Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- លោកបើកអាជីវកម្មនេះតាំងពីពេលណាមក ? ផ្តើមឡើងដោយទុនប៉ុន្មាន និងរីកចម្រើនដល់កម្រិតណាដែរ ?

២២- លោកសម្រេចចិត្តចាប់យកអាជីវកម្មនេះតើមានប្រតិកម្មបែបណាពីមិត្តភក្តិ និងអ្នកនៅជុំវិញលោក ?

២៣- អ្វីគឺជាភាពផ្សេងគ្នារវាងការងារពីមុន និងការធ្វើអាជីវកម្មផ្ទាល់ខ្លួន ?

២៤- លោកអាចប្រៀបធៀបពីចំណូលក្នុងអំឡុងពេលបម្រើការងារ និងការធ្វើអាជីវកម្មផ្ទាល់ខ្លួនបានទេ ?

២៥- ហេតុអ្វីលោកមិនចាប់អារម្មណ៍យកអាជីវកម្មផ្សេង ? ដូចជាភោជនីយដ្ឋាន ?

២៦- តើលោកមានសហការជាមួយក្រុមហ៊ុនផ្សេងដែរឬទេ ឬកំពុងស្វែងរកដៃគូផ្សេងដែរ ?

២៧- លោកយល់ថាការធ្វើអាជីវកម្មមួយទទួលបានជោគជ័យទាមទារនូវអ្វីខ្លះ ?

២៨- ពេលអនាគតតើលោកមានគម្រោងពង្រីកអាជីវកម្មនេះឬមានគំនិតចង់ប្ដូរអាជីវកម្មនេះដែរឬទេ ?

ចម្លើយ

២១- ខ្ញុំបានបើកអាជីវកម្មនេះតាំងពីចុងឆ្នាំ២០០៧ មកម្ល៉េះ ។ ដំបូងឡើយមានទុនតែជា២ពាន់ដុល្លា ម៉ូតូមួយគ្រឿងនិងរ៉ឺម៉កមួយគ្រឿងប៉ុណ្ណោះ ដើម្បីប្រើសម្រាប់ដឹកជញ្ជូនរបស់របរអេតចាយ ។ ខណៈពេលនោះ ខ្ញុំបានឲ្យប្អូនស្រីរបស់ខ្ញុំជាអ្នកមើលការខុសត្រូវ ចំណែកខ្ញុំជាអ្នកផ្តល់ទុន និងឆ្លៀតពេលជួយផងដែរនៅពេលទំនេរពីការងារ លុះមកដល់ខែមីនាឆ្នាំ២០១១ ខ្ញុំបានលាឈប់ពីការងារមកគ្រប់គ្រងលើអាជីវកម្មនេះផ្ទាល់តែម្តង ។ បើគិតពីឆ្នាំ២០០៧រហូតមក ដល់ឆ្នាំ២០១០ យើងមានទុនជាង១០ម៉ឺុនដុល្លា ក្នុងនោះមានរថយន្តដឹកទំនិញ៥គ្រឿង និងមានកម្មករ៣០នាក់ ។

២២- ពេលដែលខ្ញុំសម្រេចចិត្តចាប់យកអាជីវកម្មនេះពីដំបូងមិត្តភក្តិរបស់ខ្ញុំគេស្តាប់ឬគេភ្ញាក់ផ្អើលដែរ ហើយភាគច្រើនគេសើច ប៉ុន្តែគេសើចនោះមិនមានបំណងចំអកទេ ដោយគ្រាន់តែគេគិតថាជាគំនិតមួយប្លែក និងថ្មីហើយក្រោយមកគេក៏នាំគ្នាអបអរសាទរ ។

២៣- ការធ្វើអាជីវកម្មទាមទារការទទួលខុសត្រូវ និងការសម្រេចចិត្តខ្ពស់ ហើយអ្វីដែលយើងត្រូវធ្វើគឺមិនមានអ្នកណាប្រាប់យើងឡើយ ដូច្នេះយើងត្រូវដឹងថាថ្ងៃនេះយើងត្រូវធ្វើអ្វីខ្លះ ចំណាយលើអ្វីខ្លះ តើការចំណាយនោះវាចំណេញដែរឬទេ ? តែបើយើងធ្វើខុស គឺវាទាក់ទងនឹងលុយ និងអនាគតរបស់យើង ពេលនោះគឺយើងត្រូវដួលតែម្តង ហើយបើយើងសម្រេចចិត្តត្រូវគឺត្រូវ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន ។ បើយើងបម្រើការងារឲ្យគេវិញ យើងមានមេប្រាប់ពីលើ ។ ជាក់ស្តែងបើយើងសម្រេចចិត្តលើគម្រោងអ្វីមួយ យើងអាចធ្វើឡើងវិញបានហើយយើងនៅតែមានប្រាក់ខែ យើងត្រូវតែមានលុយដោយគ្មានការព្រួយបារម្ភ ។

២៤- ការធ្វើអាជីវកម្មយើងត្រូវការទុនបង្វិល ដូច្នេះយើងពិបាកនឹងប្រៀបធៀបនឹងចំណូលការងារពីមុន ដោយសារតែមុខរបររកស៊ីនេះមានការចូលរួមច្រើនពីបងប្អូនរបស់ខ្ញុំ ដែលទាមទារប្រើកម្លាំងច្រើនតែបើខ្ញុំធ្វើការវិញចំណូលបានមកគឺបានតែខ្ញុំម្នាក់ឯង តែខ្ញុំសង្ឃឹមថាពេលខាងមុខវានឹងល្អជាងការងារពីមុន ។

២៥- ដោយសារតែខ្ញុំមិនសូវមានទុនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្មផ្សេង ចំណែកអាជីវកម្មនេះត្រូវការទុនតិចដែរ ដំបូងឡើយខ្ញុំមានទន់ត្រឹមតែ ២ពាន់ដុល្លារ ។ បើយើងបើកភោជនីយដ្ឋាន យើងត្រូវការទុនច្រើនហើយបើយើងធ្វើត្រូវនោះយើងនឹងចំណេញ ។ ច្រើនតែដោយឡែកអាជីវកម្មអេតចាយនេះមានហានិភ័យតិចតួចបំផុត ព្រោះវាជាផលិតផលវិបត្តិជាពិសេសរបស់អេតចាយនេះមិនចេះសល់នោះទេ គឺមានគេត្រូវការច្រើន ។ ខ្ញុំគិតថាសម្រាប់អ្នកដែលមានវ័យក្មេងអាចប្រកបអាជីវកម្មដែលមានទុនតិច បន្ទាប់មកយើងអាចពង្រីកបន្ថែមទៀតបាន រួចហើយយើងអាចរកលុយបន្ថែមតាមរយៈយើងស្គាល់គេ ឬក៏ដៃគូបន្ថែម ។

២៦- ការបើកអាជីវកម្មនេះមិនត្រូវមានការចូលរួមទុនពីក្រុមហ៊ុនណាមួយនៅឡើយទេ ប៉ុន្តែឥឡូវយើង កំពុងស្វែងរកដៃគូវិនិយោគដែលមានទុនមកចូលរួមជាមួយយើង ។

២៧- ការរកស៊ីសំខាន់បំផុត គឺជាការសម្រេចចិត្តហើយយើងត្រូវតែហ៊ាន កាលណាយើងហ៊ានមានន័យថា យើងយល់ពីស្ថានភាពច្បាស់ បន្ទាប់មកទៀតយើងត្រូវមើលទុនរបស់យើង តែបើសិនយើងថាតើយើងត្រូវឈរជើងបានរយៈពេលប៉ុន្មាន ? ឧទាហរណ៍ បើបើកភោជនីយដ្ឋានមួយយើងមិនមានទុនសម្រាប់ទប់ពី ៦ ខែទៅ១ ឆ្នាំទេពេលលក់មិនដាច់សោះ គឺយើងទៅមិនរួចឡើយមុខរបរអេតចាយវិញ ពេលចាប់ផ្ដើមដំបូងវាមិនមានបញ្ហាចោទនោះទេ ប៉ុន្តែយើងត្រូវការមនុស្សដែលយើងទុកចិត្ត ដូចជាអ្នកចុះទៅទិញរបស់យើងត្រូវចេះតថ្លៃ ព្រោះអេតចាយចំណេញតិចតួច ដូច្នេះខ្ញុំគិតថាធនធានមនុស្សក៏ជាកត្តាសំខាន់សម្រាប់ឲ្យយើងទទួលបានជោគជ័យដែរ ។

២៨- យើងកំពុងតែមានគម្រោងពង្រីកអាជីវកម្មនេះឲ្យកាន់តែរីកចម្រើន ប៉ុន្តែយើងក៏មានគំនិតបើកអាជីវកម្មផ្សេងៗទៀតដែលនាពេលអនាគត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login