Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រហ្មញ្ញសាសនា គឺជាសាសនារបស់ព្រះព្រហ្មឬសាសនាតមកពីព្រះព្រហ្ម ដែលមានពួកព្រាហ្មណ៍ប្រកាន់ខ្លួនថាជាបុត្ររបស់ព្រះព្រហ្មកាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា “សាសនាព្រាហណ៍”។ តាមការស្រាវជ្រាវខាងប្រវត្តិសាស្រ្តគេបានដឹងថា សាសនាព្រាហ្មណ៍នេះត្រូវបាននាំចូលប្រទេសឥណ្ឌាដោយពួកអារ្យ ឬអារ្យ័ន។ កាលពីដើម ជនជាតិអារ្យបានរស់នៅតំបន់ ក្នុងភូមិភាគ និងខ្ពង់រាប ដែលគេចាត់ទុកជាដំបូងពិភពលោកនៅតាមឆ្នេរសមុទ្រ និងឆ្នេរសមុទ្រ។ ភូមិភាគទាំងនេះជាលំនៅស្ថាននៃសាខាមួយធំនៃមនុស្សបូរាណហៅអារ្យនេះឯង។ បន្ទាប់មកពួកអារ្យបានចូលលុកលុយប្រទេសអឺរ៉ុបមួយផ្នែក ហើយមួយផ្នែកទៀតចូលលុកលុយប្រទេសឥណ្ឌាភាគខាងជើងប្រមាណជា១៥០០ឆ្នាំមុនគ្រិស្តសករាជ។ ដូច្នេះហើយ ទើបគេចាត់ទុកពួកអារ្យជាបុព្វបុរសនៃអំបូរឥណ្ឌាអឹរ៉ុប។ នៅប្រទេសឥណ្ឌាពួកទ្រាវិឌ ដែលជាម្ចាស់ស្រុកបានខិតខំស៊ូច្បាំងណាស់ដែរ ប៉ុន្តែពុំអាចយកជ័យជំនះបានដោយសារពួកអារ្យមានគ្រឿងចម្បាំងជំនាញៗជាងដូចជារថចម្បាំងទឹកដោយសេះមួយ ឬសេះពីរ​ឬសេះច្រើនជាងដើម។ ពួកអារ្យក៏ចូលមកគ្រប់គ្រងពួកទ្រាវិឌ ហើយក៏បានចាប់ផ្សាយលទ្ធិសាសនាតាំងពីពេលនោះមក។ ឯពួកព្រាហ្មណ៍ដែលមានការថែរក្សា និងផ្សាយលទ្ធិសាសនានេះក៏បានរៀបចំកែខៃផ្លាស់ប្តូរទស្សនៈទ្រឹស្តីអោយកាន់តែប្រសើរឡើងតាមការនិយមរាប់អានក្នុងសម័យនីមួយៗថែមទៀត។ ព្រាហ្មណ៍សាសនា ទំនងបានផ្សាយចូលមកដល់ប្រទេសខ្មែរយើងមុនពុទ្ធសាសនា នៅដើមសតវត្សរ៍ទីមួយនៃគ.ស តាមរយៈពួកឈ្មួញឥណ្ឌាដែលធ្វើដំណើរតាមសំពៅមកទាក់ទងលក់ដូរជាមួយអ្នកស្រុក។ ដោយពួកឈ្មួញទាំងនោះច្រើនតែជាអ្នកចេះដឹងខាងព្រាហ្មណ៍សាសនាផងហើយដោយមានឈ្មួញខ្លះបានរៀបការជាមួយស្រីខ្មែរផង ម្ល៉ោះ​ហើយឥទ្ធិពលសាសនាព្រាហ្មណ៍ក៏បានជ្រូតជ្រាបយ៉ាងខ្លាំងទៅលើជនជាតិខ្មែរយើង។ ម៉្យាងទៀត យើងបានដឹងតាមប្រវត្តិសាស្រ្តថា កាលនោះប្រទេសខ្មែរយើងគ្រប់គ្រងដោយព្រះនាង លីវ យី ហើយមានស្តេចឥណ្ឌាព្រះនាងហ៊ុន ទៀន បានលើកទ័ពមកច្បាំងដណ្តើមយកទឹកដីខ្មែរ។ ក្រោយដែលមានជ័យជំនះលើព្រះនាងលីវ យី ព្រះបាទហ៊ុន ទៀនក៏បានរៀបអភិសេកក្សត្រីអង្គនេះជាអគ្គមហេសី ហើយបានប្រកាសតាំងខ្លួនជាស្តេចព្រមទាំងបានរៀបចំទឹកដីខ្មែរតាមទស្សនៈពួកឥណ្ឌា(បែបព្រាហ្មណ៍) ថែមទៀតម្ល៉ោះហើយលទ្ធិព្រាហ្មណ៍ក៏រីកដុះដាលឡើងជាលំដាប់។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login