Ask
Websites Login

Answer 1


user icon វប្បធម៌ទូទៅ 2019-03-16

តាមពង្សាវតាចិនក្នុងរាជ្យវង្ស ស៊ីខាងត្បូង​បានដំណាលថា ស្តេចនគរហ្វូណន រាជវង្សកៅណ្ឌិន្យ ព្រះនាមជយវម៌្ម ( ចូ​,យ៉េ ,ប៉ា,ម៉ូ​ ) គឺព្រះបាទកៅណ្ឌិន្យជយវម៌្ម ពីមុនទ្រង់គោរពព្រះឥស្វរៈ តែក្រោយមកទ្រង់គោរពព្រះពុទ្ធសាសនាវិញព្រះរាជាអង្គនោះ បានបញ្ចូលព្រះភិក្ខុសង្ឃខ្មែរ២អង្គ ឲ្យទៅបកប្រែគម្ពីព្រះត្រៃបិតកនៅប្រទេសចិន ។ ព្រះថេរទាំង២អង្គនេះ គង់នៅក្នុងប្រទេសចិនក្នុងរវាងចុងស.វទី៥ និងដើមស.វទី៦ ។ ព្រះថេរមួយអង្គនាម សេង,គា,ប៉ូ ,ឡូគឺ សង្ឃបាលោ កើតនៅឆ្នាំ ៤៦០លោកចេះភាសាច្រើន ។ ព្រះចៅក្រុងចិននាម វ៉ូ ក្នុងរាជ្យវង្សលាង គ.ស ៥០៦សុំនិមន្តឲ្យលោកឲ្យទៅជួយប្រែគម្ពីរព្រះត្រៃបិតក ។ លោកធ្វើការអស់រយៈពេល ១៦ឆ្នាំនៅក្នុងការិយាល័យមួយឈ្មោះ  ហ្វូ ណនក្វាង ប្រែថា «ការិយាល័យប្រទេសអ្នកមានកខាងត្បូង​ ឬការិយាល័យប្រទេសនគេភ្នំ       » ។

          ព្រះថេរមួយអង្គទៀតនាមថា មុ័ន,តូ,ឡូឬ មុ័ន,តូ,ឡូសេង គឺព្រះនាមមន្រ្ទសេនៈ ។ លោកនិមន្តទៅរាជសំណាក់ចិននាម វ៉ូ រាជវង្សលាង  ក្នុងឆ្នាំ៥០៤គ.ស ហើយអនុញ្ញតិឲ្យចូលធ្វើការបកប្រែគម្ពីព្រះត្រៃបិតក ជាមួយព្រះសង្ឃបាលោ ។ សេចក្តីប្រែ នៃស្នាព្រះហស្ថទាំង២អង្គនេះមានជាប់នាមនៅក្នុងគម្ពីព្រះត្រៃបិតកចិន រហូតដល់សព្វថ្ងៃនេះ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login