Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2019-08-29 08:54

លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានៈ

  • សិទ្ធិ និងសេរីភាពគឺសំដៅលើអ្វីៗដែលមនុស្សធ្វើដោយគ្មានការគៀបសង្កត់ និងបង្ខិតបង្ខំ
  • សេរីភាពខាងសារព័ត៌មាននិងការបញ្ចេញមតិៈ សេរីភាពខាងសារព័ត៌មាន តាមរយៈប្រព័ន្ធឃោសនាដោយគ្មានការជ្រៀយជ្រែក និងភិតភ័យ
  • ការបង្កើតគណបក្សនយោបាយៈ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបង្កើតសមាគម អង្គការ ឬគណបក្សនយោបាយ
  • ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ៈ ពលរដ្ឋមានសិទ្ធិទាមទារក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ទៅធ្វើការក្នុងរដ្ឋសភា រដ្ឋាភិបាល ដើម្បីបំរើប្រយោជន៍រួម
  • ការបង្កើត ប្រព័ន្ធពហុបក្សៈ ត្រូវទទូលស្គាល់ទស្សនៈពហុបក្ស និងចេះទទួលស្គាល់រាល់ទស្សនៈដែលបានសម្តែងចេញ និងមិនមែនសុទ្ធតែដូចគ្នា
  • ការបែងចែកអំណាចដាច់ពីគ្នា គឺអំណាចទាំងបីត្រូវបាន បែងចែកដាច់ចេញពីគ្នាគឺៈ អំណាចនីតិប្បញ្ញត្តិ ( រដ្ឋសភា ព្រឹទ្ធសភា ),អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល ) , អំណាចតុលាការ ( អង្គចៅក្រមនិងក្រុមជំនុំជម្រះ ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login