Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ដូចម្ដេចដែលហៅថាបរិស្ថាន ? មានអ្វីខ្លះ ? ចូររៀបរាប់ ។

២. តើការរីកចម្រើននៃវិទ្យាសាស្រ្ដបានបង្កើតឡើងនូវផលអាក្រក់អ្វីខ្លះ ចំពោះបរិស្ថាន និងសង្គមមនុស្ស ?

៣. តើកត្តាអ្វីខ្លះដែលបង្កើតឪ្យមានក្ដីបារម្ភនឹងបញ្ហាបរិស្ថាន ?

៤. តើបញ្ហាទូទៅដែលពិភពលោកទាំងឡាយមូលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះមានបញ្ហាសំខាន់ៗអ្វីខ្លះ ?

៥. តើពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងល់ផ្នែកបញ្ហាបរិស្ថានយ៉ាងដូចម្តេចខ្លះ ?

ចម្លើយ

១. បរិស្ថានគែអ្វីៗដែលនៅជុំវិញខ្លួនយើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬ ដោយជាមួយវា ហើយជីវិតយើងត្រូវការវាមិនអាចខ្វះបាន ។ បរិស្ថានមានដូចជា ៖

  • បរិស្ថានធម្មជាតិ គឺអ្វីៗដែលកើតដោយឯង ក្រៅពីសកម្មភាពពលកម្មផលិតកម្មរបស់មនុស្ស គឹវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ ឧទាហរណ៍ ៖ ទឹក ដី ខ្យល់ សត្វព្រៃ ...។
  • បរិស្ថានសង្គមវប្បធម៌ គឺអ្វីៗដែលកើតមានរូបរាងឡើងដើម្បីបម្រើសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅ ។ ឧទាហរណ៍ ៖ អាគារ ផ្លូវ​ ស្ពាន សាលារៀន វត្តអារាម ប្រឡាយទឹក ....។
  • បរិស្ថានមនុស្ស គឺជាបរិស្ថានមនុស្សមានជីវិត និងបរិស្ថានមនុស្សឥតជីវិត ។

២. ការរីកចម្រើននៃវិទ្យាសាស្រ្ដបានបង្កើតឡើងនូវផងអាក្រក់ចំពោះបរិស្ថាន និងសង្គមមនុស្សដូចជា ៖

ក. ចំពោះបរិស្ថាន

  • ធ្វើឪ្យធនធានធម្មជាតិរលត់រលាយអស់យ៉ាងឆាប់រហ័ស
  • បានបង្កើតភាពប្រើប្រួលខុសប្រក្រតីក្នុងបរិយាកាស
  • បានបង្កើតភាពកខ្វក់លើភពផែនដី បង្កជាគ្រោះថ្នាក់មហន្ដរាយនានាដល់មនុស្ស សត្វ រុក្ខជាតិ

ខ. ចំពោះសង្គម​

  • បង្កនូវវិបត្តិអត់ការងារធ្វើដល់មនុស្ស
  • ធ្វើឪ្យមនុស្សមានភាពស្តឹកស្រពន់
  • ធ្វើឪ្យសង្គមមនុស្សកើតមានភាពរីកវរ និងមានការប្រឈមមុខដាក់គ្នា​ឥតឈប់ឈរ ។

៣. កត្តាដែលបង្កើតឪ្យមានក្ដីបារម្ភនិងបញ្ហាបរិស្ថានមានដូចជា ៖

  • ការកើនឡើងឆាប់រហ័សនៃចំនួនប្រជាជនលើសកលលោក
  • ខ្យល់អាកាសសុទ្ធសឹងតែជាសារធាតុពុល
  • ការរាយប៉ាយនៃកាកសំណល់រឹង
  • ការកាត់បង់នូវស្ថានប្រព័ន្ធ
  • ការបំពុលដោយសូរស័ព្ទ
  • ការរីកដុះដាលដោយសំណង់តូចធំ តម្រូវការកំណើតរបស់ប្រជាជន ។

៤. បញ្ហាទូទៅដែលពិភពលោកទាំងមូលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះរួមមានបញ្ហាសំខាន់ៗដូចជា ៖

  • បញ្ហាបរិស្ថាន
  • បញ្ហាកំណើនប្រជាជន ឬ អន្ដោប្រវេសន៍
  • បញ្ហាសន្ដិសុខស្បៀង
  • បញ្ហាសង្រ្គាម និងអស្ថិរភាពសន្ដិសុខសង្គម
  • បញ្ហាភេរវកម្មអន្តរជាតិ ។

៥. ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងលើផ្នែកបញ្ហាបរិស្ថានដូចជា ៖

  • បញ្ហាគ្រោះធម្មជាតិដូចជាការរញ្ជួយផែនដី កំណើនកំដៅផែនដី ទឹកជំនន់​ ភាពរាំស្ងួត ។ រន្ទះបាញ់ ខ្យល់ព្យុះ...
  • មហាសមុទ្រក្លាយទៅជាស្ដុតសារធាតុពុល បាត់បង់ត្រីសមុទ្រ
  • ការប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ​សម្លាប់សត្វល្អិតលើផលិតផលដំណាំប៉ះពាល់ដ់សុខភាពភាវៈមានជីវិតមនុស្ស សត្វគ្រប់ប្រភេទរងនូវជំងឺផ្សេងៗ
  • កំណើនយ៉ាងឆាប់រហ័សផ្នែកកាកសំណល់គ្រប់ប្រភេទចេញពីរោងចក្រសហគ្រាស មន្ទីរ ស្ថាប័នជាតិនានា បង្កដល់ការលំបាករស់នៅជួបប្រទះនូវគ្រោះថ្នាក់ដោយសារតែភាពកខ្វក់នៃសារធាតុពុលទាំងនេះ ។
  • ការបំពុលបរិយាកាសដោយផ្សេងពុល ប៉ះពាល់សុខភាពមនុស្សដ សត្វ ធម្មជាតិត្រុវបាត់បង់យ៉ាងវិនាសសកម្ម
  • ការបាត់បង់ព្រៃឈើបានធ្វើឪ្យបាត់បង់នូវជីវៈចម្រុះនៅលើផែនដីយើងស្ទើរអស់គ្មានសល់
  • ការរេចរិលស្រទាប់ដីដាំដំណាំកាន់តែស្ដើង ដីខ្វះខ្សោះជាតិ ប្រែជាហីលដោយសារប្រើប្រាស់ជីគីមីនេះឯង....។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login