Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញរបស់អាស៊ានរួមមាន ៖

ក. សហគមន៍សន្តិសុខ នយោបាយអាស៊ាន

១. កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន (AMM)

  • កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន (ASEAN SOM)
  • គណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន (ASC)
  • កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានស្តីពីការធ្វើផែនការអភិវឌ្ឍ (SOMDP)
  • គណៈកម្មាធិការស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ Commission) ៖ គណៈកម្មាធិការធិការប្រតិបត្តិ នៃគណៈកម្មាធិការស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
  • កិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសអាស៊ាន (ADMM) ៖ កិច្ចប្រជុំឧត្តមមន្ត្រីការពារប្រទេសអាស៊ាន(ADSOM)
  • កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន ៖ កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន (ASLOM)

២. កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)

  • កិច្ចប្រជុំឧត្តមមន្ត្រីស្តីពីឧក្រិដ្ឋកម្មឆ្លងដែន
  • ឧត្តមមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀន
  • កិច្ចប្រជុំអគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍និងប្រធានផ្នែកកិច្ចកុងស៊ុលនៃក្រសួងការបរទេស (DGICM)
  • វេទិកាតំបន់អាស៊ាន (ARF) ៖ កិច្ចប្រជុំឧត្តមមន្ត្រីវេទិកាអាស៊ាន (ARF SOM)

ខ. សហគមន៍សេដ្ឋកិច្ចអាស៊ាន

១. កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM)  ៖

  • ក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTFEI)
  • កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ច (SEOM)
  • ក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA Council)
  • ក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (AIA Council)

២. ក្រុមប្រជុំមន្ត្រីហិរញ្ញវត្ថុអាស៊ាន (AFMM)

  • កិច្ចប្រជុំទេសាភិបាលរង ធនាគារកណ្តាល និងហិរញ្ញវត្ថុអាស៊ាន (AFDM)
  • កិច្ចប្រជុំអគ្គនាយកគយអាស៊ាន (Customs DG)

៣. កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីកសិកម្ម និងរុក្ខាប្រម៉ាញ់ (AMAF)

  • កិច្ចប្រជុំឧត្តមមន្ត្រីនៃរដ្ឋមន្ត្រីអាស៊ានស្តីពីកសិកម្មនិងរុក្ខាប្រម៉ាញ់ (SOMAMAF)
  • ឧត្តមមន្ត្រីអាស៊ានស្តីពីរុក្ខាប្រម៉ាញ់

៤. កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីថាមពល

  • កិច្ចប្រជុំឧត្តមមន្រ្តីពីថាមពល

៥. កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានស្តីពីធនធានរ៉ែ

  • កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានស្តីពីធនធានរ៉ែ

៦. កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

  • គណៈកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

៧. កិច្ចប្រជុំរដ្ឋមន្ត្រីរដ្ឋអាស៊ានស្តីពីបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍

  • កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍
  • ក្រុមប្រឹក្សានិយ័តកម្មទូរគមនាគមន៍អាស៊ាន

៨. កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន

  • កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន
  • កិច្ចប្រជុំអង្គការទេសចរណ៍ជាតិអាស៊ាន
  • កិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីអភិវឌ្ឍអាងទន្លេមេគង្គ
  • គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីអំពីកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីអភិវឌ្ឍអាងទន្លេមេគង្គ
  • គណៈកម្មាធិការហិរញ្ញវត្ថុជាន់ខ្ពស់
  • មជ្ឈមណ្ឌលថាមពលអាស៊ាន
  • មជ្ឈមណ្ឌលអាស៊ាន ជប៉ុន នៅទីក្រុងតូក្យូ ។

គ. សហគមន៍សង្គម វប្បធម៌អាស៊ាន

  • រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន
  • កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន
  • រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ
  • កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ
  • កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអាស៊ាន
  • កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
  • គណៈកម្មាធិការអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន
  • ឧត្តមមន្ត្រីបរិស្ថានអាស៊ាន
  • សន្និសីទ នៃភាគីកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលដោយផ្សេងអ័ព្ទឆ្លងដែន
  • គណៈកម្មាធិការក្រោម សន្និសីទ នៃភាគីកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន​
  • កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន
  • កិច្ចប្រជុំឧត្តមមន្ត្រីស្តីពីការអភិវឌ្ឍសុខភាព
  • កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន
  • កិច្ចប្រជុំឧត្តមមន្ត្រីការងារ
  • គណៈកម្មការអាស៊ាន សម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពីកិច្ចការពារនឹងលើកកម្ពស់សិទ្ធិកម្មករទេសន្តរប្រវេសន៍
  • រដ្ឋមន្ត្រីអាស៊ានស្តីពីការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍជនបទ
  • កិច្ចប្រជុំឧត្តមមន្រ្តី ស្តពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍជនបទ
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាពសង្គមនិងអភិវឌ្ឍ
  • កិច្ចប្រជុំឧត្តមមន្រ្តីស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍ
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីយុវជនអាស៊ាន
  • កិច្ចប្រជុំឧត្តមមន្ត្រីស្តីពីយុវជន
  • សន្និសីទអាស៊ានស្តីពីបញ្ហាសេវាកម្មស៊ីវិល
  • មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះ
  • មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
  • មជ្ឈមណ្ឌលព័ត៌មានអាស៊ានស្តពីការរញ្ជួយដី
  • មជ្ឈមណ្ឌលព័ត៌មានអាស៊ានស្តីពីការរញ្ជួយដី
  • មជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន
  • បណ្តាញសាកលវិទ្យាល័យអាស៊ាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login