Ask
Websites Login

សំនួរ

១. ដើម្បីទទួលបានតាវកាលិកឧត្តរជីវី តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ?

២. ដូចម្តេចដែលហៅថា ជំងឺវិជ្ជាជីវៈ ?

៣. ចូររៀបរាប់់ភារកិច្ចសំខាន់របស់បេឡាជាតិរបបសន្តិសុខសង្គម ?

៤. តើអ្នកគិតថារបបសន្តិសុខសង្គមជួយអ្វីខ្លះដល់អ្នក ?

៥. តើបេឡាជាតិរបបសន្តិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈអ្វីខ្លះ ?

ចម្លើយ

១. ដើម្បីទទួលបានតាវកាលិកឧត្តរជីវី ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖

+ ប្តី ឬប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍ដោយមានចុះអត្រានុកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ការងារឬមុនពេលទទួលមរណៈភាពដោយគ្រោះថ្នាក់ការងារនៃប្តីឬប្រពន្ធដែលជាសមាជិកនៃប.ស.ស ។ ក្នុងករណីដែលឧត្តរជីវីជាប្រពន្ធ ឬប្តីរៀបអាពាហ៍ពិពាហ៍ថ្មីទោះជាមាន ឬគ្មានសំបុត្រអាពាហ៍ពិពាហ៍ក្តីត្រូវផុតរលត់សិទ្ធិទទួលបានតាវកាលិកឧត្តរជីវី ។

+ កូនដែលមានអាយុត្រឹម១៨ឆ្នាំចុះដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ និងមានស្ថានភាពដូចខាងក្រោម៖

  • កូននៃសហព័ន្ធដែលបានរៀបអាពាហ៍ពិពាហ៍ ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានត្រឹមត្រូវ ។ ក្នងករណីការលែងលះ ឬមរណៈភាពនៃប្តីឬប្រពន្ធ កូននៃអាពាហ៍ពិពាហ៍ក្រោយក៏មានសិទ្ធ ដូចកូននៃអាពាហ៍ពិពាហ៍ទី១ដែរ ។
  • កូនចិញ្ចឹមរបស់សមាជិក នៃប.ស.ស ។ ស្ថានភាពរបស់កូនចិញ្ចឹមត្រូវកំណត់ដោយ អនុលោមតាមបទប្បញ្ញតិ្តនៃច្បាប់ជាធរមាន ។​

អាយុកូននៅក្នុងបន្ទុកអាចកំណត់ដល់​ ២១ឆ្នាំចំពោះកូនដែលកំពុងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ​ឬកូនកំពុងរៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនដែលមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច និងមានលិខិតបញ្ជាក់ការសិក្សាត្រឹមត្រូវ និងកូនពិការ ឬមានជំងឺរុំារ៉ៃមិនមានលទ្ធភាពធ្វើការងារដែលបានប្រាក់ឈ្នួល ។

  • ឪពុកម្តាយ ឬមនុស្សចាស់ជរាដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់របស់សមាជិកនៃប.ស.ស ។

២. ជំងឺវិជ្ជាជីវៈគឺជាជំងឺដែលបណ្តាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរ ។ រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវចេញប្រកាសរួមស្តីពីការកំណត់បញ្ជីជំងឺវិជ្ជាជីវៈដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌឬតំបន់មានលក្ខណៈមិនប្រក្រតីដែលនាំឲ្យអ្នកធ្វើការកើតជំងឺផ្សេងៗ ។ បន្ទាប់ពីការផ្តល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទេស ។

          បញ្ជីនេះត្រូវសើររើពិនិត្យឡើងវិញជាកាលិក ដើម្បីកែលម្អរបច្ចេកទេសឲ្យបានជឿនលឿន និងជំរុញការយល់ដឹងខាងវេជ្ជសាស្រ្តសម្រាប់ជាមូលដ្ឋានក្នុងការទប់ស្កាត់គ្រោះថ្នាក់វិជ្ជាជីវៈ ។

          ជំងឺដែលគម្រោងប្រកាសជា ហានិភ័យការងារ ក្រោយពីកាលបរិច្ឆេទដែលកម្មករនិយោជិកបានឈប់ធ្វើការងារហើយនោះ ក៏អាចបើកសិទ្ធិឲ្យជនរងគ្រោះទទួល តាវកាលិកសម្រាប់ហានិភ័យការងារបានដែរ បើការប្រកាសនេះស្ថិតក្នុងអំឡុងពេល ដែលមានបញ្ជាក់ក្នុងបញ្ជីនៃជំងឺវិជ្ជាជីវៈ ។

៣. បេឡាជាតិរបបសន្តិសុខសង្គមមានភារកិច្ចដូចខាងក្រោម ៖

  • គ្រប់គ្រងរបបសន្តិសុខសង្គម ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិលនៃច្បាប់ស្តីពីការងារ
  • ធានាឲ្យបានសមស្របនូវតាវកាលិកទាំងឡាយ សម្រាប់សមាជិកនៃប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេលជរាភាពទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះជាយថាហេតុផ្សេងៗទៀតដូចជាជំងឺ មាតុភាពជាដើម
  • ប្រមូលភាគទានពីសមាជិក នៃប.ស.សនិងនិយោជក
  • សម្របសម្រួល និងរៀបចំឲ្យមានសេវាកម្មផ្នែកសុខាភិបាល និងកិច្ចសង្គមសម្រាប់ជាប្រយោជន៍ដល់សមាជិករបស់ខ្លួន
  • សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បី ៖

+ អបរំផ្សព្វផ្សាយអំពីរបៀបបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ

+ ចាត់វិធានការផ្នែកបច្ចេកទេសសន្តិសុខ និងអនាម័យការងារ

  • សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវ និងអង្កេតហានិភ័យការងារ
  • ចាត់ចែង និងគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ។

៤. របបសន្តិសុខសង្គមនីមួយៗបានជួយដល់ខ្ញុំបាទឬនាងខ្ញុំដូចជា ៖

          ជាទូទៅរបបសន្តិសុខសង្គមនេះនូវបណ្តាលប្រទេសនានាលើពិផពលោកគេតែងតែអនុវត្តហើយទទួលបានជោគជ័យដល់ប្រជាពលរដ្ឋរបស់គេ ទោះបីជាច្បាប់តម្រូវឲ្យមានការបង់ភាគទានក៏ដោយ ប៉ុន្តែអត្រាបង់ភាគទាននេះមានចំនួនតិចតួច បើធៀបទៅនឹងការចំណាយគំហុគរបស់បុគ្គលម្នាក់ៗនៅពេលដែលយើងជួបហានិភ័យសង្គមនានា ។ ហើតសម្រាប់ប្រទេសកម្ពុជាដែលច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងដោយការគិតគូររបស់រាជរដ្ឋាភិបាលបានបង្ហាញអំពីការយកចិត្តទុកដាក់ ដែលមានគំនិតផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល ក្នុងការបង្កើតអង្គភាពបេឡាជាតិរបបសន្តិសុខសង្គមនេះឡើង ។ ពេលដែលពួកយើងមានហានិភ័យសង្គមនានាកើតឡើង និងពួកយើងនូវតែមានប្រាក់ចំណូលស្របទៅតាមច្បាប់បានកំណត់ដែលយើងអាចជៀសផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើងនៅពេលជួបឧបទ្ទចចហេតុ​នានាមានដូចជា ទទួលរងហានិភ័យការងារមានជំងឺ ឬជួបឧបទ្ទវហេតុផ្សេងៗ ដល់ពេលចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬទទួលមរណៈភាពនៃមេគ្រួសារ ទាំងនេះបានជួយយើងទាំងការព្យាបាល និងថែទាំវេជ្ជសាស្រ្ត ការចិញ្ចឹមពេលយើងទទួលរងហានិភ័យការរងារ ដែលបាត់បង់សមត្ថភាពការងារលើសពី២០%(ម្ភៃភាគរយ ) ទទួលបានប្រាក់បំណាចប្រចាំថ្ងៃ ក្នុងឱកាសមានជំងឺ ទទួលបានប្រាក់សោធនជរាភាព សោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបន្ទុក ។ ហើយកត្តានេះធ្វើឲ្យប្រទេសអភិវឌ្ឍន៍បានជឿនលឿនដោយសារមានទំនុកចិត្ត និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និយោជិកមានការកើនផលិតផលតាមរយៈសុខភាពផ្លុវកាយ ផ្លូវចិត្ត របស់កម្មករនិយោជិក រាជរដ្ឋាភិបាលមានកំណើនសេដ្ឋកិច្ចតាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ ។ លើសពីនេះរដ្ឋអាចចាត់ចែងលុយរបបសន្តិសុខសង្គមដែលលើសដើម្បីវិនិយោគទៅលើរបបសន្តិសុខសង្គមនេះនិងវិនិយោគរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់រដ្ឋ តាមកំចីដែលមានការប្រាក់តុចតួចស្របទៅតាមច្បាប់ ។

          សរុបសេចក្តីមក របបសន្តិសុខសង្គមគឺបង្ហាញអំពីសាមគ្គីធម៌ក្នុងសង្គម ពិសេសជាងនេះទៅទៀតគឺធានាបានសន្តិសុខប្រាក់ចំណូល របស់ពួកយើងទាំងអស់គ្នានៅពេលជួបមហានិភ័យសង្គមដូចបានរៀបរាប់ខាងលើ ។

៥. បេឡាជាតិរបបសន្តិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈក្នុងការប្រមូលចំណូល ការឲ្យលសងបំណុលនិងការការពារទ្រព្យសម្បត្តិ ។ បុព្វសិទ្ធនេះអាចអនុវត្តនៅពេលដែលសហគ្រាស គ្រឹះស្ថាន ក្ស័យធន ឬត្រូវបានជម្រះបញ្ជីដោយតុលាការ បន្ទាប់ពីកាលបរិច្ឆេទនៃការចេញសាលក្រមរបស់តុលាការ ។ នីតិវិធី នៃការទារបំណុលរបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

          ភ្នាក់ងារមានសមត្ថកិច្ចតាមច្រក ត្រូវហាមឃាត់មិនឲ្យចាកចេញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះជនណាដែលមិនទាន់បានសង់បំណុល បេឡាជាតិរបបសន្តិសុខសង្គម តាមដីការរបស់តុលាការ ។

Comments

×

×

One more step

Please login to share your idea

Register Login