៀល) ។
  • មាត្រា ២៩៩ (បទរំលោភលំនៅដ្ឋាន) អំពើប្រព្រឹត្តដោយមានហិង្សាការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលនៅក្នុងលំនៅដ្ឋានរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ (មួយខែ) ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១០០ ០០០ (មួយរយពាន់រៀល)ទៅ ២ ០០០ ០០០ (ពីរលាន) រៀលលើកលែងតែករណីមានច្បាប់អនុញ្ញាត ។
  • មាត្រា​៣០១ ​(បទស្តាប់ឬថតសំដីឯកជន) ជាអំពើស្តាប់ ឬថតសម្តីដែលនិយាយជាឯកជន ឬជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា ពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ ១០០ ០០០រៀល ទៅ ២០០០ ០០០ រៀល លើកលែងតែករណីច្បាប់មានការអនុញ្ញាត ។
  • មាត្រា ៣០២ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនោះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយខែ) ទៅ ១ឆ្នាំ (មួយឆ្នាំ) និងពិន័យជាទឹកប្រាក់ពី ១០០ ០០០ រៀល (មួយរយពាន់រៀល) ទៅ២ ០០០ ០០០រៀល (ពីរលានរៀល) លើកលែងតែករណីច្បាប់អនុញ្ញាត ។

២. សំបុត្រកំណើតមានប្រយោជន៍ជាអាទិ៍គឺ ៖

  • សុំចូលឈ្មោះចូលរៀន
  • សុំបព្វជាចូលកាន់សមណៈភេទ
  • សុំធ្វើអត្តសញ្ញាណប័ណ្ណ
  • សុំធ្វើលិខិតឆ្លងដែន
  • សុំធ្វើការក្នុងតំណែងរាជការ ឬឯកជន
  • សុំចុះសបុត្រអាពាហ៍ពិពាហ៍
  • សុំធ្វើប្លង់កម្មសិទ្ធិ
  • សុំបិទប្រកាសរៀបអាពាហ៍ពិពាហ៍
  • សុំធ្វើតំណាងវង្សត្រកូលទទួលកេរ្តិ៍មរតក
  • ជូនភស្តុតាងបង្ហាញតុលាការ ឬក្រសួងមានសមត្ថកិច្ច ។

៣. មាត្រាមួយចំនួននៃច្បាប់ស្តីពី ក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩បានចែងថា

  • មាត្រា​ ៣២១ បទបោះបង់អនីតិជន អំពើរបស់បុគ្គលមានអំណាចថែររក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០ ០០០ រៀលទៅ ១០ ០០០ ០០០ រៀលប្រសិនបើអំពើបោះបង់នោះបណ្តាល ឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ ។
  • មាត្រា ៣៣០ បទញុះញង់ឱ្យបោះបង់ទារក អំពើនៅក្នុងគោលដៅចង់បានកម្រៃញុះញង់ដោយផ្ទាល់ដល់ឪពុកម្តាយ ឬដល់ឪពុក ដល់ម្តាយឱ្យបោះបង់ចោលទារកដែលកើតមកហើយ ឬដែលនឹងកើតត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី ១ខែទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ រៀលទៅ ១ ០០០ ០០០ រៀល ។
  • មាត្រា ៣៣១ បទអន្តរកាលរវាងអ្នសុំកូន និងអ្នកបោះបង់កូនអំពើប្រព្រឹត្តទៅក្នុងគោលដៅចង់បានកម្រៃ ធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ ឬប្តីប្រពន្ធដែលចង់សុំកូនមកចិញ្ចឹម និងឪពុកម្តាយដែលចង់បោះបង់កូន ដែលកើតមកហើយ ឬដែលនឹងកើតត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពីខែ ១ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល ទៅ១ ០០០ ០០០រៀល ។

៤. មាត្រា ៦១ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលបានចែងថា ជនណាតាមមធ្យោបាយណាមួយដែលបានញុះញង់ឱ្យមានសំអប់ជាតិ ពូជសាសន៍ឬសាសនាដែលជាការញុះញង់ឱ្យមានការរើសអើងអរិភាពឬហិង្សានឹងត្រូវផ្តន្ទាទោសដាក់គុកពី ១ខែទៅ ១ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ១លាន ទៅ១០ លានរៀលឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះក៏បាន ។

៥. មាត្រា៧និងមាត្រា៨នៃរដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា ដាក់បទបញ្ជានិងការការពារ ការរៀបអាពាហ៍ពិពាហ៍ និងគ្រួសារធានាសមភាពរវាងសហព័ន្ធក្នុងអាពាហ៍ពិពាហ៍និងក្នុងជីវភាពគ្រួសារពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្តាយក្នុងការចិញ្ចឹមថែរក្សាកូននិងជំរុញការបណ្តុះបណ្តាលសីលធម៌និងការអប់រំកូនដើម្បីឱ្យទៅជាពលរដ្ឋល្អមានមនសិការស្នេហាជាតិស្រលាញ់ការងារមានសម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login