Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត ?

២. ដូចម្តេចដែលហៅថា “ច្បាប់សញ្ជាតិ” ?

៣. ហេតុអ្វីបានជារាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង ?

៤. ចូរពន្យល់ពីការទទួលបានសញ្ជាតិខ្មែរពីកំណើតនិងដោយអាពាហ៍ពិពាហ៍ ។

៥. តើជនបរទេសត្រូវមានលក្ខណសម្បត្តិដូចម្តេចខ្លះ ដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ?

ចម្លើយ

១. កាតព្វកិច្ចត្រូវបំពេញមានដូចជា ៖

  • បង្ហាញនូវសម្បទាមានផលប្រយោជន៍ដល់សេដ្ឋកិច្ចឬសង្គមកិច្ច ឬវិទ្យាសាស្រ្តបច្ចេកទេស ឬវប្បធម៌សម្រាប់ប្រទេសកម្ពុជា ។
  • តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញឬមានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន ។
  • មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួនបានដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសរបស់ខ្លួន និងមានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ ។
  • មានលិខិតថ្កោលទោសដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ខ្លួន ។
  • ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌសន្តិសុខដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យមាន ។

២. ដែលហៅថា “ច្បាប់សញ្ជាតិ” គឺជាច្បាប់សម្រាប់កំណត់ពូជពង្សត្រកូលជាតិកំណើតរបស់ប្រជាជននៅក្នុងប្រទេសមួយ ។

៣. បានជារាជរដ្ឋាភិបាលបង្កើតច្បាប់សញ្ជាតិនៅព្រះរាជាណាចក្រកម្ពុជានេះឡើង ក្នុងគោលដៅ ៖

  • កំណត់សញ្ជាតិខ្មែរចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅឯបរទេស ។
  • កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន ។
  • ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួន ដោយមិនមានជនណាអាចដកសញ្ជាតិបាន ។
  • ការពារមិនឱ្យជនណាអាចនិរទេសបញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យទៅនៅក្រៅប្រទេសដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នា ទៅវិញទៅមកឡើយ ។
  • ងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋខែ្មរដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ជាពិសេសនៅឯបរទេស ដើម្បីឱ្យពួកគេទទួលបាននូវការគាំពារតាមគ្រប់មធ្យោបាយការទូតពីរដ្ឋ និងការពារមិនឱ្យបាត់បង់សញ្ជាតិដោយឯកឯង ។
  • ការពារមិនឱ្យបាត់បង់ ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ខ្មែរ ។

៤. ព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់ចំពោះប្រជាពលរដ្ឋដែលត្រូវទទួលបានសញ្ជាតិជាខ្មែរ ។

ជាតិខ្មែរពីកំណើត

ប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរពីកំណើតមានដូចខាងក្រោម

+ ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • កូនដែលកើតឪពុកនិងម្តាយ បរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • កូនដែលកើតឪពុកនិងម្តាយ មិនស្គាល់ និងកូនដែលទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវទុកថានោះក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។

+ ត្រូវទទួលបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លាដែលកើតមកឪពុកឬម្តាយមានសញ្ជាតិខ្មែរ ។
  • កូនមានខាន់ស្លាដែលកើតមកឪពុកឬម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់ ។
  • កូនដែលឪពុកម្តាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតឪពុក ឬម្តាយ ដែលមានសញ្ជាតិខ្មែរ ។

សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ជាការទទួលបានសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ ដោយបានកំណត់ដោយច្បាប់ មានន័យថាស្រ្តី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍អាចទាមទារ សញ្ជាតិខ្មែរលុះត្រាតែ ស្រ្តី ឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។

៥. ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបានត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

លក្ខខណ្ឌទូទៅ

  • មានលិខិតបញ្ជាក់ថា មានគំនិតមារឃាទនិងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់ខ្លួន រស់នៅ ។
  • មានលិខិតថ្កោទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ ។
  • មានលិខិតបញ្ជាក់ថា ជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ជនអន្តោប្រវេសន៍ ។
  • មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំសញ្ជាតិតូបនីយកម្ម ។
  • ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តាខ្មែរខ្លះៗហើយបង្ហាញភស្តុតាងច្បាស់ ថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុមព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្លួន ។
  • មានសញ្ជាតិនិងកាយសម្បទាដែលមិននាំឱ្យគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ជាតិ ។

លក្ខខណ្ឌគុណសម្បត្តិ

  • ជនបរទេសដែលបានធ្វើអំពណោចជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀល (១ ០០០ ០០០ ០០០ រៀល) ឡើងទៅ ឬបានបង្ហាញនូវភស្តុតាងថាខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាជនបរទេសនោះអាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរបានក្នុងករណីដែលជននោះបំពេញបានចំណុចមួយចំនួនក្នុងលក្ខខណ្ឌទូទៅ ។

លក្ខខណ្ឌសហព័ទ្ធ

ជនបរទេសដែលមានសហព័ន្ធ ឬកូនដែលមានអាយុតតិចជាង ១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ ។ បែបបទ និងនីតិវិធីនៃការសុំសញ្ជាតិខ្មែរការសម្រចផ្តល់សញ្ជាតិខ្មែរត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login