Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិល្បមានច្រើនទម្រង់ផ្សេងៗគ្នាដែលអាស្រ័យទៅ តាមលក្ខណៈរបស់វា ។ គេចែកសិល្បជាប្រាំពីរទម្រង់ដូចខាងក្រោមគឺ៖

  • ទម្រង់ទី១៖ សិល្បស្ថាបត្យកម្ម

បានដល់សិល្ប

ៈសាងសង់ផ្សេងៗរួមមានប្រាសាទ អគាររមណីយដ្ឋាន ផ្ទះសម្បែង...ដែលប្រកបដោយសសោភ័ណ។

  • ទម្រង់ទី២៖ សិល្បចម្លាក់

បានដល់សិល្បៈសូនរូប សិល្បៈស្មិត សិល្បៈជាងពុម្ព  សិល្បៈជាងទង ដែលគេអាចយកសម្ភារផ្សេងៗ រួមមាន ឈើ ថ្ម លោហៈធាតុ ឬវត្ថុផ្សេងៗ មកកកែឆ្នៃជារូបរាងកាយ ជាមនុស្ស សត្វ និងក្បាច់រចនាផ្សេងៗទៀត ។

  • ទម្រង់ទី៣៖ សិល្បគំនូរ

បានដល់សិល្បៈដែល​កើតឡើង តាមរយៈការគូសវាសការឲ្យពណ៌ទៅលើរូបភាពនៃការឆ្លុះបញ្ចំងអ្វីមួយដែលអាចទាក់ទអាញចិត្តគំនិតរបស់មនុស្ស ។

  • ទម្រង់ទី៤៖ សិល្បៈតូរ្យតន្រ្តី

បានដល់សិល្បដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗ ដែលអាចបន្លឺសូរសំឡេងពិរោះក្បោះក្បាយ ជាទីគាប់ចិត្តចាប់អារម្មណ៍និងការសប្បាយរីករាយរបស់មនុស្ស  ។

  • ទម្រង់ទី៥៖ សិល្បរបាំ

បានដល់ការបញ្ចេញកាយវិការ ប្រកបដោយគំនិតឆ្នៃប្រតិដ្ឋនិងមានលក្ខណទន់ភ្លន់ទៅតាមចង្វាក់ភ្លេង ដើម្បីសេចក្តីសប្បាយរីករាយរបស់មនុស្សឬអាទិទេព ។

  • ទម្រង់ទី៦៖ អក្សរសិល្ប៍

ជាសិល្បៈមួយផ្នែក ដែលឆ្លុះបញ្ចាំងតថភាពសត្យានុម័តនៃជីវភាពរ​ស់នៅរបស់មនុស្ស ស្តែងចេញតាមរយៈពាក្យសម្តីនិងអក្សរ ដែលអាចធ្វើឲ្យមនុស្សជប់ចិត្តដិតអារម្មណ៍រំភើបញាប់ញ័រ សប្បាយ រីករាយ ឬក្តៅក្រហល់ក្រហាយជាដើម ។ ។គោលបំណងនៃសិល្បនេះគឺដើម្បីដោះស្រាយបញ្ហាមនុស្សនិងសង្គមមនុស្ស ។

  • ទម្រង់ទី៧៖ សិល្បភាពយន្ត ល្ខោន កុន

ជាសិល្បៈដែលស្តែងចេញតាមរយៈរូបភាពពិតឬរូបភាពនៃការឆ្លុះបញ្ចាំង ដែលអាចធ្វើឲ្យមនុស្សមានចិត្តរំភើបញាប់ញ័រសប្បាយរីករាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login