Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈសម្បត្តិគ្រូបង្រៀនមានដូចខាងក្រោម ៖

ក. រូបសម្បត្តិ

  • រាងកាយសមរម្យ
  • កំពស់សមរម្យ
  • សុខភាពល្អ
  • កាយសម្បទាមាំមួន

ខ. ចរិយាសម្បត្តិ

  • សុភាពរាបសារ ទន់ភ្លន់ ម៉ឺងម៉ាត់
  • សំដីពិរោះពិសារ សម្លៀកបំពាកសមរម្យជាគ្រូបង្រៀន
  • ចិត្តគំនិតស្មោះត្រង់ យុត្តិធម៌
  • មានមនសិការជាគ្រូបង្រៀន

គ. ចំណេះដឹង

  • ចំណេះដឹងទូលំទូលាយ
  • ចំណេះដឹងឯកទេសច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្រ្ត
  • ចំណេះដឹងគរុកោសល្យ និងមានវិធីសាស្រ្តបង្រៀនឲ្យប៉ិនប្រសប់

ឃ. ចំណេះធ្វើ

  • ទ្រឹស្តីត្រូវតែដើរទន្ទឹមជាមួយនិងការអនុវត្ត
  • ចំណេះរស់នៅជាគម្រូល្អនៅក្នុងគ្រួសារ សាលារៀន និងសង្គម

សកម្មភាពគ្រូបង្រៀនមានដូចខាងក្រោម៖

  • យកចិត្តទុកដាក់ដល់សិស្ស
  • មានទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ និងសង្គម
  • បង្រៀនឲ្យបានត្រឹមត្រូវ
  • អនុវត្តកម្មវិធីសិក្សាឲ្យបានចប់
  • ធ្វើកិច្ចតែងការបង្រៀនជាប្រចាំ និងមានលក្ខណៈជាវិធីសាស្រ្ត
  • គោរពពេលវេលាក្នុងពេលបង្រៀនឲ្យបានទៀទាត់
  • សាមគ្គីភាពល្អជាមួយបុគ្គលិកសិក្សា និងជាមួយគណៈគ្រប់គ្រង
  • ចូលរួមករាល់សកម្មភាពសង្គម
  • អនុវត្តឲ្យបានល្អនូវការណែនាំរបស់ថ្នាក់លើដែលបានដាក់ឲ្យបាន
  • គោរពគោលមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login