Ask
Websites Login

Answer 1


user icon Neang 2017-08-06

នៅ​ប្រទេស​កម្ពុជា​រាជ​រដ្ឋាភិបាល​បាន​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ចំរុះ​គឺៈ

  . សេដ្ឋកិច្ចប្រពៃណីៈ ជា​សេដ្ឋកិច្ច​ដែល​ធ្វើ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​ មធ្យោបាយ​ផលិត​កម្ម​បែប​បុរាណ​ហើយ​ផលិត​ផល​ទទួល​តាម​យថា​ផល​។

   . សេដ្ឋកិច្ចរដ្ឋៈ ជា​សេដ្ឋកិច្ច​ដែល​មធ្យោ​បាយ​ផលិត​កម្ម​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ហើយ​ផលិត​ផល​តាម​ផែន​ការ​កំណត់។

   . សេដ្ឋកិច្ចទីផ្សារៈ ជា​សេដ្ឋកិច្ច​មាន​ចរិត​សកម្មលក់​ និង​ទិញ​នៅ​លើ​ទីផ្សារ។ មាន​មធ្យោបាយផលិត​កម្ម​សិទ្ធិ​ឯក​ជន​ ហើយ​ផលិត​ផល​សម​តាម​តំរូវ​ការ​ និង​ការ​ផ្គត់​ផ្គង់។

  • គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​នៃ​សេដ្ឋកិច្ច​នីមួយៗ

. សេដ្ឋកិច្ចប្រពៃណី

   + គុណសម្បត្តិ

  • បង្ក​ឱ្យ​ពលរដ្ឋ​មាន​មុខ​របរ​ចាំ​បាច់​តាម​ជំនាញ​អាច​ម្ចាស់​ការ​រស់​បាន។
  • មាន​សេរី​ភាព​ក្នុង​មុខ​របរ​ផលិត​កម្ម​ ឬមាន​ស្វ័យ​ភាព​ក្នុង​អាជីព។
  • ប្រើ​ប្រាស់​ប្រភព​ទុន​តិច​ និង​អាច​មាន​លទ្ធ​ភាព​ធ្វើ​បាន​គ្រប់​ៗ​គ្នា។
  • មិន​កង្វល់​ដល់​រដ្ឋ​ និង​រដ្ឋាភិបាល​ក្នុង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ និង​មុខ​ជំនាញ។
  • មិន​កង្វល់​ដល់​រដ្ឋ​ និង​រដ្ឋាភិបាល​ក្នុង​ការ​រក​ការ​ងារ​ឱ្យ​ធ្វើ​។

     + គុណវិបត្តិ

  • ខឿន​ផលិត​កម្ម​និង​សេដ្ឋកិច្ច​ឧបត្ថម្ភ​ខ្លួន​ មិន​បាន​ចូលរួម​ក្នុង​ផលិត​កម្ម​ទំនិញ​នាំ​ចេញ។
  • ផលិត​បាន​បន្តិច​បន្តួច​គ្រប់​គ្រាន់​នឹង​ចិញ្ចឹម​ក្រពះ​ ពិបាក​ក្នុង​ការ​លើក​កំពស់​គុណ​ភាព​នៃ​ជីវិត។
  • ពិបាក​រក​ទីផ្សារ​ ក្ដាប់​ទី​ផ្សារ​មិន​បាន​ ហើយ​អាច​ផលិត​បាន​ ឬលើស​តំរូវ​ការ។
  • អាច​ខាត​ទុន​ឬ​ធ្លាក់​ខ្លួន​ក្រ​ ជួប​គ្រោះ​ទុរភិក្ស​ ប្រសិន​បើ​មាន​គ្រោះ​ធម្មជាតិ​។
  • ពិបាក​ចូល​រួម​ចំណែក​ខ្លាំង​ក្លា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

. សេដ្ឋកិច្ចរដ្ឋ

+ គុណសម្បត្តិ

  • ទំនិញ​មាន​តម្លៃថោក​ ប្រជាជន​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ៗគ្នា។
  • តម្លៃទំនិញ​មាន​តុល្យ​ភាព​ (លំនឹង​) និង​គ្មាន​ចរិត​វណ្ណៈ​។
  • គ្មាន​ការ​ប្រើ​ល្បិច​កល​ផ្ដួល​រំលំ​គ្នា​រវាង​ក្រុម​ហ៊ុន​ និង​ក្រុម​ហ៊ុន​ណា​ឡើយ។
  • រដ្ឋ​ក្ដាប់​បាន​ល្អិត​ល្អន់​លើ​មុខ​ទំនិញ​ (គ្មាន​ការ​ក្លែង​បន្លំ​ទំនិញ​ក្លែង​ក្លាយ​ និង​ទំនិញ​ហួស​កាល​កំណត់​ឡើយ)។
  • មាន​ការ​សន្សំ​សំចៃ​វត្ថុ​ធាតុ​ដើម​ និង​ថែ​រក្សា​ការពារ​បរិស្ថាន​បាន​ល្អ។

+ គុណវិបត្តិ

  • គិត​តែ​បរិមាណ​ជាង​គុណ​ភាព។
  • សមិទ្ធ​ផល​មិន​សូវ​មាន​ការ​រីក​ចំរើន​ ព្រោះ​គ្មាន​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ទីផ្សារ។
  • ប្រជារាស្រ្ត​មិន​អាច​ជ្រើស​រើស​ទំនិញ​ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ឡើយ​ព្រោះ​ផលិត​ផល​មិន​សូវ​សំបូរ​បែប។
  • ប្រជារាស្រ្ត​គ្មាន​សិទ្ធិ​ផ្ដល់​មតិ​ ឬយោបល់​ក្នុង​ការ​ចង់​ឱ្យ​រដ្ឋ​ផលិតផលិតផល​តាម​ចំណង់​របស់​ខ្លួន​ឡើយ។
  • រដ្ឋ​អាច​ទទួល​ការ​ខាត​បង់​ដោយសារ​ការ​ផលិត​មិន​តាម​តំរូវ​ការ​របស់​ប្រជាជន។

. សេដ្ឋកិច្ចទីផ្សារ

+ គុណសម្បត្តិ

  • មាន​ការ​ប្រកួត​ប្រជែង​ផលិត​ផល​នៅលើ​ទីផ្សារ​យ៉ាង​ស្រួច​ស្រាល់​។
  • ផលិត​ផល​សំបូរ​បែប​។
  • ផលិត​ផលមាន​ការ​អភិវឌ្ឍផ្នែក​គុណភាព​និង​ឈាន​ដល់​ទំនើប​កម្ម។
  • មាន​គំនិត​ច្នៃប្រឌីត​ខ្ពស់​ដើម្បី​ដណ្ដើម​ទីផ្សារ​។
  • ប្រជាជន​អាច​ជ្រើស​រើស​ទំនិញ​តាម​តំរូវ​ការ​និង​លទ្ធភាព​របស់​ខ្លួន។

+ គុណវិបត្តិ

  • ទំនិញ​មាន​ចរិត​លក្ខណៈ (អ្នក​មាន​ប្រើ​របស់​ទំនើប​ អ្នក​ក្រ​គ្មាន​ប្រាក់​ទិញ)។
  • តម្លៃ​ទំនិញ​គ្មាន​តុល្យភាព​ព្រោះ​អនុលោម​តាម​ការ​ផ្គត់​ផ្គង់​ និង​តំរូវ​ការ​ទីផ្សារ​។
  • មាន​ការ​ប្រើ​ល្បិច​ផ្ដួល​រំលំ​គ្នា​យកឈ្នះ​រៀងៗខ្លួន​ដណ្ដើម​ទីផ្សារ។
  • អ្នក​មាន​ទុន​តិច​ត្រូវ​ក្ស័យ​ធន​ បាត់​អាជីព​។
  • ខ្ជះ​ខ្ជាយ​វត្ថុ​ធាតុ​ដើម​ និង​បំពុល​បរិស្ថាន​។

  + សេចក្ដីសន្នដ្ឋាន

  បច្ចុប្បន្ន​ ការ​អនុ​វត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ចំរុះ​គឺជា​គោល​នយោបាយ​យុទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ស្ដារ​កសាង​ និង​ពង្រីក​វិស័យ​សេដ្ឋកិច្ច​ជាតិ​។​ សេដ្ឋ​កិច្ច​ចំរុះ​ផ្ដល់​នូវ​វិធី​ដ៏មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​ និង​ផលិត​ផល​ដល់​អតិ​ថិ​ជន​។​ អាស្រ័យ​ហេតុ​នេះ​ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​ស្ថិរ​ភាព​នយោបាយ​ សង្គម​កិច្ច​ និង​រក្សា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​សង្គម​បានល្អ​ ដើម្បី​ទាក់​ទាញ​វិនិ​យោគ​គិន​ក្នុង​ និង​ក្ដៅ​ប្រទេស​ រួម​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ទិស​ដៅ​ពង្រីក​សេដ្ឋ​កិច្ច​ទីផ្សារ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ថែម​ទៀត។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login