Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យស្រូវ និងបុណ្យចំបើងលើកទី១ បានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសកម្ពុជាគឺ នៅក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុក ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ៣ មករា ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៦ ក្រោមប្រធានបទ “ស្រូវជីវិត វប្បធម៌ និងទេសចរណ៍” ។ បានជាជ្រើសយកខេត្តនេះក្នុងការប្រារព្ធពិធីព្រោះខេត្តនេះជាខេត្តដែលមានសក្តានុពលខាងដំណាំស្រូវ អង្ករ របស់កម្ពុជា ។ បើយោងតាមមន្ត្រីជំនាញនៃក្រសួង ទេសចរណ៍ បានោ្យដឹងថា ការធ្វើពិធីបុណ្យស្រូវនេះឡើងក្នុងគោលបំណង គឺ ៖

  • ទី១ គឺចង់លើកកម្ពស់ពីវិស័យកសិកម្ម ចង់ដាស់ស្មារតីដល់កសិករឱ្យខិតខំ បង្កបង្កើនផលទាំងពីររដូវ រួម និងការផលិតតាមបច្ចេកទេសប្រទេពលវប្បកម្ម ដើម្បីបង្កើនទិន្នផលស្រូវទ្វេដងនៅទូទាំងប្រទេស សម្រាប់នាំចេញទៅក្រៅប្រទេសតាមផែនការ ១លានតោនក្នុងមួយឆ្នាំ ។
  • ហើយក្រៅពីនេះ បុណ្យស្រូវនេះធ្វើឡើង ។
  • ទី២ ដើម្បីជំរុញឱ្យមានការទាក់ទាញទេសចរណ៍មកទស្សនានៅតំបន់កសិ-ទេសចរណ៍ឱ្យបានច្រើន ។
  • ទី៣​ មួយទៀតចង់បង្ហាញឱ្យពលរដ្ឋបន្ទាប់ពីស្រូវ បន្សល់នូវចំបើង ដែលគេអាចយកធ្វើអ្វីបានខ្លះ ព្រោះកន្លងមកបុណ្យចំបើងគេអាចយកចំបើងមកធ្វើជាផ្ទះ ឬគរជាគំនរធ្វើជាជីកំប៉ុសអាចដាំដំណាំផ្សេងៗទៀតដូចជាផ្សិតជាដើម ព្រោះថា កន្លងមក ពលរដ្ឋអត់បានដឹងពីអត្ថប្រយោជន៍ទាំងនេះ ធ្វើឱ្យពួកគាត់នៅពេលច្រូតកាត់រួចហើយគាត់ដុតចោលដែលជាហេតុធ្វើឱ្យ ដីគ្មានជីជាតិនិងខូចបរិស្ថាន ។
  • ទី៤​ រក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនៃការធ្វើស្រូវអង្ករខ្មែរ (វប្បធម៌កសិកម្ម) ។
  • ពិធីបុណ្យស្រូវនៅខេត្តបន្ទាយមានជ័យ នេះក៏មានការរៀបចំតាំង ពិព័រណ៍ ផលិតផលកសិកម្មផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក រួមទាំងការសម្តែងសិល្បៈចម្រៀងបុរាណសម័យ និងល្ខោនបាសាក់ ផងដែរ ។ ក្នុងនោះមានការស្ទូងស្រូវ រហូតដល់ការច្រូតកាត់ ។ ចំណែកក្រុមហ៊ុនកូរ៉េដែលមាន ឈ្មោះ (កូត្រា) ជាអ្នករៀបចំរចនានៅតាមវាលស្រែដូចជា សួនវង្វេងផ្សេងៗទៀតដែលរចនាធ្វើឡើងពីចំបើង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login