Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-03 12:03

អ.ស.ប មានឈ្មោះពេញថា អង្គការសហប្រជាជាតិ។ ស្ថាប័ននេះមានតួនាទី៖

  • ស្វែងរក និងថែរក្សាខ្ជាប់ខ្ជួន នូវសន្តិភាពពិភពលោក
  • ពង្រីកទំនាក់ទំនងជាតិនានា
  • រួមកម្លាំងសហប្រតិបត្តិការអន្តរជាតិ
  • រៀបចំស្ថាប័នឯកទេសសំរាប់សហប្រតិបត្តិការអន្តរជាតិដែលបានសំរេចដូចបំណង

ផ្នែកនៃអង្គការសហប្រជាជាតិដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកគឺ អង្គការ យូណេស្កូ

ការដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមានផលប្រយោជន៍ដូចជា៖

  • អង្គរការសហប្រជាជាតិជួយការពារ និងជួសជុលឡើងវិញ
  • អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកឲ្យ
  • លើកតំកើនកេរ្តិ៍ឈ្មោះប្រទេសខ្មែរឲ្យកាន់តែល្បីល្បាញ
  • លើកស្ទួយស្ថាបត្យាកម្មដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
  • ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ធឺ
  • បង្កើតការងារដល់ប្រជាពលរដ្ឋដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរទាំងនោះ
  • បង្កើនចំណូលរដ្ឋតាមរយៈទេសចរដែលជាឧស្សាហកម្មគ្មានផ្សែង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login