Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

          នៅក្នុងផ្ទះមួយប្រក់ក្បឿងមួយខ្នង តាចឹម ដែលជាឪពុក ចៅចិត្រ នៅស្រុកស្វាយប៉ោខែបាត់ដំបងជាត្រកួនសិរីពង្សកំពុងតែដេកស្តូកស្តឹង នៅលើគ្រែទោះបីលោកគ្រូពេទ្យស្អាតំប្រឹងព្យាបាលយ៉ាងណា ក៏ពុំអាចជាសះស្បើយឡើយ ។ មុននិងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគាថាមួយថា « អត្តាហិ អត្តនោ នាថោ » ។

          ក្រោយឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃលិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក ។ បានសំបុត្រពីគ្រូពេទ្យស្អាត ហើយចៅចិត្រក៏ធ្វើដំណើរទៅបរប៉ៃលិន ហើយក៏បានលោកហ្លួងរតនៈសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មករត្បួង ។

          តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូង ឥតមានខ្ជិលច្រអូសឬទម្រន់ឡើយ ជាហេតុបណ្តាលឲ្យលោកហ្លួង រតនសម្បត្តិ ពេញចិត្តយ៉ាងខ្លាំង ។ ចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា​ ។ យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យ នៅក្នុងខ្ទមរបស់ខ្លួន ។ សំឡេងចម្រៀងធ្វើឲ្យឃុននារី ដែលបានចុះមកកម្សានក្នុងសួនឬទ្រាំពីរោះមិនបានក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ ។​ឃុននារី និងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងៗខ្លួន ។

          លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រនៅជីកត្បូង គេមានភព្វបានជួយវៃឡានម្ចាស់របស់គេ ដែលបម្រុងទៅស្រុកសង្កែទទួលលោកបាឡាត់ស្រុក ។ តាសុនអ្នកបើករថយន្ត កាលបើឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ ។ លោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្រជំនួសតាសុន  ។

          ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្រ្តកដើរតាមក្រោយឃុននារីទៅផ្សារទិញឥវ៉ាន់... ។ ទិញអីវ៉ាន់សព្វគ្រប់អស់ហើយ ឃុននារីនិងចៅចិត្រក៏ត្រឡប់ក៏ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ ។ តែអកុសលមកដល់ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះម្នាក់ៗសុទ្ធតែប្រចណ្ឌទៅលើសម្រស់នារីឃុននារី ។

          ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តង់គ្នារហូតយល់ចិត្តយល់ថ្លើមគ្នាខ្លះ ។ រំពេចនោះស្រាប់តែមានចោរមួយក្រុមចេញមកប្លន់ ។ ចៅចិត្របានតតាំងប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវបួសជាច្រើននាក់ ចំណែកចៅចិត្រក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី ។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យ ដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ ។ ដោយការខិតខំព្យាបាលជំងឺគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ ។ ចាប់តាំងពីថ្ងៃនោះមក ចៅចិត្រ និងឃុននារី ក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិតឆ្មើងឆ្មៃរបស់ ឃុន​នារី ក៏សាបសូន្យក្នុងគ្រានោះដែរ ៕​

          ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិ ក៏បានតែងតាំងចៅចិត្រឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បួងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ ។

          ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែ បាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិ ដើម្បីសុំទិញត្បូង ។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តុង ជីកត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ ។ ដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់នាងងឃុននារីរំលោភ ។ ចៅចិត្រមកទាន់វាយលោកបាឡាត់ដួល... ។ លោករតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់ តែបានព្រមានឈប់ឲ្យមកជាន់ទីនេះទៀត​ ។

          ក្នុងរាត្រីនេះ វេលាដែលចៅចិត្រកំពុងអណ្តែតអារម្មណ៍ក្នុងបន្ទុបស្រាប់តែឮសំឡេងចោរ ចូលមកប្លន់ផ្ទះលោករតនៈ  ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះលោករតនៈ ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ​ឯចៅចិត្រឡើងទៅលើផ្ទះប្រទះមេចោរគឹថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរ ទើបអាចសម្លាប់ចោរនេះបាន ។ ចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត ។

          គំនរគុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រ ធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាងដោយលោកមើលឃើញពីទឹកចិត្តស្មោះស្មគ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនសម្បត្តិក៏បានរៀបចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែងទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្ត ។​គូជីវីតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយសុខក្សោមក្សាន្តកើតជាកូនពូនជាចៅរៀងទៅ ។                             



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login