Ask
Websites Login

Answer 1


user icon ប្រវត្តិវិទ្យា 2019-02-06

រមណីដ្ឋានសំបូរព្រៃគុកគេចែកចេញជា ៤ ក្រុមធំៗគឺ ៖

១. ក្រុមប្រាសាទខាងជើង ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា ។
២. ប្រាសាទកណ្តាល ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត ។ នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត ។
៣. ក្រុមប្រាសាទខាងត្បូង  ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី ។
៤. ក្រុមប្រាសាទក្រោលមាស  មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login