Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សាសនាមានទម្រង់ដូចខាងក្រោម ៖

ក. ឯកទិទេពនិយម ( Monotheism ) ប្រសិនបើវត្ថុបំណង នៃសាសនាមានអាទិទេពតែមួយគត់ដូចជាសាសនាគ្រឹស្ដ ឥស្លាមគឹជាទម្រង់សាសនា មានលក្ខណៈឯកទិទេពនិយម ។

ខ. ពហុទេពនិយម ( Polytheism ) ប្រសិនបើវត្ថុនៃសាសនា មានជំនឿទៅលើអាទិទេពច្រើនទម្រង់សាសនានេះហៅថា ពហុទេពនិយម

គ. ការជឿលើអាទិទេពេច្រើននិងការជឿលើអាទិទេពតែមួយអង្គ (Pantheism or Monism) នៅពេលដែលពុំមានដការបែងចែកឪ្យដាច់ស្រលះរវាងអាទិទេព និងវត្ថុទាំងឡាយដែលជាកម្មវត្ថុនៃផ្នែកដូចគ្នានឹងអាទិទេពនេះហៅថា Pantheism Monism ។ រវាង monism និង monotheism មិនច្រឡំគ្នាឡើយភាពពិតនៃ monotheism គឺជឿទៅលើអាទិទេពតែមួយ ឬ ព្រះតែមួយហើយវត្ថុទាំងឡាយត្រូវបានបង្កើតឡើងដោយអាទិទេពនោះ ។ ផ្ទុយទៅវិញ monotheism គឺជាអ្វីៗទាំងអស់គឺជាអាទិទេពហើយវត្ថុទាំងអស់គឺជាផ្នែកអាទិទេព ។

          យើងពិបាកកំណត់និយមន័យសាសនា ឪ្យបានច្បាស់លាស់ណាស់ ហើយជាការពិបាកស្វែងយល់ឪ្យបាន គ្រប់សង្គមណាស់ ជាពិសេសនៅក្នុងចំណោមសង្គមនាសម័យបូរាណនៅមុខពេលការកើតឡើងនូវអក្សរ និងអរិយធម៌ដំបូង ។ សាសនាជាញឹកញាប់ត្រូវបានរកឃើញ នៅក្នុងការទំនាក់ទំនងជាមួយបាតុភូតនៃជំនឿហួសហេតុព្រលឹងវត្ថុ សក្ដិសិទ្ធិ និងមន្ដអាគម ។

ឃ. ជំនឿនិយម (Superstition) គឹជាជំនឿស៊ប់ទៅលើអី្វៗកើតឡើងដោយឯកឯងហើយមិនអាចប្រៀបធៀប បានទៅព្រឹត្តិការណ៍ផ្សេងៗ ឧទាហរណ៍​ មនុស្សទូទៅជឿថា ការធ្វើជំនួយចាប់ផ្តើមធ្វើក្នុងថ្ងៃសុក្រជាថ្ងៃដែលជោគជ័យ ។ ដូច្នេះហើយបានជានៅក្នុងប្រទេសកម្ពុជាចូលចិត្តយកថ្ងៃក្នុងសុក្រថ្ងៃចាប់ផ្ដើមនៃដំណើរការរកស៊ី ឬ កិច្ចការផ្សេងៗទៀត ។

ង. ព្រលឹង (Animism) គឹជាជំនឿទៅលើព្រលឹង​​ ហើយជំនឿបនេះសំដៅលើការជឿទៅលើព្រលឹងអ្នកស្លាប់ ដែលហើរទៅសន្ធឹតទៅតាមទីកន្លែង និងនៅក្នុងវត្ថុទាំងឡាយព្រលឹងទាំងនេះមានជីវិតហើយអាចទាក់ទងជាមួយ និងមនុស្សទៀតផង ។ នៅពេលដែលព្រលឹងមិនថិតនៅក្នុងមនុស្សស្លាប់ ពេលនោះព្រលឹងនោះបានទៅជ្រកកោនតាមដើមឈើនៅក្នុងព្រៃ ទន្លេបឹងបួរ ហើយព្រលឹងទាំងនោះមានសកម្មភាពដែលយើងហៅថា សកម្មភាពរបស់ព្រលឹងឬ ការរស់នៅបន្ដរបស់ព្រលឹង ។

ច. វត្ថុសាកសិទ្ធ (Fetishism) គឺសំដៅទៅលើជាប់ទាក់ទងទៅនឹងមន្ដអាគម ។ យោងតាមជំនឿវត្ថុមួយចំនួនអាចជួយមនុស្សឪ្យចាកផុតពីទុក្ខព្រួយ ហើយវត្ថុសក្ដិសិទ្ធិទាំងនោះជួយឪ្យមនុស្សសម្រេចបំណងប្រាថ្នាផងដែរ ។ វត្ថុសកិ្ដសិទ្ធិទាំងនោះមានដូចជា សិលា សាកសព ស្លាប់ឆ្អឹងគ្រឿងវេមន្ងរោមសត្វទាំងឡាយ ។ វត្ថុសក្ដិសិទ្ធត្រូវបានគោរពបូជាឬក៏ការខឹងសប្បាយយោងតាមអ្នកគោរព នោះបំពេញ ឬ​មិនបំពេញបំណងរបស់អាទិទេព ។ ប៉ុន្ដែពេលខ្លះអំពើទាំងនេះត្រូវបន្ថយ ឬ បន្ថែមតាមរយៈវត្ថុសក្ដិសិទ្ធ ។

ឆ. តូតិមនិយម (Totem) តូតិមនិយមមានទំនាក់ទំនងជាមួយ នឹងទម្រង់នៃអធិធម្មជាតិនិយម ។ តូតិមនិយមគឺជាវត្ថុធម្មតាដែលទទួលស្គាល់ដោយអ្នកមានជំនឿស៊ប់ថា ជាវត្ថុសក្ដិសិទ្ធសម្រាប់ក្រុមគេហើយជាទម្រង់ពិសេសមួយតាមរយៈការទទួលឈ្មោះដែលដាក់ឪ្យដោយអ្នកមានជំនឿស៊ប់ ។ វត្ថុទាំងនោះអាចជាសត្វ ឬ ដើមឈើ ។ ការសម្លាប់ ឬ បរិភោគវត្ថុតិមត្រូវបានហាមប្រាមហើយរបស់ទាំងនោះមិនត្រូវបានអនុញ្ញាតិឲ្យយកទៅធ្វើជាគ្រឿងបូជាសម្រាប់អាទិទេពឡើយ ។ តូតិមជាបាតុភូតយ៉ាងសំខាន់ដែមចងភ្ជាប់ជា មួយនឹងជំនឿស៊ប់ និងការអនុវត្តនៃមន្ដអាគម ។

ជ. មន្ដអាគម (Magic) មន្ដអាគមជាប្រព័ន្ធសម្របសម្រួលតាមរយៈប្រសិទ្ធភាព នៃការស្វែងរកអំពើនៃអំណាច ដែលមើលមិនឃើញ និងសរីរាង្គមិនធម្មតា ។ មន្ដអារាមជាញឹកញាប់គឺជាការស្វែងយល់អំពីការរវាយតម្លៃទៅលើពិភពលោក ។ មន្ដអាគមទាក់ទងជាមួយនឹងកម្លាំងហើយមុខងារនៃមន្ដអាគម និងបុព្វជិតជាអ្នកចងភ្ជាប់ជាមនុស្ស ។ បច្ចេកទេសសាសនា និងមន្ដអាគមគឺជាប្រកាន់យកនូវក្បួន ឬ វិធីនៃសាសនា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login