Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យបរពៃណី ដ៏ធំមួយរបស់ប្រទេសនិងប្រជាជនខ្មែរ ​មិនថាខ្មែរនៅក្នុងប្រទេសឬខ្មែរនៅក្រៅប្រទេសឡើយ ។

          កាលដើមឡើយ ខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំក្នុងខែមិគសិរព្រោះគេកំណត់យកខែនេះជាខែដើមឆ្នាំ ។ នាសម័យព្រេងនាយ ឆ្នាំនីមួយៗចែកជាបីរដូវ គឺហេមន្តរដូវ គម្ហរដូវវ និងវស្សានរដូវ ។ ​បុរាណចារ្យ លោកបានគិតខែហេមន្តរដូវ ជារដូវត្រជាក់់ត្រូវចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹកដែលផុតពីរាត្រី គឺជាដើម ។ គិម្ហរដូវ ជារដូវក្តៅត្រូវសន្មត់ថាជាកណ្តាលឆ្នាំ ប្រៀបដូចជាពេលថ្ងៃត្រង់ ។ វស្សានរដូវ ជារដូវដែលមេឃមីរងងឹតមានភ្លៀងផ្គរត្រូវទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលព្រលប់ ។

          ចំណេរពេលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើងអនុលោមប្រើចុល្លសករាជជាសំខាន់នោះ ( មិនដឹងជាប្រើនៅរជ្ជកាល នៃរាជាអង្គណាទេ ) ទើបការចូលឆ្នាំថ្មីមានការប្រែប្រួល ហើយកំណត់យកខែចែត្រជាដើមខែវិញ ។ ឯថ្ងៃចូលឆ្នាំខ្មែរតែងតែប្រព្រឹត្តទៅមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនក្រោយថ្ងៃ  ៤កើត ខែពិសាខព្រោះបុព្វបុរសយើងយល់ថា នៅខែមិគសិរនេះប្រជាកសិករខ្មែរយើង រវល់មមាញឹកក្នុងរបរកសិកម្ម មានស្រែចម្ការជាដើម ទើបលោកកំណត់យកពេលចូលឆ្នាំមកធ្វើនៅក្នុងខែចែត្រវិញកិច្ចការត្រូវច្រូតកាត់ បោកបែនចប់សព្វគ្រប់ ហើយប្រជាពលរដ្ឋខ្មែរយើងទំនេរមានឱកាសធ្វើបុណ្យទាន កំសាន្តសប្បាយតាមប្រាថ្នា ។ ការកំណត់នេះក៏ជាប់ជាប្រពៃណីរហូតសព្វថ្ងៃ ។

          ទំនៀមបុណ្យចូលឆ្នាំខ្មែរវាជាប់ទាក់ទងនឹង ជំនឿទេវតាឆ្នំាថ្មីក្នុងសង្ក្រាននិទានថា ក្នុងដើមភទ្ទកប្ប នេះមានបុរសម្នាក់ឈ្មោះធម្មបាលជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងភាសាបក្សីសត្វផង ។ ធម្មបាលតែងសម្តែងមង្គល ដល់មនុស្សផងទាំងពួង លុះកបិលមហាព្រហ្ម ( សម័យនោះគេគោរពបូជាមហាព្រហ្ម ) ជ្រាបថាធម្មបាលកុមារ ជាអ្នកប្រាជ្ញាក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើ ធម្មបាលដោះប្រស្នានេះរួចកបិលមហាព្រហ្មនិងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះប្រាស្នាមិនរួចទេត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញ ធម្មបាលសុំបង្អង់ប្រាំពីរថ្ងៃសិនដើម្បីគិតប្រស្នា ប៉ុន្តែ៦ថ្ងៃកន្លងផុតទៅហ់យនៅតែគិតមិនឃើញ ទាល់តែសោះធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោត មួយគូរដែលជាលំនៅរបស់សត្វឥន្រ្ទី ។ ជាភ័ព្វសំណាងល្អយប់នោះធម្មបាលក៏បានឮ សត្វឥន្រ្ទីញីឈ្មោលនិយាយគ្នាថា៖

          ញីៈ ព្រឹកនេះយើងបានអាហារពីណាស៊ី ?

          ឈ្មោលៈ យើងនឹងស៊ីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់សោយសារការដោះប្រាស្នាមិនរួច ។

          ញីៈ ប្រាស្នានោះដូចម្តេច ?

          ឈ្មោលៈ ( ខ១) វេលាព្រឹកសេរីស្ថិតនៅទីណា ? ត្រូវឆ្លើយថាស្ថិតនៅមុខ ហេតុនេះបានជាយើងទាំងឡាយ​ត្រូវយកទឹកលាងមុខ ។ ( ខ២ ) ថ្ងៃត្រង់សេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថាស្ថិតនៅទ្រូង ហេតុនេះយើងត្រូវយកទឹកលាងទ្រូង ។ ( ខ៣ ) ពេលវេលាល្ងាច សេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា សេរីស្ថិតនៅជើង ហេតុនេះបានជាយើងត្រូវយកទឹកលាងជើង ។

          ពាក្យពេចន៍ ទាំងប៉ុន្មានរបស់ឥន្រ្ទី ក៏បានឮដល់ធម្មបាលដោះស្រាយប្រាស្នាកបិលមហាព្រហ្មរួចជៀសផុតពីក្តីមរណា ។ កបិលមាហាព្រហ្មសុខចិត្តចុះចាញ់ ព្រមទាំងកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាលកបិលមហាព្រហ្មហៅទេពធីតា ទាំងប្រាំពីរអង្គដែលជាបុត្រីរបស់ខ្លួនឲ្យយកពានទ្រក្បាល ( ព្រោះបើដាក់ក្បាលលើផែនដី នឹងកើតជាភ្លើងឆេះលោកធាតុ បើបោះទៅលើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រនឹងធ្វើឲ្យសមុទ្ររីងស្ងួតអស់ ) រួចហើយក៏កាត់ ក្បាលឲ្យនាងទុង្សា ជាកូនច្បង ។ នាងទុង្សាហែក្បាលកបិលមហាព្រហ្មប្រទក្សិណ ភ្នំព្រះសុមេរុ អស់៦០នាទីទើបអញ្ជើញ ក្បាលនោះទៅប្រតិស្ថានទុកនៅភ្នំកៃលាស ។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំងប្រាំពីរអង្គ ផ្លាស់វេនគ្នា មកដង្ហែរកបិលមហាព្រហ្ម ប្រទក្សិណភ្នំសុមេរុជារៀងរាល់ឆ្នាំ ។

          ហេតុនេះហើយបានជាខ្មែរយើងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នំាជារៀងរាល់ឆ្នាំ ទៅតាមសង្ក្រាននៃឆ្នំានីមួយៗ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login