Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយមន័យអប់រំ​គឺជាបញ្ញាតិអប់រំដែលក្លាយមកពីពាក្យ នៃភាសា Latin  នៃពាក្យ Educate មានន័យថា bring up ( ការអប់រំ ថែរក្សា ) ។ នៅក្នុងទស្សនៈនែការអប់រំនៅក្នុងវប្បធម៌របស់យើង មិនមែនគ្រាន់តែជាអ្នកគ្រាន់តែជាអ្នកដឹងនាំសិស្ស ក្នុងការទទួលនូវពុទ្ធិ និងការទទួលពុទ្ធិ និងការពិចារណាប៉ុណ្ណោះឡើយ ប៉ុន្ដែក៏មានការអប់រំ ( ថែរក្សា ) ផងដែរ ឬ ការអភិវឌ្ឍន៍ នូវទម្លាន់ទាំងឡាយ ហើយនិងឥរិយោបថដែលគាត់ម្នាក់ៗបានទទួលជ័យជំនះចំពោះមុខនៃអនាគត ។ លោក Plato បានបញ្ជាក់ថាគោលបំណងនៃការអប់រំគឺ ជាការអភិវឌ្ឍន៍សេរីរាង្គមនុស្សនិងអភិវឌ្ឍន៍វិញ្ញណរបស់មនុស្ស និងភាពឥតខ្ចោះចំពោះនរណាដែលមានលទ្ធភាពអភិវឌ្ឍន៍ត្រឹមត្រូវទាំងទស្សនៈនិងសេរីរាង្ក ។ យោងតាមបញ្ញាតិលោក Aritotle ការអប់រំមានន័យ ការអភិវឌ្ឍសម្បទានរបស់មនុស្សជាពិសេសទស្សនៈ ដែលមានលទ្ធភាពដើម្បីចូលរួមលក្នុងការត្រឹះរិះអំពីភាពពិតនៃពិភពលោកភាពល្អ និងភាពស្អាតនៅក្នុងលក្ខណៈសុភមង្គលគ្រប់គ្រាន់ដែលកើតឡើងដោយជៀសមិនរួច ។ ប៉ុន្ដែជាទូទៅមនុស្សមើលឃើញថាការអប់រំផ្សំឡើង “ ដោយព្យាយាមរបស់សមាជិកពេញវ័យនៃសង្គមមនុស្សដើម្បីជាការរៀបចំអភិវឌ្ឍន៍នៃមនុស្សជំនាន់ក្រោយយោងតាមទស្សនៈជីវិតរបស់ខ្លួន ។ តាមយោបល់របស់លោក James Welton ជីវិតរបស់មនុស្សគឺជាមនុស្សម្នាក់ដែលត្រូវការមនុស្សម្នាក់ទៀតឪ្យជួយ ឬ ក៏ជាអាណាព្យាបាលរបស់គាត់ជួយ ប៉ុន្ដែសត្វដែលនៅតូចអាចធ្វើអ្វីៗ ដោយមិនចំបាច់ជួយពីមេបាសរបស់ឡើយ ។ កូនរបស់មនុស្សវិញរៀនអំពីវិធីជីវិតដោយសេរី ។ ហេតុដូច្នោះហើយមធ្យោបាយអប់រំ ឬ មធ្យោបាយដទៃទៀតត្រូវបានចាត់ទុកតាំងពិវ័យក្មេងដែលបង្រៀនដោយអ្នកចាស់ទុំដែលជាលក្ខណៈសកម្មភាពសកលភាពនៃសង្គមមនុស្ស នៅក្នុងជំនាន់ទំនើបគ្រួសារគឺជាភ្នាក់ងារដ៏មានអនុភាពមួយនៃការអប់រំ ។ ការអប់រំជាស្ថាប័នមនុស្ស បង្ហាញជាដំបូងនៅក្នុងសង្គមធម្មតា ក្នុងទម្រង់នៃការផ្គួចផ្ដើមចរិតនៃទំនៀមទម្លាប់ ។ ការប្រើប្រាស់គ្រូ និងអ្នកបង្ហាត់ និងជាផ្នែកមួយនៃការរីកចម្រើន នៃការអប់រំក្នុងសង្គមនាពេលបច្ចុប្បន្ន ។ ការអប់រំជាផ្លូវទាក់ទងទៅលើការបញ្ជូនមរតកសង្គមទៅកាន់ជំនាន់ថ្មី ។ ការអប់រំក៏ជាភ្នាក់ងារអភិរក្ស ដូចជាស្ថាប័នជាច្រើនដែរ ប៉ុន្ដែវាមិនបានការពារពីការហ្វឹកហ្វឹននៃការច្នៃប្រឌិត ឬក៏ជាការកែតម្រូវសង្គមឡើយ ការឆ្នៃប្រឌិតនៃការកែទម្រង់សេដ្ឋកិច្ច និងសង្គម នាសម័យទំនើប ដែលបានបកពីមនុស្សភ្ជាប់ក្នុងមជ្ឈមណ្ឌលអប់រំ ។ នៅរាល់អត្រាឥទ្ធិផលទាំងអស់ដែលមាននៅក្នុងមធ្យោបាយមួយ ឬ មធ្យោបាយផ្សេងទៀតនៃការអប់រំ សង្គមយើងអាចនិយាយបានថាការអប់រំជាមធ្យោបាយ ត្រង់មួយនៃរបបគំហើញ គោលដៅ និងទស្សនៈនៃសង្គមដែលត្រូវបានសិក្សានៅក្នុងប្រព័ន្ធអប់រំ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login