Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-01-22

អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថ និងសុជីវធម៌ ដូចតទៅ ៖

ក. សុវជីធម៌ក្នុងការបើកបរ ៖

  • ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្តដទៃទៀតសុំជែង ត្រូវអែបស្តាំទុកលទ្ធភាពឱ្យយានយន្តដែលនៅក្រោមមានធុរៈប្រញាប់ទៅមុន ។
  • នោកន្លែងមានទឹកដក់ ឬភក់ជ្រាំ មានធូលីហុយ ឬដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿនដើម្បីកុំឱ្យភក់ ឬទឹក ខ្ទាចប្រឡាក់អ្នកដំណើរដែលនៅជិតនោះ ។
  • មិនត្រូវខាកស្តោះ ឬបោះសម្រាមចេញក្រៅ ដែលជាហេតុនាំឱ្យប៉ះពាល់ ឬរំខានដល់អ្នកដំណើរដូចគ្នាទេ ។

ខ. ឥរិយាបថក្នុងការបើកបរ ៖

  • ត្រូវចេះអត់ឳន ឬអនុគ្រោះចំពោះការខុសឆ្គងបន្តិចបន្តួច នៃអ្នកបើកបរដូចគ្នា
  • ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាស្ងប់ស្ងៀម ខន្តី អត់ធ្មត់ ចិត្តទូលាយ និងរាក់ទាក់
  • ទោះជាយើងស្ថិតក្នុងសភាពត្រូវច្បាប់ក៏ដោយ មិនត្រូវប្រកាន់ទិដ្ឋិមាន រឹងតឹ្អងអាងយកតែត្រូវ ឬប្រើអំពើហិង្សាឡើយ
  • គោរពច្បាប់ចរាចរណ៍
  • មិនប្រើ​ប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login