Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិទ្ធិនយោបាយសំដៅលើការចូលរួមចំណែកនៅក្នុងឆាកនយោបាយការចូលរូមចំណែកក្នុងកិច្ចការសង្គមផ្សេងៗ និងការចូលរួមកំណត់ជោគវាសនាប្រទេសជាតិ ។ សិទ្ធិនយោបាយមានៈ

  • សិទ្ធិចូលរួមបោះឆ្នោតៈ ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោត ( ឧទាហរណ៍ៈ ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត និងអាចឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា ដោយអនុវត្តស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត )
  • សិទ្ធិក្នុងការបញ្ចេញមតិៈ ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់របស់ខ្លួនក្នុងការចូលរួមជាមួយសង្គមដូចជា ការទិទៀន កែលម្អ ស្ថាបនា ក្នុងន័យកសាង និងអភិវឌ្ឍន៍សង្គមតាមរយៈវេទិកាផ្សេងៗ ឬតាមរយៈតំណាងរបស់ខ្លួនមាន រដ្ឋសភាព្រឹទ្ធសភាជាដើម មិនតែប៉ុណ្ណោះប្រជាពលរដ្ឋមានសិទ្ធិក្នុងការសរសេរនិងបោះពុម្ពផ្សាយប៉ុន្តែត្រូវគោរពដល់សិទ្ធិអ្នកដទៃ និងក្រមសីលធម៌វិជ្ជាជិវៈ
  • សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ និងសិទ្ធិចួលរួមក្នុងឆាកនយោបាយៈ ប្រជាពលរដ្ឋទូទៅមានសិទ្ធិបង្កើតនូវបក្ស សិទ្ធិចូលរួមជាសមាជិកគាំទ្រក្នុងបក្សនយោបាយនិងសិទ្ធិធ្វើយុទ្ធនាការសម្រាប់បក្សដែលខ្លួនពេញចិត្ត
  • សិទ្ធិក្នុងការបង្កើតអង្គការសហជីពឬសមាគមៈ ប្រជាពលរដ្ឋ ទាំងពីរភេទមានសិទ្ធិបង្កើត និងចូលជាសមាជិកអង្គការសហជីពផ្សេងៗដែលខ្លួនពេញចិត្ត ហើយរាល់ការរៀបចំបង្កើត និងការប្រព្រឹត្តទៅស្ថិតនៅក្នុងការកំណត់នៃច្បាប់
  • សិទ្ធិធ្វើកូដកម្មៈ បាតុកម្មអហិង្សាផ្សេងៗត្រូវតែគោរព និងមានការអនុញ្ញាតពីអាជ្ញាធរដែនដី
  • សិទ្ធិចូលរួមប្រជុំដោយសេរីៈ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមប្រជុំក្នុងវេទិការផ្សេងៗដោយសេរី និងដោយសន្តិវិធី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login