Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើមានចំណុចសំខាន់អ្វីខ្លះ ដែលអាចបញ្ជាក់ថា កម្ពុជាមានការធានានូវសិទ្ធិមនុស្ស ? ការធានានោះមានអ្វីខ្លះ ?

៥២- តើអ្វីជាមូលដ្ឋានគ្រឹះនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន ?

៥៣- តើមានប្រការ និងមាត្រាណាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលមិនអាចធ្វើវិសោធនកម្មបាន ?

៥៤- តើប្រទេសកម្ពុជាបច្ចុប្បន្នប្រកាន់របបនយោបាយអ្វី ? ដោយសារមូលហេតុអ្វី ?

៥៥- តើអ្វីដែលបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្នប្រកាន់របបនយោបាយ ?

ចម្លើយ

៥១- មានចំណុចដូចខាងក្រោមដែលអាចបញ្ជាក់ថា កម្ពុជាមានការធានានូវសិទ្ធិមនុស្ស ៖

  • រដ្ឋធម្មនុញ្ញកម្ពុជាបានទទួលស្គាល់និងគោរពសិទ្ធិមនុស្សចែងក្នុងសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កតិកាសញ្ញា អនុសញ្ញានានាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង កុមារ ។
  • ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយ៍កិច្ចដូចៗគ្នាទាំងអស់ដោយឥត ប្រកាន់ឋានៈ សង្គម ធនធានអ្វីឡើយ ។
  • ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃ
  • ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត សេរីភាព និង សន្តិសុខផ្ទាល់ខ្លួន ដោយមិនឲ្យមានការប្រហារជីវិត
  • ទទួលបាននូវសិទ្ធិពលរដ្ឋសំខាន់ៗទាំង៥ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង សិទ្ធិបុគ្គល
  • សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ
  • ទទួលបានសិទ្ធិបុគ្គលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ មាត្រា៣៨ ៣៩ ៤០ ៤១ និង ៤៦ ។

៥២- មូលដ្ឋានគ្រឹះនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នមានដូចជា ៖

  • នយោបាយបង្រួបបង្រួមជាតិរបស់គ្រប់គូភាគីជំលោះនៃបក្សខ្មែរទាំងបួន នរោត្តម សីហនុ, ស៊ីន សាន , ប៉ុល ពត និង ភាគីគ្រប់គ្រងប្រទេសរបស់របប “សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ឬ សម័យរដ្ឋកម្ពុជា” ។
  • ស្រះស្រលរួមគ្នាបង្កើតកិច្ចព្រមព្រៀងនយោបាយរួមមួយ នៅទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១
  • ផ្អែកលើកិច្ចព្រមព្រៀងប៉ារីសជាមូលដ្ឋានសភាធម្មនុញ្ញរៀបរៀងរដ្ឋធម្មនុញ្ញឈរលើចំណុចសំខាន់ ៥ គឺ ៖

         - ប្រទេសកម្ពុជាត្រូវគោរពសិទ្ធិមនុស្ស

         - ប្រទេសកម្ពុជាត្រូវប្រកាន់របបនយោបាយអព្យាក្រឹត្យ

         - អំណាចរដ្ឋត្រូវបែងចែកឲ្យដាច់ពីគ្នា និង កាន់កាប់ដោយអង្គការខុសៗគ្នាដោយឈរលើគោលការណ៍នៃការបែងចែកអំណាច ។

         - ប្រទេសកម្ពុជាអនុវត្ត លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស

         - អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋប្រគល់អំណាចទាំងអស់នេះទៅឲ្យស្ថាប័នរដ្ឋតាម រយៈការបោះឆ្នោត ។

៥៣- ប្រការ និងមាត្រាណាខ្លះនៃរដ្ឋធម្មនុញ្ញ ដែលមិនអាចធ្វើវិសោធនកម្មបានមានដូចជា ៖

  • មាត្រា ៧ នៃរដ្ឋធម្មនុញ្ញ
  • មាត្រា ១៧ នៃរដ្ឋធម្មនុញ្ញ
  • ការបន្ថយប្រាក់ចំណូលសាធារណៈ ឬ បន្ថែមបន្ទុកលើប្រជាពលរដ្ឋ
  • ការកែប្រែកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។

៥៤- ប្រទេសកម្ពុជាបច្ចុប្បន្នប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដោយមូលហេតុ គោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ ខែ តុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជំលោះរវាងខ្មែរនិងខ្មែរជាងបីទសវត្ស កន្លងមក ។

៥៥- យោងតាមមាត្រា៥១ថ្មីនៃរដ្ឋធម្មនុញ្ញបានបញ្ជាក់ថា ៖

  • ប្រទេសខ្មែរ អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស
  • ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន
  • អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ
  • ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជំរះក្តី
  • អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login