Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ-

១១- ក្នុងចន្លោះសម័យប្រជុំរបស់ខ្លួន តើរដ្ឋសភាធ្វើការយ៉ាងដូចម្តេច ?

១២- តើគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាអ្វី ? មានសមាសភាពអ្វីខ្លះ ?

១៣- តើនរណាខ្លះ ដែលមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ ?

១៤- ចូរនិយាយអំពីតុល្យភាពអំណាចរវាងអង្គការនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ដោយឈរលើខ្លឹមសាររដ្ឋធម្មនុញ្ញបច្ចុប្បន្នជាមូលដ្ឋាន ? (អធិប្បាយពីការកោះហៅគណៈរដ្ឋមន្ត្រីមកបំភ្លឺចំពោះមុខរដ្ឋសភា)

១៥- តើនរណាខ្លះ អាចកោះហៅរាជរដ្ឋាភិបាលមកបំភ្លឺចំពោះមុខរដ្ឋសភាបាន ?

ចម្លើយ

១១- ក្នុងចន្លោះសម័យប្រជុំរបស់ខ្លួនរដ្ឋសភាគឺត្រូវ ៖

  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបំពេញភារកិច្ចចាត់ចែងជំនួសរដ្ឋសភាទាំងមូល
  • អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការបំរើធានាដំណើរការងារប្រចាំថ្ងៃជូនរដ្ឋសភា ។

១២- គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋសភា ទទួលភារកិច្ចចាត់ចែងការងាររបស់រដ្ឋសភា ។ សមាសភាពមានដូចជា ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងអស់របស់រដ្ឋសភា។

១៣- អ្នកមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់គឺ ៖

  • សមាជិកព្រឹទ្ធសភា
  • សមាជិករដ្ឋសភា
  • នាយករដ្ឋមន្ត្រី ។

១៤- ការនិយាយអំពីតុល្យភាពអំណាចរវាងអង្គការនីតិបញ្ញត្តិ និង នីតិប្រតិបត្តិ ដោយឈរលើខ្លឹមសាររដ្ឋធម្មនុញ្ញបច្ចុប្បន្នជាមូលដ្ឋានគឺ ៖

  • តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរទៅនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាលាយល័ក្ខណ៍អក្សរជូនទៅប្រធានរដ្ឋសភា ឲ្យមកបំភ្លឺដោយផ្ទាល់មាត់ ឬលាយល័ក្ខណ៍អក្សរលើករណីពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃបន្ទាប់ពីបានទទួលសំណូរ ។ ករណីបើកឲ្យមានការជជែកដេញដោលគ្នាម្ចាស់សំណួរវាគ្មិន និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចប្តូរយោបល់ក្នុងរយៈមួយពេលនៃអង្គប្រជុំ ។
  • គណៈកម្មាធិការនានារបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន។
  • រដ្ឋសភាអាចទំលាក់សមាជិកគណៈរដ្ឋមន្ត្រី ឬ រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស ដែលលើកឡើងដោយសំលេង៣០នាក់ឡើងលើកយកមកពិភាក្សាសម្រេចអនុម័តក្នុងសំលេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋ សភាទាំងមូល ។

១៥- អ្នកដែលអាចកោះហៅរាជរដ្ឋាភិបាលមកបំភ្លឺចំពោះមុខរដ្ឋសភាបានគឺ តំណាងរាស្រ្ត និងគណៈកម្មាធិការនានារបស់រដ្ឋសភា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login