Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១៦- តើថវិកាស្វយ័តរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញជាថវិការបស់ជាតិ ឬជាថវិកាអ្វី? សូមជួយបំភ្លឺ ?

១១៧- តើតួនាទី ភារកិច្ច របស់ព្រឹទ្ធសភាធ្វើអ្វីខ្លះ ?

១១៨- ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និង រាជរដ្ឋាភិបាល ជាស្ថាប័នកំពូលដូចគ្នារបស់រដ្ឋ តែមាត្រា ១១២ថ្មី នៃរដ្ឋធម្មនុញ្ញបែរជាលើកឡើងថា ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលទៅវិញ ។ សូមជួយបកស្រាយ ?

១១៩- តើសមាជិកព្រឹទ្ធសភាមានចំនួនប៉ុន្មានរូប ? ដោយមាត្រា ៩៩ នៃរដ្ឋធម្មនុញ្ញ ជំពូកទី៨ ស្តីពីព្រឹទ្ធសភាចែងថា សមាជិកព្រឹទ្ធសភាត្រូវស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល ។ ហើយមាត្រា ១៥៧ នៃរដ្ឋធម្មនុញ្ញចែងថា សមាជិកចំនួន ៦១រូប សំរាប់នីតិកាលទី១នៃរដ្ឋសភា ។

១២០- ប្រសិនបើច្បាប់មួយ ដូចជាច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ចវត្ថុ ដែលច្បាប់បានអនុម័តដោយ រដ្ឋសភាហើយបន្ទាប់ពីព្រឹទ្ធសភាគ្មានពេលគ្រប់គ្រាន់ ដើម្បីពិនិត្យច្បាប់នេះ ហើយបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីប្រកាសឱ្យប្រើ ។ តើច្បាប់ដែលព្រឹទ្ធសភាបានអះអាងដូច្នេះ អាចមានអានុភាពអនុវត្តឬទេ ?

ចម្លើយ

១១៦- គឺជាថវិកាជាតិ ដែលមាននៅក្នុងតារាងចំណាយថវិកាជាតិប្រចាំឆ្នាំ ។ ពាក្យថា ស្វយ័តនេះខុសពីពាក្យស្វយ័ាភិបាលហិរញ្ញវត្ថុ ? ស្វយ័ាភិបាលហិរញ្ញវត្ថុ ? ស្ថាប័ននោះ ត្រូវរកចំណូលដោយខ្លួនឯងដោយស្របច្បាប់ និងធានាការចំណាយក្នុងស្ថាប័នទាំងឡាយដោយស្របច្បាប់ដែរ តែស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ មិនមែនជាស្ថាប័នដែលរកចំណូលទេ ។ នៅក្នុងតារាងចំណាយថវិកាជាតិ ក្រសួងព្រះបរមរាជវាំងឋិតនៅលេខរៀងទី១ ព្រឹទ្ធសភាលេខរៀងទី២ រដ្ឋសភាលេខរៀងទី៣ ហើយក្រុមប្រឹក្សាធម្មនុញ្ញឋិតនៅលេខរៀងទី៤ ។

១១៧- សូមមើលក្នុងរដ្ឋធម្មនុញ្ញត្រង់ជំពូកទី៨ថ្មី អំពីព្រឹទ្ធសភា ។

១១៨- នេះគ្រាន់តែការសម្របសម្រួលមួយ ហើយប្រហែលជាមិនអាចកើតមាននោះទេ ព្រោះថារាជរដ្ឋាភិបាលកើតចេញពីរដ្ឋសភា ឬកើតចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ។ ដូច្នេះ យើងអាចដឹងថា ទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា សមាជិកភាគច្រើនសុទ្ធតែកើតចេញតែពីសមាជិកគណបក្សតែមួយ នេះគ្រាន់តែជាកិច្ចបង្ការតែប៉ុណ្ណោះ ព្រោះយើងមានបទពិសោធន៍មួយនៅឆ្នាំ១៩៤៧ គឺមានភាពមិនចុះសម្រុងនឹងគ្នាក្នុងគណបក្សតែមួយ ធ្វើឱ្យនយោបាយមានភាពច្របូកច្របល់ ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា ប្រសិនបើគណបក្សនយោបាយមួយឈ្នះឆ្នោតហើយបង្កើតរដ្ឋសភា បង្កើតរាជរដ្ឋាភិបាលហើយ បើគណបក្សនោះមិនចេះសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងគណបក្សទេនោះវាអាចនឹងធ្វើឱ្យមានភាពច្របូកច្របល់ ធ្វើឱ្យមានអស្ថេរភាពនយោបាយ ។

១១៩- តាមស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា ជារួមត្រូវមានមិនលើសពីចំនួនពាក់កណ្តាលសមាជិករដ្ឋសភា ។ រដ្ឋសភានីតិកាលទី២ មានសមាជិក ១២២រូប ដូច្នេះសមាជិកព្រឹទ្ធសភាត្រូវនឹង ៦១រូប ។ ក្នុងនោះ ០២រូបតែងតាំងដោយព្រះមហាក្សត្រ និង 0២រូប ជ្រើសតាំងដោយរដ្ឋសភាសល់ប៉ុន្មានត្រូវបោះឆ្នោតជាអសកល គឺដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលចងក្រងជាមណ្ឌល មណ្ឌលចងក្រងជាភូមិភាគ និងដោយតំណាងរាស្ត្រក្នុងភូមិភាគនោះ ។

១២០- ផ្អែកលើមាត្រានៃរដ្ឋធម្មនុញ្ញដែលចែងថា ច្បាប់ដែលរដ្ឋសភាបានអនុម័តចប់សព្វគ្រប់ហើយ ព្រឹទ្ធសភាលោកអាចថាមិនមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យច្បាប់នោះ ច្បាប់នោះនឹងអនុវត្តនីតិវិធីទៅព្រះមហាក្សត្រ ចំណុចនេះមិនមានបញ្ហាអ្វីទេ ។ ប្រសិនបើមានអធម្មនុញ្ញភាព ប្រធានព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា ១/៤ អាចស្នើមកក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យជាក្រោយបាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login