Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃក្នុងការប្រតិបត្តិយុទ្ធសាស្រ្តជំរុញ ផលិតកម្មស្រូវ និងការនាំអង្ករចេញ រួមមាន ៖

  • ប្រកាន់យកគោលការណ៍ទីផ្សារដោយរក្សាការប្រកួតប្រជែងក្នុងគោលដៅជំរុញការនាំចេញឱ្យមានប្រសិទ្ធភាពខ្ពស់ផងនិងដើម្បីធានាផលប្រយោជន៍របស់កសិករ តាមរយៈការបង្កើនប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់ព្រមទាំងការរក្សាបាននូវសន្តិសុខស្បៀងដោយប្រើប្រាស់យន្តការសុវត្ថិភាពសង្គមមួយរឹងមាំ ។
  • លើកទឹកចិត្តនិងគាំទ្រការចូលរួមពីសំណាក់កសិករ និងសហគមន៍កសិករ និងការពារផលប្រយោជន៍របស់ពួកគាត់តាមរយៈការបង្កើតឡើងនូវបរិស្ថានអំណោយផល និងភាពងាយស្រួលសម្រាប់ការបង្កើនផលិតកម្មនិងការផ្គត់ផ្គង់ ស្រូវ អង្ករ ប្រកបដោយគុណភាពក៏ដូចជាការលើកស្ទួយអំណាចចរចាថ្លៃ ។
  • ជំរុញកិច្ចសហប្រតិបតិ្តការនិងភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងគូអភិវឌ្ឍសង្គមស៊ីវិលព្រមទាំងវិស័យឯកជន ដូចជាផលិតករស្រូវ អាជីវករម៉ាស៊ីនកិនស្រូវ ពាណិជ្ជករនិងអ្នកដឹកជញ្ជូនក្នុងការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងអង្ករ ។
  • លើកកម្ពស់ប្រសិទ្ធភាពក្នុងការសម្របសម្រួលរវាងក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងភាពសក្តិសិទ្ធិនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទពាក់ព័ន្ធ នឹងការជំរុញផលិតកម្មស្រូវ និងការនៃចេញអង្ករ ។
  • ជំរុញការបង្កើនសមត្ថភាពនៃចេញពីកម្ពុជាដោយខ្លួនឯងដោយលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងអស់មកបើកស្នាក់ការប្រមូលទិញកែច្នៃស្រូវនៅក្នុងប្រទេសរួចធ្វើការនៃចេញអង្ករជាផ្លូវការដោយឈរលើគោលការណ៍ប្រកួតប្រជែងដោយសុចរិតយុត្តិធម៌និងស្មោះត្រង់ទន្ទឹមនឹងការគោរពបាននូវកាតព្វកិច្ចផ្សេងៗទៀតរបសស់កម្ពុជាធរមាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login