Ask
Websites Login
ពីប្រធានបទៈបច្ចុប្បន្ន រាជរដ្ឋាភិបាល សុវត្ថិភាព ការអនុវត្តគោលនយោបាយ
ដោយ: Khmer Literature ​ នៅ 2018-02-04

បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។


ក.តើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរួមមានគោលនយោបាយអ្វីខ្លះ? ចូររៀបរាប់។ ខ.ប្រសិនបើភូមិ-ឃុំទប់ស្កាត់មិនបាន តើបាតុភូតអវិជ្ជមាននីមួយៗផ្លល់ផលវិបាកអ្វីខ្លះ? គ.តើនរណាខ្លះ ឬស្ថានប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព? ឃ.តើអ្នកយល់យ៉ាងណាចំពោះការដាក់ឱ្យអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព?
By: Khmer Literature on 2018-02-04
1293 1 comments:0 0

Answer 1


user icon Khmer Literature 2018-02-04

ក.ការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នគឺ៖

  • គ្មានអំពើចោរកម្ម លួច ប្លន់ ឆក់
  • គ្មានក្មេងទំនើងគ្រប់ប្រភេទ
  • គ្មានល្បែងស៊ីសងគ្រប់ប្រភេទគ្មានអំពើហិស្សានិងគ្មានបទល្មើសគ្រប់ប្រភេទ
  • គ្មានការជួញដូរគ្រឿងញៀនចែកចាយនិងផលិត
  • គ្មានការជួញដូរកុមា ពេស្យាចារ និង គ្មានការជួញដូរមនុស្ស

ខ.ប្រសិនបើភូមិ-ឃុំទប់ស្កាត់មិនបាន បាតុភូតអវិជ្ជមាននីមួយៗនឹងកើតឡើងដូចខាងក្រោម៖

  • ចោរកម្ម៖ លួច ប្លន់ ចាប់ជំរិត ការលួចកម្មសិទ្ធិបញ្ញា និង ការលួចផលិតទំនិញក្លែងក្លាយ
  • គ្រឿងញៀន៖ មានដាំ ការផលិត ចរាចរណ៍ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀន រួមទាំងការសេពសុរា ហូសកម្រិតរហូតដល់បាត់បង់ស្មារតី
  • ភាពអនាចារ៖ ការរកស៊ី ការជួញដូរ ការធ្វើអាជីវកម្មផ្លូវភេទ ពេស្យាចារួមទាំងទ្វេពន្ធ ការផិតក្បត់ ការសាហាយស្មន់ ការរំលោភសេពសន្ទវៈ អំពើអាសអាភាសតាមទីសាធាណៈ និងអំពើហិង្សាក្នុងគ្រួសារ
  • ក្មេងទំនើង៖ ក្មេងពាល ក្មេងស្ទេវ បង្កចលាចល ឬអំពើពាលាអាវាសែ ការបង្ករឿង ការកាប់ចាក់ ការបំផ្លាញ ទ្រព្យសម្បត្តិ
  • ល្បែងស៊ីសង៖ ល្បែងពាលាអាវាសែ បៀរ អាប៉ោង កើតឡើងគ្រប់ទីកន្លែង

គ.ប៉ុស្តិ៍នគរបាលស្ថិតនៅក្រោមឱវាទផ្ទាល់របស់មេឃុំ-ចៅសង្កាត់និងស្ថិតនៅក្រោមការដឹកនាំជំនាញផ្ទាល់ពី អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ មានតួនាទី​ ការពារសណ្តាប់ធ្នាប់សាធារណៈ និងសវត្ថិភាពក្នុងឃុំ-សង្កាត់់។

  • ក្រសួងមហាផ្ទៃរៀបចំលេខាធិការដ្ឋាននិងក្រុមការងារថ្នាក់ជាតិដើម្បីសហការជាមួយគណៈបញ្ជាការរដ្ឋបាលឯកភាព គ្រប់ថ្នាក់និងចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
  • ក្រុមប្រក្សាឃុំ សង្កាត់ ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • អភិបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត
  • គណបក្សនយោបាយ អង្គការជាតិ អង្គការអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន ត្រូវចូលរួមសហការគ្នា ដើម្បីធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាព
  • ពលរដ្ឋម្នាក់ៗ

      ១.ត្រូវរាយការណ៍ពីកន្លែងលាក់ខ្លូនរបស់ជនខិលខូច ឧ.ឧក្រិដ្ឋជន

      ២.ត្រូវហ៊ាននិយាយការពិតពីអ្វីដែលកើតមានឡើងភូមិរបស់ខ្លួន

      ៣.ត្រូវទូរស័ព្ទឱ្យកម្លាំងសមត្ថកិច្ចបានដឹងពីកន្លែងលាក់និងលក់គ្រឿងញៀន

      ៤.ត្រូវសហការជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋឱ្យបានល្អ

      ៥.ត្រូវគោរពច្បាប់ប្រទេសខ្លូនឱ្យបានត្រឹមត្រូវ

      ៦.ត្រូវមានភ្នាក់ងារអចិន្ត្រៃយ៍ក្នុងការត្រូតពិនិត្យជាប្រចាំថ្ងៃ

ដូចនេះ ដើម្បីឱ្យមានឃុំ-សង្កាត់មានសុវត្ថិភាពប្រជាពលរដ្ឋម្នាក់ៗត្រូវរួមគ្នា លប់បំផុតសកម្មភាពដូចជា៖

      ១.លូចឆក់ ប្លន់ គ្រប់ប្រភេទ

      ២.ការផលិតជួញដូរមនុស្សនិងអំពើអានាចារគ្រប់ប្រភេទ

      ៣.ក្មេងទំនើងនិងអំពើហិង្សា

  • ការលេងល្បែងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ឃ.សារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពមានដូចខាងក្រោម៖

  • ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនាំឱ្យសង្គមជាតិមានសុវត្ថិភាព សេដ្ឋកិច្ចជាតិលូតលាស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសម្បូរសប្បាយ ចំណូលផលទុនជាតិកើន (បន្ថយចំណាយលើការព្យាបាល ឬ ទិញឱសថ កាត់បន្ថយការជួសជុលទ្រព្យសម្បតិ្តគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ បង្កើនផលិតករ និងផលិតភាព បង្កើននចំណូលផ្នែក ទេសចរណ៍...
  • ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្តើមចេញពីភាពស្ងងស្ងាត់របស់បុគ្គលគ្រប់រូប(បុគ្គលស្ងប់ គ្រូសារស្ងប់ សហគមន៍ សង្គមជាតិស្ងប់ សន្តិភាពពិភពលោក)
  • ប្រសិទ្ធភាពនៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាវិធានការមិនអាចខ្វះបាន និងជាមូលដ្ឋានគន្លឹះនៃ ការកសាងសង្គមជាតិ និងអភិវឌ្ឃសង្គមកម្ពុជាយើងលើគ្រប់វិស័យ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login