Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-08-15 07:46

ការប្រើប្រាស់ន័យពាក្យសព្ទ និងន័យវេយ្យាករណ៍មានលក្ខណៈខុសគ្នាដូចតទៅៈ

  • ន័យពាក្យសព្ទ គឺជាន័យដោយឡែករបស់ពាក្យ គឺជាន័យពិសេសដោយឡែករបស់ពាក្យនីមួយៗជាប្រាកដដាច់ខាត ។ មានន័យថាន័យពាក្យសព្ទ គឺជាន័យង្ហាញឲ្យឃើញពីអត្ថន័យរបស់ពាក្យណាមួយ ឬក៏អាចនិយាយបានថាជាសេចក្តីពន្យល់របស់ពាក្យណាមួយ ។ ន័យពាក្យសព្ទ ជាន័យដែលកើតឡើងដោយសន្មត ពោលគឺឃើញយ៉ាងម៉េចពន្យល់ដូច្នោះ ។ នៅក្នុងភាសាវិទ្យា័យពាក្យសព្ទគេហៅថាន័យកម្មវិស័យ ( ន័យអត្ថានុរូប ) ជាន័យដែលគេពន្យល់ដោយត្រង់តាមវចនានុក្រម ការពន្យល់មានលក្ខណតថ ។ ឧទាហរណ៍ៈ ពាក្យសព្ទនៃពាក្យ « ភាសា » គឺសម្តីពាក្យ ។
  • ន័យវេយ្យាករណ៍ គឺជាន័យវេយ្យាករណ៍គឺជាការពន្យល់ណែនាំ ហេតុ ដំណើរ ទំនង លំនាំ ប្រកបដោយភាពច្បាស់លាស់ប្រាកដទៅលើថ្នាក់នៃពាក្យ អត្ថន័យនៃពាក្យ និងបរិបទនៃពាក្យ កន្សោមពាក្យ ឬនៅក្នុងសម្ពន្ធនៃល្បះដែលបានប្រើនោះ ។ គេអាចនិយាយម្យ៉ាងទៀតថាន័យវេយ្យាករណ៍គឺជាន័យរូបន័យទូទៅ បង្ហាញឲ្យឃើញនូវពាក្យណាមួយនោះអំពីផ្នែក ខ្លឹមសារ និងរូបរាងន័យវេយ្យាករណ៍មិនមែនត្រឹមតែស្តែងឡើងក្នុងពាក្យ​ និងរូបរាងពាក្យប៉ុណ្ណោះទេ តែថែមទាំងស្តេងឡើងក្នុងបន្សំពាក្យ និងល្បះនិយាយរួម ។  ន័យប្រាប់វត្ថុ ន័យប្រាប់គុណភាពនិងលក្ខណៈន័យប្រាប់សសកម្មភាព គឺជាបណ្តាន័យវេយ្យាករណ៍របស់នាម គុណនាម កិរិយាសព្ទ ។ ន័យវេយ្យាករណ៍ មានការកំណត់ថ្នាក់ពាក្យ ។ ន័យវេយ្យាករណ៍អាចមានច្រើនពេលវាចូលរួមសហបទ និងបរិបទ ( ន័យអត្ថប្បដិរូប ) ។ ន័យវេយ្យាករណ៍ជាន័យទាំងឡាយដែលក្រៅពីន័យពាក្យសព្ទ ។ នៅក្នុងភាសាវិទ្យាគេហៅថា ប្រភេទនេះថា​​ន័យ កម្មវិស័យ ន័យអញ្ញថា យោបោង ។ ឧទាហរណ៍ៈ ស្ពានមេត្រី ( ន ) សម្ពន្ធភាព ,មុខក្រាស ( គុ ) ឥតអៀនខ្មាស ,ឆ្លងទន្លេ ( កិ ) សម្រាលកូន , ស្ទាក់ស្ទ័រ ( គុ.កិ ) រួញរា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login