Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-01-08

ភាពខុសគ្នារវាងរដ្ឋនិងសង្គមដូចតទៅ ៖ យើងបានកំណត់សង្គមថា ជាភាពស្មុគស្មាញនៃសមាគមន៍ និងស្ថាប័នដែលត្រូវបានគេរៀបចំឡើងនៅក្នុងសហគមន៍ ។ ហេតុដូចនេះសង្គមត្រូវបានគេចាត់ទុកជាអង្គការមួយនៃទំនាក់ទំនងសង្គម ។ វាគឺជាភាពចំាបាច់សម្រាប់ការអភិវឌ្ឍនៃមនុស្សដ៏សមរម្យ ។ ពីព្រោះសង្គមតែមានចរិតនៃការវិវឌ្ឍដែលយើងហៅថា ស្ថាប័នថាមវ័ន្ដ ( Dynamic Institution ) ។ សង្គមគ្មានធម្មនុញ្ញនិងគ្មានប្រព័ន្ធច្បាប់ឡើយ ប៉ុន្ដែវាត្រូវបានចងភ្ជាប់ដោយធម្មនុញ្ញសង្គមនិងទំនៀមទម្លាប់សង្គមយ៉ាងទៀតទាត់ ។ ភាពខុសគ្នារវាងរដ្ឋនិងសង្គមមានដូចខាងក្រោម ៖

  • រដ្ឋទំនើបត្រូវតែបំពេញ រាល់មុខងារទាំងអស់ដែលទាក់ទងដោយផ្ទាល់ ឬ ដោយប្រយោលចំពោះជីវភាពសង្គម ។ ប៉ុន្ដែដទំហំ នៃសកម្មភាពរដ្ឋត្រូវបានកម្រិតឧទាហរណ៍រដ្ឋអាចជ្រែតជ្រែកនៅក្នុងជីវភាពសាសនានៃមនុស្សគ្រប់យ៉ាងទាំងអស់គឺជាទំហំរបស់សង្គម ។ សង្គមបង្កើតមនុស្សហើយមនុស្សមិនអាចរីកលូតលាស់ដោយគ្មានសង្គមបានឡើយ ។
  • រដ្ឋមានបូរណភាពទឹកដី ។ ច្បាប់របស់រដ្ឋគឺប្រើប្រាស់តែនៅក្នុងដែនដីគ្រប់គ្រងប៉ុណ្ណោះ ។ រដ្ឋមិនអាចធ្វើប្រតិបត្តិច្បាប់ឪ្យហួសពីដែនដីរបស់ខ្លួនបានទេ ។ ម៉្យាងវិញទៀតសង្គមមួយមានការកម្រិតដែនដីខាងក្រៅ ឧទាហរណ៍ សង្គមកាកបាទក្រហម ។ រដ្ឋបំពេញត្រឹមមុខងារនយោបាយនៅពេលដែលសង្គមជួយរាល់ការអភិវឌ្ឍគ្រប់ផ្នែកនៃការរួមបញ្ចូលការរីកចម្រើននៃរូបរាងកាយសីលធម៌និងខួរក្បាល ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login