Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-01-08

មុខងារស័្មគ្រចិត្តរបស់រដ្ឋផ្ដោតលើចំណុចដូចជា ៖

  • ការផ្ដល់ការអប់រំ នៅក្នុងសម័យទំនើបរដ្ឋទាំងអស់យកចិត្តដាក់ចំពោះកាតព្វកិច្ចរបស់ខ្លួន នៅក្នុងការអប់រំដល់ប្រជាពលរដ្ឋ និងរដ្ឋមិនអាចមានភាពលូតលាស់បានឡើយ ។ ដូច្នោះបានចាត់ចែងការអប់រំដូចជា បង្កើតសាលាបឋមសិក្សា មធ្យមសិក្សា និងសកលវិទ្យាល័យ ក៏ដូចជាការអប់រំជាន់ខ្ពស់តាមលក្ខណៈវិទ្យាសាស្រ្ដ ទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្រ្ដសង្គមទៅតាមលទ្ធភាពដែលមាន ។ រដ្ឋបង្កើតឪ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ បណ្ណាល័យ សួនសត្វ បណ្ណាគា និងការបង្រៀនសិល្បៈ ។ ល ។ ជាការខិតខំប្រឹងប្រែងរដ្ឋបានផ្ដល់ឪ្យមាន ការអប់រំថ្នាក់បឋមសិក្សា ដោយមិនគិតថ្លៃ ។ និសិ្សតដែលមានសមត្ថភាពនិងត្រូវបានទទួលអាហារូបករណ៍តាមរយៈរដ្ឋ ។ ប៉ុន្ដែរដ្ឋគួរជៀសវាងនូវការជ្រៀតជ្រែកក្នុងកិច្ចការនៃស្ថាប័នអប់រំ ។
  • ការថែរក្សាសុខភាព ជាមួយនិងការអប់រំរដ្ឋទំនើបព្យាយាមផ្តល់ការថែទាំសុខភាពដល់ពលរដ្ឋ ។ ការផ្ដល់ឪ្យនេះបង្កើតឡើងនូវមណ្ឌលសុខភាព មន្ទីរពេទ្យ ថ្នាំមន្ទីរពេទ្យដោយមិនគិតថ្លៃ កាតចាត់ថ្នាំបង្ការនិងអាហារបំប៉ងសុខភាពដល់ប្រជាជនដែលក្រីក្រគ្មានទីពឺង ។ មហាវិទ្យាល័យពេទ្យជាច្រើនបានបើកទ្វា ដើម្បីបញ្ជាក់នូវភាពខ្វះខាតគ្រួពេទ្យដែលមានសមត្ថភាព ។ មជ្ឈមណ្ឌលស្រាវជ្រាវរបស់រដ្ឋាភិបាលសាលាបង្វឹក គិលាននុបដ្ឋាយិកាក៏ត្រូវបានបង្តើតឡើងដែរសម្រាប់ជួយផ្នែកសុខភាព ។
  • ការជួយដល់មនុស្សចាស់ជរា ជនក្រីក្រ និងជនពិការ រដ្ឋនាសម័យទំនើបក៏យកចិត្តទុកដាក់ផងដែរសម្រាប់មនុស្សចាស់ ពលរដ្ឋគ្មានការងារធ្វើ និងជនពិការ ។ រដ្ឋបានជួយផ្ដល់នូវហិរញ្ញវត្ថុដល់ពួកគេ ។ មនុស្សចាស់ត្រូវបា​នគេថែរក្សាយ៉ាងយកចិត្តទុកដាក់ ។ ក្មេងកំព្រានិងផ្ទះសម្រាប់ជនពិការតោកយ៉ាកត្រូវបានបើកទ្វារទទួលពួកគេ ។
  • ការព្រមព្រៀមនូវសេវាសុខភាពសាធារណៈ រដ្ឋបានបង្កើតនូវផ្លូវដែក ការសំរួលប្រព័ន្ធប្រេសណីយ៍និងទូរលេខ និងទូរស័ព្ទ ។ ល ។ គឹជាកាតព្វកិច្ចរបស់រដ្ឋហើយឪ្យមានផងដែរនូវការដឹកជញ្ជូនដូចជា រថយន្ដក្រុង ផ្លូវដែក ផ្លូវអាកាស កប៉ាល...។
  • ការកែលម្អផ្នែកសង្គមនិងសង្គមកិច្ច គឺជាកាតព្វកិច្ចផ្សេងទៀតរបស់រដ្ឋគឺការប្រសិទ្ធភាព នៃការកែលម្អសេដ្ឋកិច្ច ។ រដ្ឋបានអនុវត្ដច្បាប់ដើម្បីប្រឆាំងនិងទំនៀមទម្លាប់ចាស់គំរិលដើម្បីកែលម្អសេដ្ឋកិច្ច និងសង្គម ។
  • ការជំរុញលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម កាតព្វកិច្ចរបស់រដ្ឋក្នុងការជំរុញលើវិស័យពាណិជ្ជកម្ម​ និងឧស្សាហកម្មហើយនិងការអភិវឌ្ឍផងដែរស្ទើរគ្រប់ទិសទីទាំងអស់នៅលើពិភពលោក រដ្ឋជាអ្នកគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយរដ្ឋជាអ្នកធ្វើឪ្យជញ្ជីងនៃរង្វាស់ និងទម្រង់ជីវភាពឪ្យមានលក្ខណៈជាស្ដង់ដារគំរូ ។ ប្រទេសជានីមួយៗមិនអាចយកផលចំណេញពីពាណិជ្ជកម្មអន្តរជាតិទេ បើសិនជាប្រទេសជាតិនោះមិនមានច្បាស់នីហរ័ណ និងអាហរ័ណ ។ រដ្ឋគួរតែស្ថាបនាបនូវរោងចក្រ ដែលជាកូនសោនៃឧស្សាងហកម្មដើម្បីប្រតិបត្តិ និងការផ្តួតផ្ដើមគំនិតបង្កើតឧស្សាហកម្មផ្សេងៗទៀតនៅក្នុងប្រទេស ។ រដ្ឋគួរតែជំរុញវិស័យឧស្សាហកម្មធុនតូចផងដែរ ។
  • ការរៀបចំការងារ រដ្ឋគួរតែខិតខំប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌការងារនិងដាក់ចូលនូវច្បាប់ដែលបង្ការទៅនឹងលទ្ធភាពកេងប្រវ៏ញ្ចទៅលើការងារ ។ ការទទួលខុសត្រូវរបស់រដ្ឋដើម្បូបង្កើនការប្រឹងប្រែងចំពោះសុខមាភាពការងារ ។
  • ការប្រើប្រាស់ប្រភពធម្មជាតិ នៅប្រទេសឪ្យបានសមរម្យ ប្រទេសនីមួយៗអាចក្លាយទៅជាមហាអំណាចបានដោយសារតែ ដី ព្រៃឈើ ទន្លេ បឹងបួរ រ៉ែ និងផលិតផលកសិកម្ម ។ ផងចំនេញជាអតិបរិមាត្រូវបានទាញចេញពីធនធានទាំងនេះ ។ នៅក្នុងគោលបំណងនេះរដ្ឋគួរយតែចាត់នូវវិធានការការពារជាមុននូវការស្រាវជ្រាវ និងរុករករ៉ែថ្មីៗហើយនិងដាក់ចេញនូវច្បាប់សម្រាប់ការប្រើប្រាស់ព្រៃឈើ រ៉ែ ដីទាំងនោះ ។
  • ការរៀបចំឪ្យមានការកំសាន្ដ ដើម្បីការពារថែរក្សាសុខភាពត្រូវតែមាន ការសប្បាយរីករាយនៅក្នុងជីវិតសាធារណៈជន រដ្ឋគួរតែផ្ដល់ឪ្យមាននូវមធ្យោបាយនៃការកំសាន្ដនានា ។ សម្រាប់បញ្ហានេះរដ្ឋត្រូវជំរុញផ្នែកឧស្សាហកម្មភាពយន្ដ ល្ខោន ...។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login